ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ៕
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរទំនាក់ទំនង «គំរូ» របស់ប្រទេសរុស្ស៊ី ជាមួយប្រទេសចិន ក្នុងអំឡុងពេលសន្និសីទតាមវីដេអូជាមួយសមភាគីចិន ប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានជជែកគ្នាអស់រយៈពេលជិតមួយម៉ោងកន្លះ។ លោក...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការអនុវត្តសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រសួង សម្រេចបានរហូតជាង៩០% បើទោះបីជាប្រឈមនឹងបញ្ហាជាច្រើនក្តី ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងវប្បធម៌ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា...
បរទេស៖ លោក Xu Feihong ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងញូវដេលីប្រទេសឥណ្ឌាបាននិយាយថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងឥណ្ឌាបានសម្រេចបានកម្រិតខ្ពស់បំផុតចំនួន ១៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Xu Feihong បានមានប្រសាសន៍នៅក្នុងពិធីជួបជុំមួយដើម្បីអបអរបុណ្យចូលឆ្នាំចិនកាលពីថ្ងៃអង្គារថា តួលេខនេះតំណាងឲ្យកំណើនជាង ១២%...
បរទេស៖ មីស៊ីលដឹកនាំតម្រង់គោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយ នឹងក្លាយជាសមត្ថភាពវាយប្រហារថ្មីសម្រាប់ឧទ្ធម្ភាគចក្រ AH-1Z Viper របស់កងម៉ារីនសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧, នេះបើតាមការប្រកាសរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Defense News ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់បញ្ជាការប្រព័ន្ធអាកាសកងទ័ពជើងទឹកថា កងទ័ពជើងទឹកបានផ្តល់កិច្ចសន្យាតម្លៃ ៨៦,២ លានដុល្លារដល់ក្រុមហ៊ុន L3Harris Technologies ដែលនឹងឃើញប្រព័ន្ធមីស៊ីល Red Wolf...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា ការឈ្លានពានទឹកដីកម្ពុជាដោយកម្លាំងយោធាថៃ ដើម្បីកាន់កាប់ គឺមិនអាចទទួលបានដោយភាពស្របច្បាប់នោះទេ ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា វិធានការនានារបស់រាជរដ្ឋាភិបាលខុសពីចំណាត់ការរបស់ក្រុមហ៊ុន ខុសគ្នាពីគណបក្សនយោបាយដែលមិនដឹកនាំរដ្ឋ។ លោកបន្តថា រាល់លិខិតស្នាម ឬវិធានការណាមួយរបស់រដ្ឋត្រូវមានការគិតគូរដោយមានភាពល្អិតល្អន់បំផុតនូវផលប៉ះពាល់។...
បរទេស៖ លោក Saif al-Islam Gaddafi កូនប្រុសរបស់អតីតមេដឹកនាំលីប៊ី Muammar Gaddafi ត្រូវបានគេធ្វើឃាត បាញ់ស្លាប់នៅក្នុងសួនច្បារក្នុងផ្ទះរបស់លោក, នេះបើយោងតាមប្រភពមួយដែលជិតស្និទ្ធនឹងក្រុមគ្រួសារលោក បានបញ្ជាក់ប្រាប់ RT នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កូនប្រុសអតីតមេដឹកនាំលីប៊ី ត្រូវបានសម្លាប់ដោយមនុស្សបួននាក់...
កំពង់ស្ពឺ៖ ដូចពាក្យចាស់លោកពោលថា (ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ) និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក. លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិច្ចាគនូវថវិការផ្ទាល់ខ្លួន និងមានការចូលឧបត្ថម្ភពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភគាំទ្រតាមរយៈ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ...
នៅថ្ងៃទី ៤ ខែកុម្ភៈ សន្និសីទសារព័ត៌មាននៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងប៉េកាំង ដោយបង្ហាញពីចំណុចលេចធ្លោនៃការផលិតកម្មវិធីនិងការប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងប្រកាសពីឈ្មោះពិធីករពិធីការិនី និងការរចនាឆាកសម្តែងជាដើម។ តាមការលើកឡើងឱ្យដឹងថា កម្មវិធីសម្តែងរួមបញ្ចូលនូវភាពច្នៃប្រឌិតដែលស្រូបយកការបំផុសគំនិតពីវប្បធម៌ប្រពៃណី ដោយរួមបញ្ចូលនូវទម្រង់នៃការសម្តែងដូចជារបាំ ល្ខោន និងចម្រៀងជាមួយបច្ចេកវិទ្យាដូចជារូបភាពដែលបង្កើតដោយ AI និងបច្ចេកទេសពង្រីកទំហំឆាកសម្តែង ដើម្បីបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ។ សិល្បករមកពីប្រទេសទីទៃគ្នាប្រើប្រាស់តន្ត្រីនិងរបាំជាមធ្យោបាយសន្ទនាដោយបង្ហាញពីការរួមបញ្ចូលគ្នាខាងអរិយធម៌៕