ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។ ក្នុងវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» លោក យក់ ប៊ុនណា បានថ្លែងថា ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីនេះ អនុវត្តតាមអភិក្រម...
ភ្នំពេញ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោយបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែក្នុងពេលកំពុងចុះពិនិត្យក៏មានករណីផ្ទុះអាវុធបង្កឡើងដោយភាគីថៃចំនួន៥លើក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា «មនសិការពលរដ្ឋល្អ» មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ ប៉ុន្តែវាគឺជាការអនុវត្តជាក់ស្ដែងតាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ ដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ។ ទន្ទឹមនិងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែលើកកម្ពស់ «មនសិការពលរដ្ឋល្អ» ជាស្នូលនៃសកម្មភាពរបស់ខ្លួន ដើម្បីបណ្តុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី ២៩...
ម៉ានីល៖ រដ្ឋមន្ត្រីថាមពលមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសង្កត់ធ្ងន់លើភាពបន្ទាន់ នៃសកម្មភាពសម្របសម្រួលក្នុងតំបន់ ក្នុងចំណោមភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ដែលបន្តធ្វើឱ្យទីផ្សារថាមពលសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ប្រេង និងឧស្ម័ន។ នៅក្នុងកិច្ចប្រជុំពិសេសតាមអ៊ីនធឺណិត កាលពីថ្ងៃចន្ទ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានបានព្រមានថា ជម្លោះដែលកំពុងវិវត្តអាចបង្កើនការប្រែប្រួលតម្លៃ និងរំខានដល់លំហូរផ្គត់ផ្គង់ ដែលបង្កហានិភ័យដល់សន្តិសុខថាមពល និងស្ថិរភាពសេដ្ឋកិច្ចរបស់តំបន់។ ការពិភាក្សាផ្តោតលើការវិវត្តចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ដែលអាចកើតមានរបស់ពួកគេលើប្រព័ន្ធថាមពលទាំងក្នុងតំបន់ និងសកល រួមទាំងភាពអាចរកបាននៃការផ្គត់ផ្គង់...
ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ឡើងវិញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា នៅតែបន្តប្រកាន់ខ្ជាប់នូវការការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តជំហរការពារទឹកនេះ ព្រោះតែសកម្មភាពការទូតដើម្បីការពារបូរណភាពទឹកដី ត្រូវបានធ្វើឡើងយ៉ាងសកម្ម និងឥតឈប់ឈរដោយប្រកាន់ខ្ជាប់ជានិច្ចតាមគោលការណ៍ ការការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនឡើងវិញថា...
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចម្រុះ រួមមាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត នាយកដ្ឋានព្រហ្មទណ្ឌ និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ និងអគារសង្ស័យមួយចំនួន ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam)។...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline 1292...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា បណ្ដាប្រទេសលោកខាងលិច កំពុងបាត់បង់តំណែងជាអ្នកដឹកនាំរបស់ពួកគេ ហើយកំពុងត្រូវបានជំនួសដោយមជ្ឈមណ្ឌលកំណើនថ្មីៗ ដូចជាប្រទេសនានានៃពិភពលោកខាងត្បូង Global South។ នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់វេទិកាអន្តរជាតិ Open Dialogue នៅទីក្រុងមូស្គូ លោក ពូទីន បានលេីកឡេីងថា ស្ថាបត្យកម្មពហុប៉ូល និងស្មុគស្មាញជាងមុននៃការអភិវឌ្ឍអន្តរជាតិកំពុងលេចចេញជារូបរាង។ លោកបានលេីកឡេីងថា ប្រទេសដែលពិតជាយល់...
កង់បេរ៉ា៖ យោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយនៅថ្ងៃពុធ ប្រជាជនអូស្ត្រាលីជាង ៤០ ភាគរយបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្ត ហើយភាគច្រើនរំពឹងថាសេដ្ឋកិច្ចជាតិនឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៦ខែខាងមុខ។ ការបោះពុម្ពផ្សាយចុងក្រោយបំផុតនៃរបាយការណ៍ Essential Report ដែលជាការស្ទង់មតិប្រចាំខែលើបញ្ហាសង្គម និងនយោបាយដែលធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យ Essential Research បានសួរអ្នកឆ្លើយតបថាអ្នកណា ដែលពួកគេស្តីបន្ទោសបំផុតចំពោះវិបត្តិប្រេងឥន្ធនៈដែលកំពុងបន្ត ដោយ ៤២ ភាគរយបានកំណត់អត្តសញ្ញាណសហរដ្ឋអាមេរិក និងអ៊ីស្រាអែល...