ព្រះវិហារ ៖ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ ចំនួន ១២២៣គ្រាប់ ត្រូវបានរកឃើញក្នុងបរិវេណប្រាសាទព្រះវិហារ ជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ...
ពេលថ្លែងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរចំពោះបុគ្គលនិងអង្គភាពឆ្នើមក្នុងយុទ្ធនាការពុះពារឧបសគ្គដើម្បីលុបបំបាត់ភាពក្រីក្រ កាលពីខែកុម្ភៈ ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិនទទួលបានជ័យជម្នះទាំងស្រុងក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។ ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨,៩៩ លាននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ បច្ចុប្បន្នបានចាកចេញពីភាពក្រីក្រ ស្រុកក្រីក្រចំនួន ៨៣២ បានដកចេញពីបញ្ជីស្រុកក្រីក្រ ភូមិក្រីក្រចំនួន ១២,៨ ម៉ឺន បានដកចេញពីបញ្ជីភូមិក្រីក្រ ភាពក្រីក្រមានលក្ខណៈជាតំបន់ទាំងមូលត្រូវបានលុបបំបាត់។ ប្រទេសចិនបានសម្រេចភារកិច្ចដ៏លំបាកក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត...
នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានប្រារព្ធបើកនៅសភាប្រជាជនក្រុងប៉េកាំង។ ក្នុងអំឡុងពេលបើកមហាសន្និបាតរយៈពេល ៨ថ្ងៃ តំណាងប្រជាជនទូទាំងប្រទេសចិនចំនួនជាង២៧០០ រូបដែលមកពីគ្រប់តំបន់ គ្រប់ជនជាតិ និងគ្រប់វិស័យរទូទាំងប្រទេសចិននឹងពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល ត្រួតពិនិត្យសេចក្តីព្រាងនៃសេចក្តីសង្ខេបនៃផែនការ ៥ ឆ្នាំទី ១៥ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមរបស់ចិន។ល។ សូមបញ្ជាក់ថា មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជាស្ថាប័នអំណាចកំពូលរបស់ប្រទេសចិន ដែលមានអាណត្តិកាល ៥ ឆ្នាំ និងបើកធ្វើកិច្ចប្រជុំជារៀងរាល់ឆ្នាំ។...
នៅវេលាម៉ោង ១៥ ថ្ងៃទី ៤ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ( ហៅកាត់ CPPCC ) បានបើកធ្វើនៅវិមានសភាប្រជាជននៃក្រុងប៉េកាំង។ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៧ ថ្ងៃ តំណាងសភាប្រឹក្សាចំនួន២០៧៨ នាក់ដែលមកពីមជ្ឈដ្ឋានចំនួន៣៤ មានដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំ បរិស្ថាន និងធនធានជាដើម នឹងស្តាប់ និងពិនិត្យពិភាក្សាលើរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងរបាយការណ៍ស្តីពីសភាពការណ៍ការងារលើកសំណើ, នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃសភាប្រជាជនទូទាំងប្រទេសចិន ដើម្បីស្តាប់និងពិភាក្សារបាយការណ៍ការងារនៃរដ្ឋាភិបាលចិននិងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត , នឹងពិភាក្សាសេចក្តីព្រាងនៃផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរយៈពេល ៥ ឆ្នាំទី ១៥ ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជាស្ថាប័នសំខាន់របស់ប្រទេសចិន តំណាងមកពីមជ្ឈដ្ឋាននានា ដូចជា គណបក្សនានា សមាគមប្រជាជនគ្រប់វិស័យ គ្រប់ជនជាតិភាគតិច និងគ្រប់មជ្ឈដ្ឋាននៃសង្គម សាមគ្គីគ្នាធ្វើការពិគ្រោះពិភាក្សាបែបប្រជាតិបតេយ្យចំពោះគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីសចិន ។ តួនាទីសំខាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនគឺ ធ្វើការពិគ្រោះពិភាក្សាខាងនយោបាយ ធ្វើការត្រួតពិនិត្យតាមដានបែបប្រជាធិបតេយ្យ និងចូលរួមពិភាក្សានយោបាយ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមួយអាណត្តិប្រាំឆ្នាំ មួយឆ្នាំធ្វើកិច្ចប្រជុំពេញអង្គមួយលើក ។ ឆ្នាំ២០២៦នេះជាកិច្ចប្រជុំលើកទី ៤ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ៕
ថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានធ្វើសន្និសីទកាសែតនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង លោក Lou Qinjian អ្នកនាំពាក្យនៃមហាសន្និបាតសភាបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានចិន និងបរទេស។ លោកបានណែនាំអោយដឹងថា កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នឹងបើកធ្វើនៅព្រឹកថ្ងៃទី ៥ ខែមីនា បិទបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែមីនា ដែលមានរយៈពេល ៨ ថ្ងៃ...
ព្រះវិហារ ៖ អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទាំង ១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថា នៅថ្ងៃព្រហស្បតិ៍ ទី៥...
ភ្នំពេញ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីជួបពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ច ព្រមទាំងពិភាក្សាលើកិច្ចសហការការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី លោក ជាប្រធាន អនុប្រធាន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ក្រោមអធិបតីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់គ.ជ.ប ផែនការតម្រូវការធនធានមនុស្ស ការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក ប្រតិទិនសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ឯកសារបោះពុម្ពផ្សាយ និងខ្លឹមសារបដា...
ហាវ៉ាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ចំពេលមានការកើនឡើងនៃសង្គ្រាមប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។ លោក Diaz-Canel បានឧ្យដឹងនៅលើបណ្ដាញសង្គម X ថា “គុយបាចូលរួមក្នុងការអំពាវនាវអន្តរជាតិ ដើម្បីបញ្ចប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ដែលបណ្តាលមកពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ ដែលពាក់ព័ន្ធនឹងការធ្វើឃាតនយោបាយ និងការវាយប្រហារដោយមិនរើសអើង”។ លោកបានលេីកឡេីងថា គុយបាតស៊ូមតិឱ្យគោរពអធិបតេយ្យភាពជាតិ...
វែលលីងថោន៖ ប្រភពពីរដ្ឋាភិបាលបានឧ្យដឹងថា នូវែលសេឡង់កំពុងរៀបចំដាក់ពង្រាយបុគ្គលិកកុងស៊ុល និងយន្តហោះយោធាទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយជនជាតិរបស់ខ្លួន ដែលជាប់គាំងក្នុងអំឡុងពេលជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់។ ជម្រើសទាំងអស់កំពុងត្រូវបានរុករក សម្រាប់ការជម្លៀសជនជាតិនូវែលសេឡង់ដែលជាប់គាំង នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Winston Peters និងរដ្ឋមន្ត្រីការពារជាតិលោក Judith Collins។ លោក Collins ត្រូវបានគេដកស្រង់សម្តីថា ជាផ្នែកមួយនៃផែនការបន្ទាន់ យន្តហោះ C-130J ចំនួនពីរគ្រឿងរបស់កងកម្លាំងការពារជាតិ...