ភ្នំពេញ ៖ អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា និងសហការជាមួយអង្គការAPOPO ដើម្បីពន្លឿនការស្រាវជ្រាវ បោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្តោយព្រំដែកម្ពុជា-ថៃ។ ការសហការនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រវាងលោក ហេង រតនា ប្រធានអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំកម្ពុជាដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា ក្រោមគម្រោង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា នៅព្រឹកថ្ងៃទី២៧ តុលានេះ។ សាលាទាំងជាង១០០សាលានេះ គឺជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ហៅកាត់ថា គ.វ.អ.។ គោលបំណងនៃជំនួបថ្ងៃនេះ ដើម្បីចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង...
បរទេស៖ ប្រភពព័ត៌មានចំនួន ២ ពីសហរដ្ឋអាមេរិក និង ៤ ពីប្រទេសកាណាដា បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកាណាដាកំពុងចរចាលើកិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងរថយន្តរបស់កាណាដា។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងនេះបានធ្លាក់ចុះដុនដាបនៅពេលដែលការចរចាពាណិជ្ជកម្មបានបរាជ័យកាលពីខែសីហា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ការចរចានេះផ្តោតលើពន្ធដែលត្រូវបានដាក់ចេញក្រោមមាត្រា ២៣២ (Section...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យរបស់សភាអាមេរិកបានឧ្យដឹងថា សមាជិកសភាសហរដ្ឋអាមេរិក បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយក្នុងគោលបំណងពង្រឹងការការពារសន្តិសុខសាយប័ររបស់អាមេរិក ប្រឆាំងនឹងការវាយប្រហារដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ នៅក្នុងសេចក្តីព្រាងច្បាប់នោះ កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានចាត់ទុកជាប្រទេស ដែលគួរឱ្យព្រួយបារម្ភ។ សេចក្តីព្រាងច្បាប់ស្តីពីការការពារសន្តិសុខសាយប័រដោយប្រើបញ្ញាសិប្បនិម្មិត ដែលត្រូវបានស្នើឡើងដោយសមាជិកសភា Pat Harrigan (គណបក្សសាធារណរដ្ឋ រដ្ឋ North Carolina) និងសមាជិកសភា George Whitesides...
បរទេស៖ សហរដ្ឋអាមេរិក បាននិងកំពុងស៊ើបអង្កេតដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនចំពោះភាពលើសសមត្ថភាពឧស្សាហកម្ម។ យ៉ាងណាក៏ដោយ ប្រទេសជាច្រើនដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក – រួមទាំងប្រទេសឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង – ឥឡូវនេះបានចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការលើកឡើងពីបញ្ហាដូចគ្នា ដែលពួកគេត្រូវបានចោទប្រកាន់។ កាលពីខែតុលា ប្រទេសសេដ្ឋកិច្ចចំនួន ១៤ បានបន្ថែមហត្ថលេខារបស់ពួកគេទៅក្នុងសេចក្តីថ្លែងការណ៍រួមដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួល ដើម្បីលុបបំបាត់ភាពលើសសមត្ថភាពឧស្សាហកម្ម។ ដោយប្រយ័ត្នប្រយែងកុំឱ្យយល់ច្រើនពេកអំពីសេចក្តីថ្លែងការណ៍ពហុភាគី ដែលមិនមានកាតព្វកិច្ច នេះអាចបង្ហាញពីការផ្លាស់ប្តូរពីអ្វីដែលវិទ្យាស្ថាន...
ស្បៃខ្មែរ នឹងធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនគណៈប្រតិភូ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ អាម៉េរិក នឹងបន្តធ្វើការជាមួយ កម្ពុជា-ថៃ គាំទ្រកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ ថ្ងៃនេះ ជាខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួម សន្តិភាពកម្ពុជា-ថៃ ព្រឹទ្ធសភា ទទួលស្គាល់លោក អ៊ុក ឡាយ សមាជិកព្រឹទ្ធសភាថ្មី ជំនួសលោក ខៀវ មុត...
កំពង់ចាម ៖ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមនិងថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញកាត់ខ្សែបូដាក់ឲ្យដំណើរការស្តង់ពិពណ៌សមិទ្ធផលនានា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងខេត្តកំពង់ចាម។ ពិធីនេះត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងចំពោះការស្វែងរកសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ថា ក្នុងឱកាសខួប ១ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ហៅម្យ៉ាងទៀតថា ជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា...
ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ស្ថានទូតព្រីតថេនប្រចាំកម្ពុជាតែងតែយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។ ជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូ UK Mission to ASEAN និងការិយាល័យការបរទេស សហគមន៍ និងការអភិវឌ្ឍនៃចក្រភពអង់គ្លេស ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជា នាថ្ងៃទី២៦...
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។ ជាក់ស្តែង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១មានឈ្មោះ ញាន សាយ ភេទប្រុស អាយ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ...