ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអណាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។ យោងតាមលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ...
កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ព បានចុះត្រួតពិនិត្យ និងដឹកនាំលោតឆត្រជាក់ស្ដែង របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៧ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីរ៉ង់ថា សរុបមក «ភេរវករ» ចំនួន ៣០០០ នាក់ដែលពាក់ព័ន្ធនឹងកុបកម្មថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានឃុំខ្លួនរហូតមកដល់ពេលនេះ។ អ្នកដែលត្រូវបានឃុំខ្លួនរួមមានមេដឹកនាំសំខាន់ៗនៃ «កុបកម្ម» អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល បុគ្គលប្រដាប់អាវុធ «កុបកម្ម» ដែលបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងអ្នកដែលពាក់ព័ន្ធនឹងការសម្លាប់ជនជាតិអ៊ីរ៉ង់ ដោយបន្ថែមថា អ៊ីរ៉ង់មានភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ការតវ៉ាបានផ្ទុះឡើងចាប់តាំងពីចុងខែធ្នូនៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់...
បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា តួអង្គដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់មនុស្ស «រាប់ពាន់នាក់» ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេស។យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Khamenei បាននិយាយនៅថ្ងៃសៅរ៍ថា «អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកអាចនឹងដាក់ពន្ធលើប្រទេសដែលមិនគាំទ្រផែនការរបស់លោក សម្រាប់សហរដ្ឋអាមេរិកក្នុងការទទួលបានកោះ Greenland។ លោក ត្រាំ បានឧ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា “ខ្ញុំអាចនឹងដាក់ពន្ធលើប្រទេសនានា ប្រសិនបើពួកគេមិនយល់ស្របជាមួយផែនការ Greenland ពីព្រោះយើងត្រូវការ Greenland សម្រាប់សន្តិសុខជាតិ”។ គួរបញ្ជាក់ថា កោះ Greenland មានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងប្រទេសដាណឺម៉ាក...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខអចិន្ត្រៃយ៍ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ លោក ហ្សេឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយថា មន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះ លើការធានាសន្តិសុខ និងកញ្ចប់ស្តារឡើងវិញ សម្រាប់អ៊ុយក្រែន ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៅសប្តាហ៍ក្រោយ។...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិនម្នាក់បានឧ្យដឹងថា មហិច្ឆតាយោធានិយមជប៉ុន ដែលមិនទាន់មានការត្រួតពិនិត្យ នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាស៊ីដទៃទៀត និងនៅទីបំផុតនាំមកនូវ «គ្រោះមហន្តរាយដ៏មហន្តរាយ» មកលើប្រជាជនជប៉ុន។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការរិះគន់របស់ឥស្សរជននយោបាយជប៉ុនមួយចំនួនចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi។ លោក Zhang បានលេីកឡេីងថា មនុស្សកាន់តែច្រើនឡើង ដែលមានការយល់ដឹងអំពីប្រទេសជប៉ុន បានដឹងពីគ្រោះថ្នាក់...
ព្រះវិហារ៖ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានអង្ករ ត្រីខកំប៉ុង សៀងផ្អែម មី មីសួរ...
ត្បូងឃ្មុំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំនាំយកអំណោយសប្បុរសធម៌ ព្រមទាំងថវិកា ជូនដល់គ្រួសារយុទ្ធជនពលីចំនួន ៦រូប ដល់គេហដ្ឋានផ្ទាល់ ក្នុងស្រុកត្បូងឃ្មុំ និងស្រុកមេមត់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ អមដំណើរនាឱកាសនោះមានការអញ្ជើញចូលរួមពី លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ...
បរទេស៖ លោក John Ratcliffe នាយក CIA បានជួបជាមួយលោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា នៅទីក្រុង Caracas កាលពីថ្ងៃព្រហស្បតិ៍ ត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនអ្នកកាន់តំណែងមុនរបស់គាត់ គឺប្រធានាធិបតី Nicolas Maduro ក្នុងការវាយឆ្មក់ដ៏សាហាវមួយ ដែលធ្វើឡើងដោយប្រើប្រាស់ចារកម្មរបស់ទីភ្នាក់ងារនេះ។...