ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការមិនមានគុណភាព បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ ខណៈសុវត្ថិភាពអ្នកជំងឺ គឺជាមូលដ្ឋានគ្រឹះចាំបាច់ នៃដំណើរការថែទាំព្យាបាលដែលសំដៅគុណភាពពិតប្រាកដ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រសល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំលើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១២ កុម្ភៈ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចដែលគួរចងចាំ ដូចជា...
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការតវ៉ាទូទាំងប្រទេសរបស់អ៊ីរ៉ង់កាលពីខែមុនបានកើនឡើងដល់យ៉ាងហោចណាស់ ៧.០០៥ នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែភ័យខ្លាចថាស្លាប់ផងដែរ, នេះបើយោងតាមសកម្មជនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកស្លាប់ដោយសារបាតុកម្មបានបន្ថែមទៅលើភាពតានតឹងទូទៅដែលអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខទាំងនៅក្នុងប្រទេស និងនៅបរទេស ខណៈដែលប្រទេសនេះព្យាយាមចរចាជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចរចាជុំទីពីរនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងពីករណីរបស់គាត់ដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ...
ពោធិ៍សាត់÷ លោក ឆាយ គឹមម៉ុងអភិបាល នៃគណះអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យ និងផ្តល់ប័ណ្ណសរសើរ “ផ្ទះស្អាត និងជាផ្ទះគំរូ” ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំនានានៃស្រុកបាកាន ដើម្បីលើកទឹកចិត្តទៅដល់ពួកគាត់ក្នុងការរក្សាអនាម័យ បរិស្ថានស្អាត និងសោភ័ណ្ឌភាពក្នុងមូលដ្ឋានរបស់ខ្លួន។ សូមអបអរសាទរ និងកោតសរសើរ ចំពោះគ្រួសារដែលបានចូលរួមយ៉ាងសកម្ម ដែលបានធ្វើអោយ ផ្ទះស្អាត ភូមិស្អាត និង បរិស្ថានស្អាត៕...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ ដោយចាំបាច់ត្រូវពិនិត្យ ស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីអ្នកព័ត៌មាននៅខេត្តបន្ទាយមានជ័យម្នាក់ ឈ្មោះ ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបានសមត្ថកិច្ចរខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងអះអាងថា ការភ្ជាប់ចរន្តអគ្គិសនីសម្រាប់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចាប់ពីកំលាំង៥ទៅដល់២០អំពែ នឹងមិនគិតថ្លៃសេវាអ្វីនោះទេ ចាប់ពីខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ចូលរួមបើកសន្និបាតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កែវ រតនៈ ថ្លែងថា...
ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែង លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបទទួលបានការតែងតាំង។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបចូលកាន់តំណែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំខេត្តស្វាយរៀង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ អនុសេនីយ៍ទោ ស៊ិន សុភា នាយរងផ្នែក បញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ...
បរទេស៖ លោក Ali Shamkhani ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់គឺជាខ្សែបន្ទាត់ក្រហមរបស់ខ្លួន ហើយមិនមែនជាប្រធានបទដែលត្រូវចរចានោះទេ ខណៈដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការចរចាជុំថ្មីមួយដើម្បីបញ្ចៀសជម្លោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកការទូតសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចាដោយប្រយោលកាលពីសប្តាហ៍មុននៅប្រទេសអូម៉ង់ ចំពេលមានការបង្កើនកងទ័ពជើងទឹកក្នុងតំបន់ដោយសហរដ្ឋអាមេរិកគំរាមកំហែងអ៊ីរ៉ង់។ លោក Ali Shamkhani បាននិយាយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ...