ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗសំដៅលើកកម្ពស់គុណភាពសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងខេត្ត។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ការងារធនធានមនុស្ស និងតែងតាំងមន្ត្រីលោកអភិបាលខេត្ត បានដឹកនាំការពិភាក្សាលើការរៀបចំ និងតែងតាំងមន្ត្រីរាជការទៅតាមជំនាញ...
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ។...
មណ្ឌលគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលបណ្ដាលឲ្យយុវជនពីរនាក់ស្លាប់បាត់បង់ជីវិត នៅលើផ្លូវជាតិលេខ៧៦ ត្រូវបានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតដំបូង និងពិនិត្យភស្តុតាងពាក់ព័ន្ធ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៧ និង១២នាទីព្រឹក នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ការស៊ើបអង្កេតបង្ហាញថា ស្ត្រីម្នាក់ឈ្មោះ ស៊ាង...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. បានបើកការដ្ឋានសាងសង់ថ្មីស្ថិតភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥ ។ ដំឡូងមីគឺជាដំណាំកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុង តំបន់អាស៊ី ទាំងផ្នែកនៃការប្រើប្រាស់...
ភ្នំពេញ៖ អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជា ដោយមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរគមន៍បើកផ្លូវ ។ ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈខាងលើនេះ កើតឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់...
កប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ត្រូវបានសហរដ្ឋអាមេរិក ស្ទាក់ចាប់ និងរឹបអូស ប្រធានាធិបតីកូរ៉េខាងត្បូង នឹងស្វែងរកការជំរុញដ៏ធំមួយ លើទំនាក់ទំនងសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នាវាចម្បាំងរុស្ស៊ីចំនួន ២ គ្រឿងនៅឧបទ្វីបគ្រីមៀ ត្រូវបានអ៊ុយក្រែន វាយប្រហារ ជប៉ុន បន្ធូរបន្ថយច្បាប់នាំចេញអាវុធជាផ្លូវការ លោក អានុទីន នាយករដ្ឋមន្រ្តីថៃព្រមានថា ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមិនត្រូវប៉ះពាល់ដល់ប្រទេសថៃឡើយ...
ភ្នំពេញ ៖ គិតត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន...
បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា។ លទ្ធផលនៃប្រតិបត្តិការ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ (ប្រុស ៤នាក់ និងស្រី ១នាក់) ដែលមានមុខរបរជាមេការខារ៉ាអូខេ, ឌីជេ, អ្នកលក់ដូរ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់តំណាងសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីជួបជាមួយភាគីអ៊ីរ៉ង់។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ជះខ្ជាយពេលវេលាច្រើនពេកលើការធ្វើដំណើរ និងការងារច្រើនពេក! ក្រៅពីនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការភាន់ច្រឡំនៅក្នុង ‘ភាពជាអ្នកដឹកនាំ’...