ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយថា...
បរទេស៖ អ្នកនាំចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរភ្លាមៗ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះថា ការបិទព្រំដែនដែលត្រូវបានគេរាយការណ៍ថា លំហូរនៃទំនិញយ៉ាងច្រើនត្រូវបញ្ឈប់ និងកំពុងគំរាមកំហែងពាណិជ្ជកម្មដែលមានតម្លៃប្រមាណ ១៣០ ពាន់លានបាត។ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ មន្ត្រីនៅ Myawaddy រដ្ឋ...
បរទេស៖ ក្រុមជនប្រដាប់អាវុធបានវាយប្រហាររោងចក្រថាមពលជីវម៉ាស់នៅខេត្តណារ៉ាធីវ៉ាត់ ប្រទេសថឺ ដោយដុតបំផ្លាញនិងការបំផ្ទុះរោងចក្រថាមពលនោះ។ អាជ្ញាធរដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធបំបែកខ្លួន។ សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅយប់ថ្ងៃទី ១៥ ខែសីហា ជនប្រដាប់អាវុធមួយក្រុមបានវាយប្រហារទៅលើរោងចក្រថាមពលជីវម៉ាសរបស់ក្រុមហ៊ុន Prize of Wood Green Energy...
ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រុមការងារអញ្ជើញចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៤ ក្នុងនោះមានប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សារចំបក់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ នៃអធិការដ្ឋាននគរបាលស្រុកបាកាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងត្រួតពិនិត្យទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត...
បរទេស: ឡានដឹកទំនិញប្រហែល 500 គ្រឿងដែលផ្ទុកទំនិញថៃបានជាប់គាំងនៅខាងថៃនៃស្ពានមិត្តភាព 2 ដែលតភ្ជាប់ទីក្រុង Myawaddy ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា ជាមួយប្រទេសថៃ បន្ទាប់ពីការហាមឃាត់ការនាំចូលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Karen បានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះថា ឈ្មួញម្នាក់បាននិយាយថា ចាប់តាំងពីថ្ងៃទី ៥ ខែសីហា រថយន្តទាំងនោះត្រូវបានគេចតនៅដេប៉ូក្នុងក្រុង...
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសួនច្បារខេត្ត ក្នុង ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តមណ្ឌលគិរី ជាខេត្តទី២៣ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។...
ព្រះវិហារ ៖គោចំនួន៣ក្បាល និងសម្ភារៈមួយចំនួនទៀត ដែលជាជំនួយរបស់លោកមេធាវី វ័រ វុទ្ធី និងសហការី ព្រមទាំងសប្បុរសជនត្រូវបានយកមកផ្ដល់ជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅទិសទី១ខេត្តព្រះវិហារ តាមរយៈគ្រួសារដើមអម្ពិល។ នៅក្នុងឱកាសនោះ លោក វ័រ វុទ្ធី បានឱ្យថា អ្នកនៅសមរភូមិក្រោយតែងតែរំលឹកនឹកដល់គុណរបស់កងទ័ពដែលប្រចាំការនៅសមរភូមិមុខជានិច្ច ដែលបានយកកម្លាំងកាយចិត្តធ្វើពលិកម្មគ្រប់ជំហានដើម្បីបូរណភាពទឹកដីកម្ពុជាដែលត្រូវទទួលរងនូវការឈ្លានពានពីសំណាក់បរទេស។ហើយម្យ៉ាងវិញទៀតអ្នកនៅសមរភូមិក្រោយក៏មិនអាចបំភ្លេចបានឡើយចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជានាពេលនេះ។បើទោះបីជាអំណោយមានតិចតួចៗយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់នៅសមរភូមិក្រោយនឹងខំរិះរកមធ្យោបាយដើម្បីផ្ដល់ជូនដល់បងៗកងទ័ពជួរមុខជាបន្តបន្ទាប់នាពេលក្រោយទៀត។ លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ ៧ប្រចាំទិសភ្នំខ្មោចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ័រ វុទ្ធី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅសណ្ឋាគារ Metropole ក្នុងរដុ្ឋធានីហាណូយ...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក...
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជាថ្នាក់ដឹកនាំក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញទៅ ពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដូចខាងក្រោម...