វ៉ាស៊ីនតោន៖ លោក Cole Tomas Allen ជនសង្ស័យក្នុងការបាញ់ប្រហារនៅយប់ថ្ងៃសៅរ៍នៅក្នុងពិធីជប់លៀងនៅសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នៅថ្ងៃចន្ទ លោក Allen បានបង្ហាញខ្លួនជាលើកដំបូងនៅតុលាការស្រុកសហរដ្ឋអាមេរិក សម្រាប់ស្រុកកូឡុំប៊ីចាប់តាំងពីការបាញ់ប្រហារ ដោយរូបគេត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួនបី គឺការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ការដឹកជញ្ជូនអាវុធឆ្លងរដ្ឋ និងការបាញ់កាំភ្លើងក្នុងអំឡុងពេលឧក្រិដ្ឋកម្មហិង្សា។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសនាវាដែលដឹកប្រេងអ៊ីរ៉ង់ នៅលើសមុទ្រអន្តរជាតិ។ លោក Baghaei បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះគឺជាការធ្វើឱ្យស្របច្បាប់ទាំងស្រុងនៃចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធនៅលើសមុទ្រអន្តរជាតិ។ សូមស្វាគមន៍មកកាន់ការវិលត្រឡប់មកវិញរបស់ចោរសមុទ្រ ឥឡូវនេះ ពួកគេធ្វើប្រតិបត្តិការជាមួយនឹងដីកាចាប់ខ្លួន ដែលចេញដោយរដ្ឋាភិបាល ជិះទូកក្រោមទង់ជាតិផ្លូវការ និងហៅការប្លន់របស់ពួកគេថាជាការអនុវត្តច្បាប់”។ លោកបានលេីកឡេីងថា...
ពោធិ៍សាត់ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៨ ខែមេសា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជាច្រកដ៏សំខាន់សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ក្នុងការយកជំនាញបទពិសោធជាក់ស្តែងរបស់ខ្លួនមកឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ជំនាញដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ឆាប់ទទួលបានឱកាសការងារ និងទទួលបានប្រាក់កម្រៃកាន់តែខ្ពស់។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងតៃប៉ិបាននិយាយថា កោះតៃវ៉ាន់បានប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះប៉េងហ៊ូ ក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួនដើម្បីឃ្លាំមើល។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន និងបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងរបស់ខ្លួនចូលទៅក្នុងដែនទឹក និងមេឃជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ថ្កោលទោសយ៉ាងខ្លាំងក្លា។ ខណៈពេលដែលក្រសួងការពារជាតិកោះតៃវ៉ាន់ផ្តល់ជូននូវព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីទីតាំងយន្តហោះយោធាចិន ក្រសួងនេះកម្រផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលនាវាចម្បាំងចិនកំពុងប្រតិបត្តិការណាស់ ជាទូទៅលុះត្រាតែវារកឃើញនាវាផ្ទុកយន្តហោះ...
ពោធិ៍សាត់÷នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំយកសម្ភារសិក្សា ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស ចំនួន២៥៤នាក់ នៃសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន។ ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យ និងជំរុញការរៀបចំសោភ័ណភាពសិក្សា នៅវិទ្យាល័យ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨-២៥ ឆ្នាំ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអរគុណដល់ប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅ រកដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ ចេញផ្សាយដោយ ក្រសួងការបរទេស...
ភ្នំពេញ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨ មេសានេះ សបានចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅវេលាម៉ោង១២និង៥៤នាទីរសៀលថ្ងៃ២៨ មេសានេះ ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី...
ភ្នំពេញ៖ ក្នុងសម័យកាលដែលការអភិវឌ្ឍសមត្ថភាពយុវជន និងការកសាងភាពដឹកនាំក្លាយជាកត្តាសំខាន់សម្រាប់អនាគតសង្គម អង្គការយុវជនអន្តរជាតិ AIESEC ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាវេទិកាដ៏មានឥទ្ធិពលមួយ ក្នុងការលើកកម្ពស់សក្តានុពលមនុស្សតាមរយៈបទពិសោធន៍ដឹកនាំជាក់ស្តែង។ នៅក្នុងប្រទេសកម្ពុជា AIESEC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតវេទិកាដល់និស្សិត និងយុវជន ដើម្បីអភិវឌ្ឍខ្លួនឯងទាំងផ្នែកផ្ទាល់ខ្លួន និងផ្នែកវិជ្ជាជីវៈ។ ជាពិសេស AIESEC in IFL ដែលជាផ្នែកមួយដ៏សកម្ម បានបន្តបេសកកម្មនេះតាមរយៈការរៀបចំកម្មវិធីនានា ដែលមានគោលបំណងបំផុសគំនិត និងជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងការបង្កើតការផ្លាស់ប្តូរដ៏មានន័យក្នុងសង្គម។ ក្នុងអំឡុងឆ្នាំ...