ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធបានបញ្ជាក់ ពីជំហរច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពារអធិបតេយ្យភាពកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៣០ ខែមករា លោក ប៉ែន បូណា បានថ្លែងថា ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត៧០០លើក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានដឹកនាំរដ្ឋបាលរបស់លោកឱ្យបើកដែនអាកាសវេណេស៊ុយអេឡាឡើងវិញ សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ដែលជាចលនាមួយដែលលោកបានឧ្យដឹងថា នឹងអនុញ្ញាតឱ្យពលរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡានាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកបានជូនដំណឹងដល់ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez អំពីការសម្រេចចិត្តនេះ ជិតបួនសប្តាហ៍បន្ទាប់ពីការវាយឆ្មក់របស់យោធាអាមេរិកលើប្រទេសវេណេស៊ុយអេឡា។ លោក ដូណាល់...
ភ្នំពេញ៖ កងកម្លាំង CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន២គ្រាប់ ដែលថៃបានទម្លាក់ចូលទឹកដីកម្ពុជា ក្នុងសង្ក្រាមសៀមឈ្លានពាន។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់បែកទាំងនេះផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារងាយរងគ្រោះ ធ្វើយ៉ាងណាឱ្យទទួលសេវាសង្គមបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព បើទោះបីកន្លងមក ការអនុវត្តបានល្អប្រើសើរយ៉ាងណាក្តី។ ការណែនាំរបស់លោក ម៉ប់ សារិន ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ ឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២៥ និងទិសដៅការងារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ នេះ នៅមន្ទីរផែនការខេត្ត បានអញ្ជើញបើកកិច្ចប្រជុំ ណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាពមូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត។ លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា...
ពោធិ៍សាត់៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។...
ពោធិ៍សាត់៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ដោយលោក អ៊ុក រក្សា ត្រូវបានតែងតាំងជាប្រធានថ្មី ជំនួសលោក ឡាច ផេងលី ដែលត្រូវបានចូលនិវត្តន៍។...
Amid sharpening geopolitical frictions, deepening policy uncertainty and a visibly softer dollar, spot gold crossed one after another psychological and historic threshold....
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បាន ធ្វើការបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា ចំនួន ៧២៩នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានធ្វើការបណ្ដេញចេញជនជាតិកូរ៉េ ចំនួន ៧៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅយប់ថ្ងៃទី២២ ឆៀងចូលទី២៣ ខែមករា ឆ្នាំ២០២៦...