បរទេស៖ បើយោងតាមការចុះផ្សាយរបស់ Fox News ដោយដកស្រង់ប្រភពយោធាអនាមិកថា សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះយ៉ាងហោចណាស់មួយគ្រឿងទៅកាន់មជ្ឈិមបូព៌ា, ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនេះកើតឡើងបន្ទាប់ពីការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានគ្របដណ្ដប់ដោយការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីចុងខែធ្នូមក ដោយសារតែការមិនពេញចិត្តរបស់សាធារណជនចំពោះអតិផរណាដែលកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់អ៊ីរ៉ង់។ ការតវ៉ានេះបានវិវត្តយ៉ាងឆាប់រហ័សទៅជាការប្រឈមមុខដាក់គ្នាដោយហិង្សាជាមួយកងកម្លាំងសន្តិសុខ ដែលត្រូវបានគេចោទប្រកាន់ថា...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសមាជិកជាច្រើនអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំដែលសហរដ្ឋអាមេរិកបានស្នើសុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានគំរាមប្រើកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ ដោយនិយាយថា “ជម្រើសទាំងអស់ គឺស្ថិតនៅលើតុ”។ លោក Gholamhossein Darzi តំណាងអចិន្ត្រៃយ៍រងអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឧ្យដឹងថា ប្រទេសរបស់លោកនឹងមិនចុះចាញ់នឹងសម្ពាធខាងក្រៅឡើយ។ លោកថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសប៉ូឡូញនឹងធ្វើការដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអន្តរជាតិដែលហាមប្រាមគ្រាប់មីនប្រឆាំងមនុស្សនៅខែក្រោយ។ ប្រភពចេញពីមន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបានប្រកាសដោយគូសបញ្ជាក់អំពីផែនការផលិតអាវុធធុនធំ និងរៀបចំសម្រាប់ការដាក់ពង្រាយតាមព្រំដែនជាមួយតំបន់ Kaliningrad របស់រុស្ស៊ី។ អនុរដ្ឋមន្ត្រីការពារជាតិលោក Cezary Tomczyk បាននិយាយតាមវិទ្យុ Zet ថា៖ប៉ូឡូញកំពុងដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ានៅថ្ងៃទី២០ខែកុម្ភៈ ហើយជាលទ្ធផល នឹងអាចកាន់កាប់ និងផលិតមីនប្រឆាំងមនុស្ស។ លោកបានសង្កត់ធ្ងន់ថា ផែនការការពារព្រំដែន ‘East Shield’ របស់ប្រទេសប៉ូឡូញ រួមមានការរៀបចំទីតាំងសម្រាប់ការជីកយករ៉ែ ហើយទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff បាននិយាយថា សហរដ្ឋអាមេរិកមានបំណងចង់ដោះស្រាយការទូតចំពោះភាពតានតឹង ដែលកំពុងបន្តជាមួយប្រទេសអ៊ីរ៉ង់ ជាជាងសកម្មភាពយោធា។ បេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff បាននិយាយថា ដោយជំរុញឱ្យទីក្រុងតេហរ៉ង់ក្នុងការកាត់បន្ថយកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ចំពេលមានការតវ៉ាទ្រង់ទ្រាយធំ ដែលបានកាន់កាប់សាធារណរដ្ឋអ៊ីស្លាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ភាពចលាចលបានផ្ទុះឡើងកាលពីចុងខែមុន ហើយត្រូវបានគេរាយការណ៍ថាបង្កឡើងដោយអតិផរណាកើនឡើង និងការទម្លាក់តម្លៃយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់។ ការតវ៉ាបានឈានដល់ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សាជាមួយកងកម្លាំងសន្តិសុខ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ អាជ្ញាធរអ៊ីរ៉ង់បានបន្ទោសកុប្បកម្មលើអាមេរិក និងអ៊ីស្រាអែលដែលអាចជាអ្នកនៅរៀបចំពីក្រោយ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ប្រទេសបារាំងបានចេញការព្រមានការទូតដល់សហរដ្ឋអាមេរិកដោយបញ្ជាក់ថាការប៉ុនប៉ងណាមួយដើម្បីដណ្តើមយក Greenland មកគ្រប់គ្រងនឹងស្មើនឹងការដែលឆ្លងកាត់ខ្សែបន្ទាត់ និងគំរាមកំហែងដល់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប។ សារនេះត្រូវបានផ្ញើដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Roland Lescure ទៅកាន់សមភាគីអាមេរិករបស់គាត់គឺលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក ។ រដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកកាសែតថាគាត់បានផ្ញើសារស្រដៀងគ្នានេះទៅកាន់លោក Bessent ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទម្តងដែរ។ លោកLescure ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖ទឹកដីGreenland គឺជាផ្នែកអធិបតេយ្យភាពមួយនៃប្រទេសអធិបតេយ្យមួយដែលជាផ្នែកនៃសហភាពអឺរ៉ុប។...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
ពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែង ប្រមាណ ៣២៤នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ...
ភ្នំពេញ៖ ក្នុងឱកាសដ៏មានអត្ថន័យនៃខួប ៨ឆ្នាំនៃថ្ងៃសម្ពោធស្លាកសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម ទើបសមាគមបានក្លាយជាស្ថាប័នសង្គមស៊ីវិលមួយដែលមានតួនាទីសំខាន់ក្នុងការចូលរួមជាចំណែកដ៏សំខាន់ជាមួយបណ្តាសង្គមស៊ីវិលនៅកម្ពុជាក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ព្រមទាំងរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋាននៅក្នុងអភិវឌ្ឍន៍សង្គមក្នុងកម្រិតមូលដ្ឋាន។ ចាប់តាំងពីថ្ងៃបង្កើតមក សមាគមបានកំណត់យ៉ាងច្បាស់នូវបេសកកម្មក្នុងការធ្វើជាស្ពានមេត្រីភាព រវាងស្ថាប័នស្រាវជ្រាវ បណ្តាញសារព័ត៌មាន សហគ្រាស អង្គការ សង្គមស៊ីវិល មូលនិធិ និងសហគមន៍មូលដ្ឋានរបស់ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក...
ថ្ងៃទី១៥ ខែមករា ក្នុងឱកាសដែលលោក Carney នាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោកស្រី Jennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិនបានចុះហត្ថលេខាលើ «លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលទេសចរណ៍កាណាដា» នៅក្រុងប៉េកាំង។ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។រដ្ឋបាលទេសចរណ៍កាណាដាគឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើងដើម្បីជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍវិស័យទេសចរណ៍របស់កាណាដា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដាបានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងជាលក្ខណៈយន្តការដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំងដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ...