ចាប់តាំងពីប្រទេសចិនចាត់វិធានការបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំពោះប្រទេសជប៉ុនតាមផ្លូវច្បាប់នៅពេលថ្មីៗកន្លងទៅនេះមក ភាគីជប៉ុនមិនត្រឹមតែមិនយកចិត្តទុកដាក់ដល់ដើមចមនៃបញ្ហាប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបានមួលបង្កាច់ភាគីចិនថា“បង្កការគំរាមកំហែងខាងសេដ្ឋកិច្ច” ហើយលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនក៏ទាមទារដោយគ្មានហេតុផលឱ្យភាគីចិនលុបចោលវិធានការគ្រប់គ្រងការនាំចេញនេះដែរ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញយ៉ាងម៉ឺងម៉ាត់នូវ“ការប្រឆាំងយ៉ាងដាច់អហង្កានិងមិនអាចទទួលយកបាន”កាលពីថ្ងៃទី១៥ខែមករា ។ បើចង់ស្វែងយល់ពីភាពត្រឹមត្រូវនិងភាពចាំបាច់នៃទង្វើរបស់ភាគីចិន ជាបឋមគួរមើលច្បាស់លើបញ្ហាចំនួនពីរ៖ទីមួយ តើ“ទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធា”ជាអ្វី? យោងតាមការកំណត់នៃ«លក្ខន្តិកៈគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន»ឱ្យដឹងថា គឺជាទំនិញដែលអាចប្រើប្រាស់ក្នុងវិស័យស៊ីវិល ហើយក៏អាចប្រើប្រាស់ក្នុងវិស័យយោធាឬផ្តល់ជំនួយដល់ការលើកកម្ពស់សមត្ថភាពយោធា ជាពិសេស គឺទំនិញ បច្ចេកទេសនិងសេវាកម្មដែលអាចប្រើប្រាស់ក្នុងការរចនា អភិវឌ្ឍ ផលិតឬប្រើប្រាស់អាវុធប្រល័យលោកទ្រង់ទ្រាយធំព្រមទាំងឧបករណ៍ដឹកជញ្ជូនអាវុធបែបនេះ ដែលបូករួមទាំងទិន្នន័យដូចជាឯកសារបច្ចេកទេសពាក់ព័ន្ធជាដើម...
នៅព្រឹកថ្ងៃទី១៦ ខែមករា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជននៃក្រុងប៉េកាំង។ លោក ស៊ី ជីនភីងបានថ្លែងថា ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំនៃទំនាក់ទំនងរវាងចិននិងកាណាដាគឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ហើយក៏មានអំណោផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរបស់ពិភពលោកផងដែរ។ ភាគីទាំងពីរចិននិងកាណាដាគួរជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានចូលគន្លងអភិវឌ្ឍន៍ប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងចីរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ស៊ី...
បរទេស៖ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពវេណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado ដែលបានគាំទ្រដោយបើកចំហចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសដែលដឹកនាំដោយសង្គមនិយមរបស់លោកស្រី គឺ បានប្រគល់មេដាយរបស់ខ្លួនទៅឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកចង់បានពានរង្វាន់នេះជាសាធារណៈជាយូរមកហើយ ប៉ុន្តែគណៈកម្មាធិការណូបែលបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុនថា ទោះបីជាមេដាយផ្លាស់ប្តូរម្ចាស់ក៏ដោយ តំណែងរបស់អ្នកទទួលរង្វាន់សន្តិភាព...
សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជេីញចុះសួរសុខទុក្ខ វីរៈកងទ័ព ដែលកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយក អំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់...
ការ៉ាកាស៖ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បានអំពាវនាវឱ្យសភាអនុម័តផែនការកែទម្រង់ឧស្សាហកម្មប្រេង ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកស្រីទៅកាន់សភានីតិបញ្ញត្តិក្នុងនាមស្ថាប័នរដ្ឋបាល លោកស្រី Rodriguez បានឧ្យដឹងថា កំណែទម្រង់ពាក់ព័ន្ធនឹងជួយកែលម្អបរិយាកាសប្រតិបត្តិការនៃឧស្សាហកម្មប្រេង និងបង្កើនសមត្ថភាពរបស់ខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការពីខាងក្រៅ។ យោងតាមប្រធានាធិបតីស្តីទីរូបនេះ ការផលិតប្រេងរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបានឈានដល់ ១.២លានបារ៉ែលក្នុងខែធ្នូ ឆ្នាំមុន។ ប្រាក់ចំណូលពីការនាំចេញប្រេងនឹងត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីគាំទ្រដល់ការកសាងប្រព័ន្ធសុខភាពសាធារណៈ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច...
ឧត្ដរមានជ័យ៖ ក្រោមការគិតគូរខ្ពស់ពីសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាចម្បង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃស្ថានភាពជាក់ស្ដែង និងរៀបចំផែនការ ផ្ដល់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ ដែលបានជម្លៀសខ្លួនបណ្ដោះអាសន្ន ឱ្យត្រឡប់មករស់នៅ គេហដ្ឋានវិញដោយភាពកក់ក្ដៅ។ លោក មាន ចាន់យ៉ាដា បានធ្វើការពិភាក្សាដោះស្រាយយ៉ាងហ្មត់ចត់ ជាមួយមន្ត្រីជំនាញ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់មហាមិត្តចិន ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើមនៃបទសម្ភាសន៍ លោកស៊ុន ចាន់ថុល...
កម្ពុជា លើកលែងទិដ្ឋាការ ភ្ញៀវទេសចរចិន រយៈពេល៤ខែ តុលាការ ឃុំខ្លួនលោក លី គួង ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា លោកប្រាក់ សុខុន ៖ ពលរដ្ឋភៀសសឹក ៤ពាន់គ្រួសារ មិនទាន់ត្រឡប់ទៅលំនៅឋាន ដោយសារថៃ បន្តកាន់កាប់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ នៅតំបន់ថ្មដា សម្តេចតេជោ-សម្តេចធិបតី...
ប្រទេសចិន នៅតែជាទីផ្សារលក់រាយ តាមអ៊ីនធឺណិតធំជាងគេបំផុត របស់ពិភពលោក សម្រាប់រយៈពេល ១៣ឆ្នាំជាប់ៗគ្នា សហរដ្ឋអាមេរិក ចាប់ផ្តើមបន្ថែមទណ្ឌកម្ម ទៅលើអ៊ីរ៉ង់សាជាថ្មី លោក Putin ព្រមានថាស្ថានភាពរបស់ពិភពលោក នៅពេលនេះកាន់តែយ៉ាប់យ៉ឺនខ្លាំងហើយ មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់ គំរាមកាត់ម្រាមដៃ និងដៃរបស់លោក ដូណាល់ ត្រាំ មិនឱ្យចុចគន្លឹះបញ្ជាបាន បណ្តាប្រទេសនៅឈូងសមុទ្រពែក្ស បង្កើនផ្នែកការទូត ដើម្បីទប់ស្កាត់សង្គ្រាមរវាងសហរដ្ឋអាមេរិក...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ...