បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញគួរតែផ្តល់សំណងដល់ប្រទេសអាល្លឺម៉ង់សម្រាប់ហេតុការណ៍នៃការបំផ្ទុះឆ្នាំ២០២២ ដែលធ្វើអោយបំពង់បង្ហូរឧស្ម័ន Nord Stream លែងដំណើរការ នេះបើតាមអ្នកនយោបាយស្តាំនិយមអាល្លឺម៉ង់បានអះអាងថា។ ចំនួនទឹកប្រាក់ដែលបានលើកឡើងដោយលោក Kay Gottschalk សមាជិកសភាមកពីគណបក្សប្រឆាំងជំនួសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) ពោលគឺជាចំនួនដែលឆ្លើយតបទៅនឹងសំណងចំនួន១,៣ទ្រីលានអឺរ៉ូដែល ទីក្រុងវ៉ារស្សាវ៉ាពីមុនធ្លាប់បានទាមទារពីទីក្រុងប៊ែរឡាំងសម្រាប់សង្គ្រាមលោកលើកទី២។ លោកGottschalk បានសរសេរនៅក្នុងការបង្ហោះ X កាលពីថ្ងៃពុធថាទឹកប្រាក់ ១,៣ ទ្រីលានអឺរ៉ូគួរតែគ្រប់គ្រាន់ជាសំណងសម្រាប់ភាពស្មុគស្មាញនៅក្នុងការបំផ្លិចបំផ្លាញ Nord...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់ការការពារជាតិរបស់ខ្លួន ហើយផ្តល់ការគាំទ្រ “មានកំណត់” ដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប, នេះបើយោងតាមការលើកឡើងរបស់មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងយុទ្ធសាស្ត្រការពារជាតិដែលបានកែសម្រួលដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា សមាជិកណាតូអឺរ៉ុបត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្លួន និងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ឯកសារនេះសរសេរថា “ទោះបីជាយើងនៅតែចូលរួមក្នុងអឺរ៉ុបក៏ដោយ យើងត្រូវតែ – ហើយនឹង...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦...
ពោធិ៍សាត់៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្ន ព្រមទាំងបាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់កូនៗពលរដ្ឋភៀសសឹក សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែង។...
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន ជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ លោក...
សៀមរាប៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិន Sany បានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិន ជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។ លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង ១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិន Sany បានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់នានា។ លោកក៏បានបន្ថែមថា...
មណ្ឌលគិរី៖ លទ្ធផលនៃការហ៊ុំព័ទ្ធទីតាំងសង្ស័យលាក់ទុកផលអនុផលព្រៃឈើ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្នុងរបាយការមួយរបស់ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបញ្ជាក់ថាការចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រមូលផល និងសន្និធិផល អនុផលព្រៃឈើ ស្ថិតក្នុងភូមិសាស្ត្រភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនៅព្រឹក ថ្ងៃទី២៣មករា ក្រុមការងារខណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌលគិរី រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលសុខដុម បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋានរដ្ឋបាលសង្កាត់សុខដុម ដោយមានការឯកភាពពីលោក...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់លោក ឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម បានរំពឹងទុកថា ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម និងសម្រួចការងារឲ្យកាន់តែល្អប្រសើរ ក្នុងឆ្នាំ២០២៦នេះ ដើម្បីជាគំរូនៃបណ្តាស្រុកផ្សេងៗទៀតអនុវត្តតាម។ លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥...
កងកម្លាំងជើងទឹក អាមេរិកយ៉ាងច្រើន កំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេសអ៊ីរ៉ង់ រុស្ស៊ី មានបំណងក្លាយ ជាប្រទេសមួយ ក្នុងចំណោមប្រទេស ឈានមុខគេ លើពិភពលោក លើវិស័យថាមពល លោក To Lam របស់ប្រទេសវៀតណាម ត្រូវបានជ្រើសតាំង ជាអគ្គលេខាធិការបក្ស រហូតដល់ឆ្នាំ២០៣១ នាយករដ្ឋមន្ត្រីហ្គ្រីនឡែន បញ្ជាក់ជាថ្មី អំពីជំហររឹងមាំ លើអធិបតេយ្យភាពរបស់ខ្លួន...