ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពនៅទីស្តីការក្រសួង និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្តទាំង២៥ និងក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកស្រីរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា សិក្ខាសាលានេះជាការបន្តចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ។ បន្ទាប់ពីនេះ ក្រសួងនឹងបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃក្នុងឆ្នាំនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សា ស៊ុនមូន (SAH Soon Moon) អភិបាលស្រុកឆាងហឹង ខេត្តឆូលឡាណាមដូ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការបញ្ជូនពលកររដូវកាលកម្ពុជាដើម្បីទៅធ្វើការនៅស្រុកឆាងហឹង” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។...
នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦, លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន លើកទី៧ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន ២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ,...
ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រកបដោយគុណភាព និងការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។ ត្រឹមរយៈពេលត្រឹមជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលបញ្ជាក់ពីគុណភាពរហូតដល់ ១០០ ដែលក្នុងនោះរួមមានមេដាយមាស និងពានពេជ្រ និងពានកិត្តិយសដ៏ខ្ពង់ខ្ពស់ Prize of the Jury 2026...
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។ ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងកិច្ចការងារមួយចំនួនរវាងស្ថាប័នទាំងពីរ។ ជំនួបសំណេះសំណាលនេះក៏ជាឱកាសមួយសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងការងារ និងបង្កើនកិច្ចសហការឱ្យកាន់តែល្អប្រសើរ សំដៅរួមចំណែកដល់ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ៕
ភ្នំពេញ៖ កាន់តែប្លែក! កាន់តែអស្ចារ្យ! GAC Cambodia បានប្រកាសដាក់ជូនរង្វាន់ដ៏ច្រើនមហាសាលសរុបជិត ១លានដុល្លារ ជូនចំពោះអតិថិជន ដែលទិញរថយន្ត GAC GN8 ស៊េរីទំនើបពីក្រុមហ៊ុនផ្លូវការ នេះបើតាមការលើកឡើងពីលោក ធី ឆន្ធូនីផល ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន THH Import Export Co., Ltd នាអំឡុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីប្រូម៉ូសិនឈ្នះរង្វាន់ដ៏មហាសាល...
ភ្នំពេញ ៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃនេះ បានប្រកាសថា គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំ វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ថា...
បាត់ដំបង ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងរហ័សនៃ AI និស្សិតត្រូវបណ្តុះស្មារតីនៃការសិក្សាពេញមួយជីវិត ដោយចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃប្រកបដោយការទទួលខុសត្រូវ។ ការថ្លែងរបស់ លោក ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង...
ស្វាយរៀង៖ លោក សុខ សូកេនរ ដ្ឋមន្ត្រីក្រសួងអធិការកិច្ចអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកព្រមទាំងលោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៩៣៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ...