នៅវេលាម៉ោង ៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG ) ដែលមានតម្លៃវប្បធម៌ដ៏អស្ចារ្យប្រកបដោយក្តីរីករាយ និងសុខសិរីមង្គល ត្រូវបានប្រារព្ធធ្វើឡើងតាមកាលវិភាគ។ កម្មវិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ដោយរួមបញ្ចូលគ្នានូវធាតុចូលនៃវប្បធម៌ ភាពទំនើបនៃបច្ចេកវិទ្យា និងលក្ខណៈអន្តរជាតិ ដែលបានកំដរជនជាតិចិនទូទាំងពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេស ក្នុងការអបអរសាទរបុណ្យចូលឆ្នាំចិនប្រកបដោយភាពសុខដុមនីយកម្ម សុខសិរីមង្គល និងវិបុលភាព។ យោងតាមស្ថិតិបឋមបានបង្ហាញថា...
ការ«ក្លាយជាជនជាតិចិន»ដែលជាបញ្ហាពិភាក្សាផ្ទុះឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បាននិងកំពុងវិវត្តន៍ទៅជាវិធីដ៏ត្រឹមត្រូវសម្រាប់ការទទួលបទពិសោធវប្បធម៌ចិន និងយល់ដឹងអំពីប្រទេសចិន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ។ យោងតាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើចំពោះអ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨០.៨% មានការរំពឹងថា «ក្លាយជាជនជាតិចិន» ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ ចំនួនការកក់សំបុត្រយន្តហោះរបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសចិនបានកើនឡើងជាងបួនដង បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ ។ យោងតាមទិន្នន័យអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦.៧% បានរំពឹងថាទៅឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន រីឯអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥.១% ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការឈ្វេងយល់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន...
«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ដែលបានចាប់កំណើតតាំងពីឆ្នាំ១៩៨៣ គឺជាជំហាននៃនវានុវត្តវប្បធម៌របស់ចិននាសម័យទំនើបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយបានពាំនាំដែលមិនត្រឹមតែក្តីសង្ឃឹមដល់ប្រជាជាតិចិន ដែលបាននិងកំពុងត្រៀមខ្លួនរួចរាល់ទទួលអំណរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាវេទិកាសំខាន់មួយពីមួយដំណាក់កាលទៅមួយដំណាក់កាល សម្រាប់ការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងទម្រង់ពហុចម្រុះនៃវប្បធម៌ប្រពៃណីចិន ក្នុងយុគសម័យថ្មី។ បទពិសោធន៍សម្បូរបែបនិងភាពច្នៃប្រឌិត នៃវិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ចិនត្រូវបានរំលេចបញ្ចូលទៅក្នុងកម្មវិធីសម្តែងសិល្បៈក្នុងរាត្រីសមោសរនេះ សម្រាប់បញ្ជាក់ពីសក្ខីភាពនូវទំហំសុភមង្គល កម្រិតវិបុលភាពជីវភាពរបស់ប្រជាជនចិនដល់ពិភពលោកទាំងមូល។ តាមរយៈការបង្ហាញសិល្បៈប្រកបដោយភាពច្នៃប្រឌិតនេះ ប្រជាជនចិនរួមជាមួយជនបរទេសបានទស្សនាយ៉ាងរីករាយនិងពោរពេញដោយក្តីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយត្រីវិស័យដ៏ត្រឹមត្រូវក្រៃលែងរបស់បក្សកុម្មុយនិស្តចិន។ «រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ដែលជាកម្មវិធីអាទិភាពសំខាន់មួយរបស់នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៃរាត្រីមុនការមកដល់ឆ្នាំថ្មី តែងបានទាក់ទាញអារម្មណ៍របស់ប្រជាជនចិនក្នុងចរន្ត នៃវិញ្ញាណសាមគ្គីភាពក្នុងគ្រួសារ ភាពសប្បាយរីករាយជាមួយមិត្តភក្តិ និងមោទកភាពជាតិក្នុងភាពលន្លង់លន្លោចតាមរយៈការសម្តែងសិល្បៈដោយបានរួមបញ្ចូលបច្ចេកវិទ្យាAI។ ឆាកសម្តែងឆ្នាំ២០២៦នៃរាត្រីសមោសរទទួលអំណរឆ្នាំមមី...
កំពង់ធំ៖ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញទទួលស្ពានបេតុង ១កន្លែងមានប្រវែង ១៨ម៉ែត្រ ទទឹង៥ម៉ែត្រស្ថិតនៅក្នុងភូមិអន្សរក្រហាយ ឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសទទួលស្ពាននេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន...
សម្តេចតេជោ ពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅតាមព្រំដែនកម្ពុជា-ឡាវ ជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា លោក ប៉ែន បូណា ៖ ការផ្តល់ជម្រកបណ្តោះអាសន្ន ដល់ ជន ភៀសសឹក មិនមែនរាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីទេ រដ្ឋបាលស្រុកបាកាន ៖ ការលើកឡើងថា គ្រូទាត់សិស្សម្នាក់ រហូតដល់បាក់ជើង...
អាមេរិកចំណាយជិត ៣ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការចាប់ខ្លួន ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro យោធាចិន ធ្វើការល្បាតត្រៀមខ្លួន ប្រយុទ្ធនៅសមុទ្រចិនខាងត្បូង ចិន ផ្តល់ការលើកលែងទិដ្ឋាការ ដល់ចក្រភពអង់គ្លេស និងកាណាដា ដែលធ្វើឲ្យប្រទេសសរុប ដែលចិនលើកលែងទិដ្ឋាការឱ្យ បានកើនដល់ ៧៩ ប្រទេស លោក...
តាកែវ៖ ក្មេងទំនើង ២ក្រុមផ្សេងគ្នា ត្រូវបានកងកម្លាំងនៃកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត។ បើតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយលោកឡុង សិកាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI...
បរទេស៖ ការចាប់ខ្លួនប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នឹងជាប្រតិបត្តិការងាយស្រួលសម្រាប់យោធាអាមេរិក, នេះបើយោងតាមការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃអង្គារទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បានសរសើរយុទ្ធសាស្ត្ររបស់លោកក្នុងការដាក់ប្រទេសកោះនេះឱ្យឯកោខាងសេដ្ឋកិច្ច...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ មានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ងាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងសមរភូមិជួរមុខ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង...