ភ្នំពេញ៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម និងការផ្ទេរចំណេះដឹងទៅដល់ប្រជាកសិករ ខណៈដែលយុវជនត្រូវបានចាត់ទុកជាកម្លាំងស្នូលសម្រាប់អនាគតវិស័យនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធី «កិច្ចសន្ទនាយុវជនចិន–អាស៊ានស្ដីពីការកសាងផ្ទះដ៏ប្រសើរ៖ បច្ចេកវិទ្យាជំរុញកសិកម្មទំនើប» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានីយវិទ្យុ...
វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) បានប្រារព្ធឡើងនៅសង្កាត់ថ្មីXiong’an ខេត្ត Hebei ដោយមានការចូលរួមពីតំណាងគ្រប់មជ្ឈដ្ឋានដែលមកពីប្រទេសនិងអង្គការចំនួន៩៧។ វេទិកាលើកនេះបានចេញផ្សាយ«ឯកសារទស្សនាទាននៃវេទិកា»។ ឯកសារនេះចែងថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានផ្តល់នូវគំនិតអភិបាលកិច្ចសម្រាប់ពិភពលោកដែលប្រកបដោយភាពរង្គោះរង្គើនិងបម្រែបម្រួល។ លិខិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ផ្ញើទៅកាន់វេទិកាបានពង្រឹងទំនុកចិត្តរបស់សហគមន៍អន្តរជាតិឱ្យរួមសាមគ្គីគ្នា និងធ្វើកិច្ចសម្របសម្រួលនិងសហការគ្នាដើម្បីធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព។ ភាគីនានាបានសម្តែងការស្វាគមន៍ចំពោះការដែលភាគីចិនបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចសកល។ កិច្ចប្រជុំបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយជុំវិញប្រធានបទ ”ស្តារទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ៖ បម្រែបម្រួលនិម្មាបនកម្មក្នុងមួយសតវត្សរ៍កន្លងមក និងការកែទម្រង់និងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល”។ ពួកគេបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារឋានៈស្នូលរបស់អង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ក្រុមប្រឹ ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹ ក្សាភិបាល អាណត្តិទី១០ លើ ក ទី២ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័ត លើ៖ សេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៧, សេចក្តីព្រាង គោលការណ៍ ឥណទានរថយន្តអគ្គីសនី, សេចក្តីព្រាងគោលការណ៍ ឥណទានគាំទ្រគម្រោង លើកកម្ពស់ជីវភាព...
ភ្នំពេញ ៖ លោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងសូមទោស និងស្មើសុំមនោសញ្ចេតនាយល់យោគពីកម្ពុជា បន្ទាប់ពីត្រូវជួបការលំបាកដោយសារពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនបានចូលមកប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លោក អាំងហ្គីយ៉ាត...
ភ្នំពេញ ៖ លោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងសូមទោស និងស្មើសុំមនោសញ្ចេតនាយល់យោគពីកម្ពុជា បន្ទាប់ពីត្រូវជួបការលំបាកដោយសារពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនបានចូលមកប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លោក អាំងហ្គីយ៉ាត...
នាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ លើកទី ២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។...
បរទេស៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News គឺយុទ្ធសាស្ត្រថ្មីមួយរបស់មន្ទីរបញ្ចកោណ (Pentagon) តម្រូវឱ្យមូលដ្ឋានយោធាសំខាន់ៗនៅក្នុងទឹកដីសហរដ្ឋអាមេរិក អាចរក្សាប្រតិបត្តិការចាំបាច់នានាឱ្យដំណើរការបានយ៉ាងហោចណាស់ ៩០ ថ្ងៃ ដោយមិនចាំបាច់ពឹងផ្អែកលើការគាំទ្រពីខាងក្រៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា បណ្តាញព័ត៌មាននេះបានរាយការណ៍កាលពីថ្ងៃអាទិត្យថា គោលដៅនៃភាពឯករាជ្យនេះ ត្រូវបានចែងនៅក្នុងឯកសារដែលមានឈ្មោះថា «FORTRESS»។ លើសពីនេះ សម្រាប់សម្ភារៈយោធាដែលសំខាន់ៗ...
បរទេស៖ ប្រភពព័ត៌មានចំនួនពីរនៅក្នុងវិស័យនេះ ដែលដឹងរឿងរ៉ាវនេះច្បាស់ បានឱ្យដឹងថា រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីកំពុងបង្កើនការផលិតប្រេងម៉ាស៊ូតនៅក្នុងខែតុលា បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់កូតាសម្រាប់ការនាំចេញ ក្រោយពីមានកិច្ចព្រមព្រៀងផ្គត់ផ្គង់រវាងវិមានក្រឹមឡាំង និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី ៩ ខែតុលាថា ប្រធានាធិបតីរុស្ស៊ី លោក...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានប្រមាណ ២០០លានដុល្លារ សម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃ កម្ពុជា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សន្តិភាពនិងស្ថិរភាពសង្គម គឺជាសមិទ្ធផលមិនអាចកាត់ថ្លៃបានដែលគ្រប់គ្នាត្រូវរួមគ្នាថែរក្សា និងការពារ ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន...