នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ហេង ស៊ីឡេង សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ លទ្ធផលបណ្តោះអាសន្ន និងបញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ លោក ហេង ស៊ីឡេង បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេល ២៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ គ.ជ.ប...
ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០ ក៏ដោយ ឧបសគ្គរាងកាយមិនអាចរារាំងស្មារតីទទួលខុសត្រូវរបស់លោក ជិន វាសនា ក្នុងនាមជាមេគ្រួសារបានឡើយ។ ចាប់តាំងពីឆ្នាំ ២០២១ មក ម៉ូតូកង់បីដែលត្រូវបានកែច្នៃយ៉ាងពិសេសស្របតាមស្ថានភាពកាយសម្បទារបស់លោក បានក្លាយជាយានជំនិះដ៏សំខាន់សម្រាប់លោកក្នុងការទទួល និងដឹកជញ្ជូនទំនិញ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាទីស្រឡាញ់។...
ភ្នំពេញ ៖ ក្នុងបរិបទឌីជីថល ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃចក្រកម្ពុជា បានណែនាំមាតាបិតា និងអាណាព្យាបាលគ្រប់រូប តាមដានការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមរបស់កូនចៅខ្លួន ឱ្យបានសមស្រប មានសុវត្ថិភាព និងផ្តល់ប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍ។ តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាល...
ជិត៧ឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលហាណូយឆ្នាំ២០១៩បានបញ្ចប់ដោយគ្មានលទ្ធផល បច្ចុប្បន្នមានសញ្ញាថា កិច្ចចរចាផ្ទាល់រវាងអ្នកដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងត្រៀមចាប់ផ្តើមឡើងវិញ។ ចាប់តាំងពីដើមអាណត្តិទី២របស់លោក ប្រធានាធិបតី Trump បានថ្លែងសុន្ទរកថាសាធារណៈជាច្រើនអំពីលោកប្រធាន Kim Jong-un ដូចជា “គាត់ជាមនុស្សឆ្លាត ហើយគាត់ចូលចិត្តខ្ញុំ” និង “ខ្ញុំគិតថាយើងនឹងជួបគ្នាម្តងទៀត” ដោយមិនលាក់បាំងនូវឆន្ទៈក្នុងការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ។ ជាពិសេស លោកប្រធានាធិបតី Trump នាពេលថ្មីៗនេះបានបង្ហាញពី ‘កិច្ចសន្ទនាដោយគ្មានលក្ខខណ្ឌ’...
បរទេស៖ ប្រធានាធិបតី លោក Donald Trump បានហៅកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ៖ ទីតាំងបូមប្រេងចំនួន ១៧កន្លែងនៅវ៉េណេស៊ុយអេឡា ដែលមានទុនបម្រុងប្រមាណ ៦៤ ពាន់លានធុង (Barrels) ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនតែមួយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ការអនុវត្តកិច្ចព្រមព្រៀងនេះ ធ្លាក់ទៅលើក្រុមហ៊ុន North...
បរទេស៖ សហរដ្ឋអាមេរិក មានគម្រោងហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន មិនឱ្យចូលប្រើប្រាស់លេខទូរស័ព្ទអាមេរិកដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើហេតុផលសន្តិសុខជាតិ ដែលវិធានការនេះត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ការហៅទូរស័ព្ទបោកប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ គណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិក (FCC) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៩ ខែវិច្ឆិកា លើសំណើហាមឃាត់ក្រុមហ៊ុន China Mobile (600941.SS), China...
ប៉េកាំង៖ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឧ្យដឹងថា ប្រទេសជប៉ុន បានទាក់ទាញ និងសម្របតាមបណ្តាប្រទេសក្រៅតំបន់ ដើម្បីធ្វើអ្វីដែលហៅថា «សមយុទ្ធរួម» ព្រមទាំងបានអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ។ លើសពីនេះ ជប៉ុន បានបន្តពង្រឹងការដាក់ពង្រាយយោធានៅតាមកោះភាគនិរតីរបស់ខ្លួន និងពន្លឿនដំណើរការយោធាភាវូបនីយកម្មឡើងវិញ ដែលធ្វើឱ្យប្រទេសនេះក្លាយជាការគំរាមកំហែងពិតប្រាកដមួយចំពោះសន្តិសុខក្នុងតំបន់។ លោកបានលើកឡើងបែបនេះ ខណៈឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសមយុទ្ធរួមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងជប៉ុន...
ព្រុចសែល៖ លោក Dan Jorgensen ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកថាមពល និងលំនៅឋាន បានឧ្យដឹងថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប បានសន្យាពន្លឿនការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៤២,៦ លានបារ៉ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយក្នុងនោះជិតពាក់កណ្តាលគឺជាប្រេងម៉ាស៊ូត។ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកថាមពលនៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងលុចសំបួ ដើម្បីពិភាក្សាអំពីសន្តិសុខថាមពលមុនឈានចូលរដូវរងា តម្លៃថាមពល និងវិធានការនានាដើម្បីរក្សាលំនឹងនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូត។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក Jorgensen បានបញ្ជាក់ឡើងវិញថា...
បរទេស៖ បណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ កាន់តែមានក្តីបារម្ភ និងអស់សង្ឃឹមថា អ៊ុយក្រែន នឹងមិនទទួលបានមីស៊ីលស្ទាក់ចាប់ប្រភេទ Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ដែលជាអ្វីដែលអ៊ុយក្រែនកំពុងត្រូវការយ៉ាងខ្លាំង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងមកដល់នៅសប្តាហ៍ក្រោយ។ ស្ថានភាពនេះកើតឡើងចំពេលដែលមានការសង្ស័យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់ជំនួយយោធាជាឧបករណ៍ ដើម្បីដាក់សម្ពាធលើទីក្រុងគៀវ ឱ្យយល់ព្រមធ្វើការសម្បទានមួយចំនួន។ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូណេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក Krishnajie Partadireja ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ី...