កំពង់ស្ពឺ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការជំរុញចលនាអភិវឌ្ឍន៍ “ភូមិគំរូ” គឺជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ការលើកឡើងបែបនេះ ក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកដល់កិច្ចការសង្គម។ ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង...
ភ្នំពេញ៖ រយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានពង្រឹងខ្លាំងក្លាលើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការអភិវឌ្ឍដោយចីរភាព តាមការចង្អុលបង្ហាញ ពីសម្តេចមហាបវររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បើតាម លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន...
ប៉េកាំង៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នឹងចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ប្រទេសចិន ក្នុងតួនាទីបច្ចុប្បន្នរបស់លោកនៅថ្ងៃអង្គារនេះ សម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្រ្តថ្មីមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយផ្សេងទៀតសម្រាប់ប្រជាជាតិទាំងពីរក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព និងស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកល។ ដំណើរទស្សនកិច្ចរបស់លោក Sullivan គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទ្វេភាគីដ៏ទូលំទូលាយ ដើម្បីអនុវត្តការឯកភាពគ្នាដែលប្រមុខរដ្ឋទាំងពីរគឺប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានដល់ក្នុងកិច្ចប្រជុំកំពូល សាន់ហ្វ្រាន់ស៊ីស្កូ...
អូតាវ៉ា៖ ស្ថានទូតចិនប្រចាំនៅកាណាដា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ខ្លួន និងប្រឆាំងជំទាស់នឹងចំណាត់ការរបស់រដ្ឋាភិបាលកាណាដា ក្នុងការដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ចិន (EVs) ។ អ្នកនាំពាក្យរបស់ស្ថានទូតបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដា ក្នុងការបង្កើនពន្ធនាំចូលលើរថយន្ត EV ដែលផលិតដោយចិនថា ជាការគាំពារពាណិជ្ជកម្មធម្មតា និងជាហេតុផលនយោបាយ ដោយបន្ថែមថាវាបំពានច្បាប់របស់ WTO និងធ្វើឱ្យខូចរូបភាពប្រពៃណីរបស់ប្រទេសកាណាដា ក្នុងនាមជាជើងឯកពិភពលោក សម្រាប់ពាណិជ្ជកម្មសេរី និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ វានឹងធ្វើឱ្យខូចខាតដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន និងកាណាដា...
បរទេស៖ ក្រសួងការពារជាតិជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានបញ្ចេញយន្តហោះចម្បាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីយន្តហោះយោធាចិន “បានបំពាន” ដែនអាកាសជប៉ុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ចិន “ត្រូវបានបញ្ជាក់ថាបានរំលោភលើដែនអាកាសដែនអាកាសចេញពីកោះ Danjo ក្នុងខេត្ត Nagasaki” ដោយបន្ថែមថា ខ្លួនបានចាប់ផ្តើមបញ្ចេញ “យន្តហោះចម្បាំងជាបន្ទាន់” ។...
ភ្នំពេញ៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យសង្វាក់ផលិតកម្មដំណាំចេក និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុម ហ៊ុន ឡុងស្រេង ប្រមាណជា ១.៥៧០នាក់...
ភ្នំពេញ៖ វណ្ណកម្មថ្មី ក្រោមចំណងជើងថា «សង្រ្គាមទឹកសាប» ដែលជាស្នាដៃនិពន្ធរបស់លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវអំពីភូមិសាស្ត្រនយោបាយ បានបោះពុម្ពរួចហើយ ហើយនឹងចាប់ផ្តើម មានលើទីផ្សារ បណ្ណាគារនៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ សៀវភៅដ៏មានសារៈសំខាន់ និងជាចំណេះដឹងនេះសង្ឃឹមថាអ្នកដែលចូលចិត្តតាមដានព័ត៌មាន ការវិភាគ នឹងចាប់អារម្មណ៍ជាក់ជាមិនខាន។
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែលប្រហែល ១០០ គ្រឿងបានវាយប្រហារ និងបំផ្លាញចោលនូវគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា រាប់ពាន់គ្រាប់ ដែលត្រូវបាញ់បង្ហោះនៅភាគខាងជើង និងកណ្តាលអ៊ីស្រាអែលនៅថ្ងៃអាទិត្យម្សិលមិញនេះ។ IDF បានឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់បាញ់បង្ហោះជាង ៤០ នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ដោយបន្ថែមថា កាំជ្រួចភាគច្រើនគឺសំដៅទៅលើភាគខាងជើងអ៊ីស្រាអែល ដោយខ្លះតម្រង់ឆ្ពោះទៅភាគកណ្តាលអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក...