ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បង្កើនសុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រៀបចំកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺតាមបែបឱសថបុរាណចិន និងបច្ចេកទេសចាក់ម្ជុលវិទ្យាសាស្ត្រដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញជនជាតិចិន។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ...
កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៦ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំសំណេះសំណាលនៅទីស្តីការរដ្ឋ Zhongnanhaiដើម្បីស្តាប់មតិយោបល់និងសំណើរបស់តំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស និងតំណាងឥស្សរជនដែលមិនចូលគណបក្សអំពី«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយគូសបញ្ជាក់ថា ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន ការពង្រឹងប្រទេសឱ្យខ្លាំងក្លាចាំបាច់ត្រូវតែពង្រឹងបក្សឱ្យខ្លាំងក្លាជាមុនសិន។ យើងត្រូវបង្កើនអារម្មណ៍ព្រួយបារម្ភនិងនឹងគិតពីហានិភ័យនៅពេលមានភាពសុខសាន្ត ខណៈបក្សកាន់អំណាចកាន់តែយូរ ប្រទេសជាតិស្ថិតក្នុងសន្តិភាពកាន់តែយូរ និងបរិយាកាសកាន់តែស្មុគស្មាញ។ យើងត្រូវជំរុញយ៉ាងខ្ជាប់ខ្ជួននូវការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវភាពដឹកនាំស្នូលដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិនក្នុងការកសាងបុព្វហេតុសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន។ លោក Xi Jinping បានលើកឡើងថា កាលពីខែកុម្ភៈឆ្នាំ២០២៦នេះ...
មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីហេតុផលមួយ គឺថាបើចង់មានសុខភាពល្អរយៈពេលយូរ វាមិនមែនផ្អែកលើការព្យាបាលនៅពេលឈឺនោះទេ ប៉ុន្តែអាស្រ័យទៅលើការហាត់ប្រាណជាប្រចាំនិងការថែទាំសុខភាពប្រចាំថ្ងៃ។សម្រាប់បក្សកុម្មុយនីស្តចិនដែលបានកាន់អំណាចអស់រយៈពេលជាយូរមកហើយ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺប្រៀបបាននឹង “ការហាត់ប្រាណរបស់បក្ស”ជាប្រចាំ។នេះមិនមែនជាយុទ្ធនាការពិសេសដែលមានកំណត់ពេលវេលានោះទេ ប៉ុន្តែគឺជាទម្រង់នៃការកែទម្រង់ខ្លួនរបស់បក្សកុម្មុយនីស្តចិន។ អ្នកអាចនឹងគិតថា “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”គឺជាគំនិតនយោបាយដែលពិបាកយល់ ប៉ុន្តែខ្លឹមសារស្នូលគឺសាមញ្ញណាស់។ប្រៀបបាននឹងការថែទាំសុខភាពដោយគ្រប់ជ្រុងជ្រោយអ៊ីចឹង ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺជា “ការថែទាំសុខភាព”ដោយគ្រប់ជ្រុងជ្រោយសម្រាប់សមាជិកបក្សទាំងមូល។ ចំណេះដឹងស្តីពីការគ្រប់គ្រងខ្លួនឯងនេះមានឫសគល់យ៉ាងជ្រៅពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន។តាំងពីសម័យបុរាណមក ប្រទេសចិនបានគោរពតាមឡូហ្ស៊ីកទំនាក់ទំនងនិងអភិបាលកិច្ចដែលផ្អែកលើគោលការណ៍ថា...
Dave Leduc ម្ចាស់ខ្សែក្រវាត់ពិភពលោកក្បាច់គុន Lethwei 6 សម័យកាល និងជាទូតសុច្ឆន្ទៈរបស់ 1xBet បានបង្ហាញក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគុនខ្មែរ។ នេះគឺជារឿងរ៉ាវនៃក្បាច់គុនជាតិកម្ពុជាដែលមានប្រភពដើមតាំងពីសម័យចក្រភពខ្មែរ ស្ទើរតែបាត់បង់ទាំងស្រុងកាលពីសតវត្សរ៍មុន ហើយត្រូវបានស្តារឱ្យរស់ឡើងវិញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្បាច់គុនប្រពៃណីខ្មែរមួយនេះមានបច្ចេកទេសវាយចេញច្រើនទម្រង់ ដូចជាការម៉ាត់ ទាត់ ឡើងជង្គង់ វាយកែង ការឱបបោក ការទាត់ផ្តួលជើងក្រោម និងការចាប់បោក។ ក្រៅពីជួយសាងកម្លាំងកាយ វាថែមទាំងជួយពង្រឹងល្បឿន ភាពបត់បែន និងភាពស៊ូទ្រាំផងដែរ។ ជំនាញទាំងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការថែរក្សាសុខភាពរាងកាយ និងសម្រាប់ការការពារខ្លួនក្នុងស្ថានភាពអាសន្ន។ ថ្មីៗនេះ មជ្ឈមណ្ឌលហ្វឹកហាត់គុនខ្មែរដំបូងគេបង្អស់ប្រចាំប្រទេស ត្រូវបានបើកដំណើរការនៅក្នុងផ្សារទំនើបមួយនាទីក្រុងភ្នំពេញ ដែលអនុញ្ញាតឱ្យសាធារណជនទូទៅអាចចូលរួមហ្វឹកហាត់បានដោយមិនតម្រូវសម្រាប់តែកីឡាករអាជីពនោះទេ។ លើសពីកីឡា គុនខ្មែរបានវិវឌ្ឍខ្លួនហួសពីវិស័យកីឡា។ ដោយមានប្រភពដើមចេញពីក្បាច់គុនខ្មែរបុរាណ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ តាមដានវឌ្ឍនភាព ព្រមទាំងផ្ដល់ទិសដៅការងារពាក់ព័ន្ធការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលនិងហ្មត់ចត់លើការកំណត់ទិសដៅ និងផែនការសកម្មភាពអធិការកិច្ចសម្រាប់ការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់តាមបណ្ដាក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យចំគោលដៅផ្អែកលើហានិភ័យ...
កំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម...
បរទេស៖ យោងតាមទិន្នន័យពីធនាគារកណ្តាលកូរ៉េខាងត្បូងបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងលឿនជាងការរំពឹងទុករហូតដល់ទៅ ៣ដង នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយសារតែមានតម្រូវការខ្ពស់ផ្នែកគ្រឿងអេឡិចត្រូនិក (Semiconductors) ជាពិសេសបន្ទះឈីប AI។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានព្រមានថា ការពឹងផ្អែកខ្លាំងលើឧស្សាហកម្មបន្ទះឈីបនេះ អាចធ្វើឱ្យកូរ៉េខាងត្បូងងាយរងគ្រោះ ប្រសិនបើការចំណាយលើប្រព័ន្ធ AI ជាសកលមានការថយចុះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន euronews ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ តម្លៃឧស្ម័នធម្មជាតិនៅទ្វីបអឺរ៉ុបបានកើនឡើងរហូតដល់ទៅបីដងនៅក្នុងឆ្នាំ ២០២៦ ស្របពេលដែលទុនបម្រុងឧស្ម័ននៅក្នុងស្តុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។ អ្នកវិភាគបានព្រមានថា អឺរ៉ុបប្រហែលជាត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ឧស្ម័នដើម្បីអាចឆ្លងកាត់រដូវរងានេះបាន ដោយសារការព្រួយបារម្ភជុំវិញការខ្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃដែលអាចបន្តអូសបន្លាយរហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៨ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន euronews ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ តម្លៃឧស្ម័នគោលរបស់អឺរ៉ុប (Dutch TTF) បានកើនឡើងប្រមាណ ២៣៤% ពោលគឺពីតម្លៃប្រហែល ២៨អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង...
មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មលើគ្រប់វិស័យ។ តាមរយៈការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦-២០៣០) ប្រទេសចិនបាន សម្រេចនូវសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ ២០២៦។ របាយការណ៍របស់ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន បានឈានដល់ ១០៧ ទ្រីលានយ័ន ក្នុងរយៈពេល ៩...