មូស្គូ៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Steve Witkoff បានឲ្យដឹងថា កិច្ចចរចាត្រីភាគីរវាងសហរដ្ឋអាមេរិក-រុស្ស៊ី-អ៊ុយក្រែន នឹងបន្តនៅសប្តាហ៍ក្រោយនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម (UAE) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS។ លោក Witkoff បានឲ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាសង្គម X ថា “នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន...
ហ្សឺណែវ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានពណ៌នាអំពីហេតុផលដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យសម្រាប់ការដកខ្លួនចេញពីអង្គការឃ្លាំមើលសុខភាពពិភពលោកថា «មិនមែនជាការពិត»។ នៅលើវេទិកាសង្គម X ប្រធានអង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា ចលនានេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក «មានសុវត្ថិភាពតិចជាងមុន»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី ២០ ខែមករា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្ត បន្តសកម្មភាពការងារមនុស្សធម៌ឲ្យបានច្រើនថែមទៀត ដូចជាស្រ្តីមានផ្ទៃពោះ ស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ជាដើម ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៦...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
មណ្ឌលគិរី៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅរសៀលថ្ងៃទី២៥មករា លោកឧត្តមសេនីយ៍ត្រី ឡេងសោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីនគរបាលក្រោមឱវាទព្រមទាំងលោកនាយ នាយរងការិយាល័យបុគ្គលិក លោកមេបញ្ជាការវរព្រំដែនគោក៦២១ និងមន្ត្រីនគរបាលក្រោមឱវាទដឹកនាំក្រុមការងារអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធបុណ្យសព លោកវរសេនីយ៍ត្រី...
មេដឹកនាំអឺរ៉ុប វាយបកវិញ ចំពោះការប្រកាស គំរាមដាក់ពន្ធ១០ភាគរយ របស់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ង យកកោះ ហ្គ្រីនឡែន ប្រទេសកាណាដា យល់ព្រមកាត់បន្ថយពន្ធ ១០០% លើការនាំចូល រថយន្តអគ្គិសនីរបស់ចិន សេដ្ឋកិច្ចចិនកើនឡើង ៥% ក្នុងឆ្នាំ ២០២៥ ដោយសារការនាំចេញដ៏រឹងមាំ ទោះបីជាមានការដំឡើងពន្ធរបស់លោក ដូណាល់...
ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងពោធិ៍សាត់ គណៈកម្មការគ្រប់គ្រងផ្សារ និងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ជុំវិញផ្សារថ្មីពោធិ៍សាត់ ដោយលោក អភិបាលខេត្តបានណែនាំនិងជម្រុញ ឲ្យអាជ្ញាធរក្រុង និងបងប្អូនអាជីវករលក់ ត្រូវចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទិញទំនិញផ្សេងៗ...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៥.២៧៧នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus) ខណ:មកទល់នឹងពេលនេះ កម្ពុជាមិនទាន់រកឃើញមានវីរុសនេះ នៅលើមនុស្សនៅឡើយ។ ក្រសួងសុខាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស...