ស្វាយរៀង៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានចូលរួមសម្របសម្រួលដល់ដំណើរការព្យាបាល និងពិនិត្យសុខភាពដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុករមាសហែកប្រមាណ២០០០នាក់ ក្នុងរយៈពេល២ថ្ងៃ។ ដោយគិតចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែមករា ឆ្នាំ២០២៦ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ្ធកម្ពុជា ដែលសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានបើកសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោក ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយហាម៉ាស ដោយទទូចថា “មនុស្សគ្រប់គ្នាចង់ក្លាយជាផ្នែកមួយនៃស្ថាប័នដែលលោកបាននិយាយថា នៅទីបំផុតអាចប្រកួតប្រជែងជាមួយអង្គការសហប្រជាជាតិ ទោះបីជាសម្ព័ន្ធមិត្តអាមេរិកជាច្រើនជ្រើសរើសមិនចូលរួមក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោក ត្រាំ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាត់ទុកកាយវិការ ប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។ ក្នុងសារលិខិតថ្លែងអំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាយឧត្តមសេនីយ៍ Min Aung Hlaing...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជានិងអូស្ត្រាលី នឹងបន្តធ្វើការជិតស្និទ្ធ ជាមួយគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត សម្រាប់ប្រជាជនយើងទាំងពីរ។ ការបង្ហាញជំនឿនេះ មាននៅក្នុងសារលិខិតរបស់សម្ដេច ផ្ញើជូន លោកស្រី Sue Lines ប្រធានព្រឹទ្ធសភានៃសភាអូស្ត្រាលី ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦។...
ភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធការជំរុញការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៅទីស្ដីការក្រសួង។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមានការសម្រេចកែសម្រួល និងច្របាច់បញ្ចូលគ្នានូវសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ឱ្យមានសង្គតិភាពនិងមានភាពប្រទាក់ក្រឡា ប្រកបដោយលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ...
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តព្រះវិហារ លោកគីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរលោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាលខេត្ត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ព្រមបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដល់លោកប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង រក្សាសណ្តាប់ធ្នាប់...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើង២១ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៦ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តវិធានការច្បាប់...
ភ្នំពេញ ៖ ដើម្បីឱ្យពិធីបុណ្យ «មាឃបូជា» ឆ្នាំ២០២៦នេះ មានភាពអធិកអធម ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ «មាឃបូជា» ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួង...
ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ “នវានុវត្តន៍ កសិកម្ម និងចំណីអាហារ នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃច័ន្ទ ទី 28 ខែ មករា ឆ្នាំ 2026 ពីម៉ោង...
កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន និងគ្រប់ទំព័រឌីជីថលផ្លូវការរបស់ផលិតកម្មបារមី។ ផលិតកម្មបារមី និងភ្លើងគប់ បានបង្ហាញកម្មវិធីទូរទស្សន៍ប្រកួតរ៉េប THE NEXT LEVEL: RAPSTAR ដែលជាកម្មវិធីប្រកួតរ៉េបថ្មីសន្លាង ដែលជាស្នាដៃខ្មែរ និងមានលក្ខណៈ Original បង្កើតឡើងដើម្បីអ្នកស្នេហាវិស័យហ៊ីបហបទាំងអស់នៅក្នុងស្រុក...