ការប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព ការគោរពនីតិរដ្ឋអន្តរជាតិ ការគាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ការបន្តតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព និង ការបង្កើនការអនុវត្តនូវសកម្មភាពជាក់ស្តែងដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់នៅក្នុង «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយនឹងការរីកចម្រើនពហុប៉ូលនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច ពិពិធកម្មនៃវប្បធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា អភិបាលកិច្ចសកលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។ ទន្ទឹមនឹងនេះដែរ បញ្ហាផ្សេងៗដូចជា បញ្ហានៃការអភិវឌ្ឍដោយគ្មានតុល្យភាព...
ភ្នំពេញ ៖ លទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ(Joint Coordinating Task Force – JCTF) កម្ពុជា-ថៃលើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន បានប្រកាសពីសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ(SOP) លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា លទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា...
បរទេស៖ ទំព័រហ្វេសប៊ុកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៃរដ្ឋបាលក្រុងបាងកក ប្រទេសថៃ បានបង្ហោះវីដេអូឃ្លីប នៃផ្លូវដួលរលំនៅមុខមន្ទីរពេទ្យ Vajira ។ វីដេអូឃ្លីប ហេតុការណ៍បាក់ផ្លូវនៅមុខមន្ទីរពេទ្យ Vajira ដោយរថយន្តធ្លាក់ និងបង្គោលភ្លើងបាក់ក្នុងរណ្តៅធំជម្រៅ ៥០ម៉ែត្រ។ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុកសំរោងបានចុះដល់កន្លែងកើតហេតុឃើញមានបាក់ផ្លូវធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ ជម្រៅ៥០ម៉ែត្រ ។ រណ្តៅធំនោះនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ...
បរទេស៖ ខណ្ឌ Dusit បិទផ្លូវ Samsen បន្ទាប់ពីមានការបាក់ស្រុតផ្លូវយ៉ាងធ្ងន់ធ្ងរ នៅជិតមន្ទីរពេទ្យ Vajira ក្នុងទីក្រុង បាងកក ប្រទេសថៃ ដែលរំខានដល់ការប្រើប្រាស់ និងបង្កការកកស្ទះចរាចរណ៍ខ្លាំងនៅលើស្ពាន Krung Thon ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥...
មណ្ឌលគិរីៈនាឱកាសនៃថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល ០៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានចំនួន២២៩៩២នាក់។ លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីឲ្យដឹងថា រយ:ពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីនៅថ្ងៃទី ២១ -២២ .២៣ខែកញ្ញា ឆ្នាំ ២០២៥ ខេត្តមណ្ឌលគិរី បានស្រូបទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្តចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗ សរុប២២៩៩២នាក់កើនឡើង៥១.៦១%។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២២៧៧៥ នាក់ កើនឡើងចំនួន ៥៤.៥៤%...
ភ្នំពេញ ៖ ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ថៃ ដែលថា «អ្នកភូមិព្រៃចាន់កម្ពុជាបាន ទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា»។ សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងក្នុង សន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជា បានទន្ទ្រានចូលទឹកដីថៃ...
កំពត ៖ មន្ត្រីជំនាញ បញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត ១៥ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៥នេះ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា «សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីការធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ សូមរំលឹកថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា...
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនលិខិតអញ្ជើញអភិបាលខេត្តស្រះកែវ ចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ...