ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត...
គ៊ែរ៖ អេមីរាត អារ៉ាប់រួម (UAE) បានប្រកាសពីការសម្រេចចិត្តចាកចេញពីអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធភាព OPEC+ ដ៏ទូលំទូលាយមួយ ដែលចូលជាធរមាននៅថ្ងៃទី១ ខែឧសភា បន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចក្នុងតំបន់។ ហេតុអ្វីបានជាអេមីរាត ចាកចេញពីសម្ព័ន្ធភាពប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក? តើការមិនចុះសម្រុងគ្នាផ្ទៃក្នុងអ្វីខ្លះដែលជំរុញការសម្រេចចិត្តរបស់អេមីរាត? ហើយក្នុងនាមជាប្រទេសផលិតប្រេងដ៏សំខាន់មួយរបស់ពិភពលោក តើការចាកចេញរបស់អេមីរាតអាចមានផលប៉ះពាល់អ្វីខ្លះ? ហេតុអ្វីបានជា អេមីរាត ចាកចេញ?ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ OPEC គឺជាក្រុមអ្នកនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក...
ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានពីទឹកដីរបស់ចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ស្ដីពី លទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន។ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក វ៉ាង...
ខេត្តព្រះវិហារ៖ រដ្ឋបាលក្រុងព្រះវិហារ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរុះរើសំណង់រំលោភលើដីចំណីផ្លូវ និងការរៀបចំរបាំងសុវត្ថិភាពនៅចំណុចគ្រោះថ្នាក់។ ការចុះអនុវត្តវិធានការរុះរើសំណង់លើដីចំណីផ្លូវនៅរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុងព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះរុះរើរបង និងសំណង់ផ្សេងៗដែលប្រជាពលរដ្ឋបានសង់រំលោភលើដីចំណីផ្លូវសាធារណៈ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ។ ជាលទ្ធផលគួរឱ្យកត់សម្គាល់ ការចុះអនុវត្តច្បាប់នេះមិនបានជួបប្រទះការតវ៉ា...
បាត់ដំបង៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោកព្រួញ រិទ្ធថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើកំណាត់ផ្លូវហៃវេ ដែលជាចំណុចតំបន់គ្រោះថ្នាក់បំផុត។ ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារត្រង់ចំណុចគល់ស្ពានបំបែកផ្លូវកំពង់ពិល នាឱកាសនោះដែរ លោក ព្រួញ រិទ្ធថា បានស្នើរទៅដល់ពុកម៉ែ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ស្ពានកំពង់ពិល ជិតផ្លូវបំបែកផ្លូវបាណន់ មិនថាអ្នកកាន់ចង្កូតទាំងឡានធំនិងឡានតូច សូមមេត្តាបន្ថយល្បឿន ព្រោះតាមការពិនិត្យជាក់ស្តែង រថយន្តមួយចំនួនគឺមិនមានការបន្ថយជើងនោះទេ ដូច្នេះសូមអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ...
ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ការខ្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា។ ក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង (Multiphase Programmatic Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា (CRCI) ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០...
ពោធិ៍សាត់៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងលោក វេជ្ជបណ្ឌិត សុខា រដ្ឋា ព្រមទាំងក្រុមការងារសប្បរសជនបានចុះជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារចាស់ជរា លោកយាយ ឡុង គឺន អាយុ ៦៧ឆ្នាំ ស្ថិតនៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។...
ពោធិ៍សាត់ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍...
រថភ្លើងបុកគ្នា នៅប្រទេសឥណ្ឌូនេស៊ី ស្លាប់ និងរបួសជិត ១០០នាក់ Axios ៖ អ៊ីរ៉ង់ស្នើសុំឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូសឡើងវិញ អ៊ុយក្រែន ត្រៀមផលិតយន្តហោះ គ្មានមនុស្សបើករបស់ខ្លួន នៅក្នុងប្រទេសន័រវេស កោះតៃវ៉ាន់ប្រកាសពីការប្រុងប្រយ័ត្ន ក្រោយពីប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ ប៉េងហ៊ូ របស់ខ្លួន
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលនឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ) ក្រោមអធិបតី លោក នាយឧត្តមសេនីយ៍...