ពលរដ្ឋជប៉ុន ជាច្រើនក្រុមអំពាវនាវ ឲ្យរដ្ឋាភិបាលដកចេញមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួន អ៊ុយក្រែនអះអាងថា ៧០% នៃគ្រាប់រំសេវ ដែលរុស្ស៊ីប្រើប្រាស់ ផលិតនៅកូរ៉េខាងជើង អតីតប្រធានាធិបតីបារាំង Sarkozy ត្រូវបានដោះលែងពីពន្ធនាគារក្រោមការត្រួតពិនិត្យរបស់តុលាការ ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាល និងបញ្ជូនបន្តទៅសភា FSB របស់រុស្ស៊ីថា ចារកម្មអ៊ុយក្រែន និងអង់គ្លេស ព្យាយាមសូកអ្នក...
ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា បានសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន បានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថា «បានប្រើប្រាស់ និងដាក់មីនថ្មី» ខណៈពេលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនា របស់សហគមន៍ បង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរមីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន...
កាលពីថ្ងៃទី១០ ខែវិច្ឆិកា សិក្ខាសាលាស្តីពីការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាតិចិនលើកទី១៥ ដោយបច្ចេកវិទ្យា Ultra HD និងបច្ចេកទេសផ្សព្វផ្សាយចម្រុះ បានបើកធ្វើនៅក្រុង Guangzhou ប្រទេសចិន។ ក្នុងសិក្ខាសាលានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាចំនួន១០ ដែលប្រើសមា្រប់ផ្សព្វផ្សាយពីការប្រកួតកីឡាជាតិចិនលើកទី១៥។ដូចជា៖ បច្ចេកវិទ្យា Ultra HD បញ្ញាសិប្បនិម្មិតជាដើម ដើម្បីផ្តល់ជូនទស្សនិកជននូវខ្លឹមសារកាន់តែច្រើនចម្រុះបែប ទិដ្ឋភាពអន្តរកម្ម និងបទពិសោធទស្សនាការប្រកួតដែលមានលក្ខណៈកាន់តែឯកត្តជន។ ក្នុងសិក្ខាសាលានេះ អ្នកជំនាញវិស័យប្រព័ន្ធសារព័ត៌មានមកពីទូទាំងប្រទេសចិន...
កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨បានបិទបញ្ចប់ ។ យោងតាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨ នេះទទួលបានសមិទ្ធផលជាផ្លែផ្កា ៖ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៨ម៉ឺន៣ពាន់៤៩០លានដុល្លារអាមេរិក ដែលកើនឡើង ៤,៤ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ សហគ្រាសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងជាង ៦០០សហគ្រាស បើប្រៀបធៀបនឹងឆ្នាំ២០២៤ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោក និងសហគ្រាសដែលមានសក្តានុពលឈានមុខគេចំនួន២៩០ សហគ្រាសបានចូលរួមពិព័រណ៍ហើយទំហំតាំងពិព័រណ៍សរុប និងចំនួនសរុបរបស់សហគ្រាសដែលចូលរួមពិព័រណ៍សុទ្ធតែបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីចំនួន៤៦១ផ្នែកត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង...
ពោធិ៍សាត់៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិងអាជ្ញាធរស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ គម្រោងទំនប់វារី អគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ។ គួរជម្រាបជូនដែរថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ៤០០លានដុល្លារ ដោយក្រុមហ៊ុនស្ទឹងមេទឹក ហាយដូផៅវ័រ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងពេលជួបសំណេះសំណាលនេះដែរ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានទាមទារឱ្យអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសត្រឡប់ទៅធ្វើការវិញ ខណៈដែលអ្នកដំណើរបានស៊ូទ្រាំនឹងការលុបចោលជើងហោះហើរមួយថ្ងៃទៀត ដែលខាងរដ្ឋបាលបានបញ្ជាឱ្យគ្រប់គ្រងការខ្វះខាតបុគ្គលិកក្នុងអំឡុងពេលបិទរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធអាកាសចរណ៍របស់សហរដ្ឋអាមេរិកបានទទួលរងការរំខានយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអវត្តមានរបស់ឧបករណ៍បញ្ជាចរាចរណ៍ផ្លូវអាកាសបានកើនឡើង និងពេលដែលពួកគេធ្វើការដោយគ្មានប្រាក់ឈ្នួល។ អ្នកខ្លះអវត្តមានដោយសារពួកគេត្រូវការការងារទីពីរ ឬមិនមានលទ្ធភាពមើលថែទាំកុមារ។ ក្រុមពាណិជ្ជកម្មក្រុមហ៊ុនអាកាសចរណ៍មួយបាននិយាយថា អតិថិជន...
បរទេស៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃច័ន្ទបានអនុម័តការសម្របសម្រួលដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយបំបែកភាពជាប់គាំងរយៈពេលមួយសប្តាហ៍ ដែលបានរំខានដល់អត្ថប្រយោជន៍អាហារសម្រាប់រាប់លាននាក់ ធ្វើឱ្យកម្មករសហព័ន្ធរាប់សែននាក់មិនបានទទួលប្រាក់ឈ្នួល និងចរាចរណ៍ផ្លូវអាកាស ត្រូវជាប់គាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបោះឆ្នោតដោយសំឡេង 60 ទល់នឹង 40 បានអនុម័តដោយមានការគាំទ្រពីសមាជិកសភាសាធារណៈរដ្ឋស្ទើរតែទាំងអស់ និងគណបក្សប្រជាធិបតេយ្យចំនួន៨ ដែលបានស្វែងរកមិនជោគជ័យក្នុងការភ្ជាប់មូលនិធិរបស់រដ្ឋាភិបាលទៅនឹងការឧបត្ថម្ភធនសុខភាពដែលនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ។ ខណៈពេលដែលកិច្ចព្រមព្រៀងបង្កើតការបោះឆ្នោតនៅខែធ្នូលើការឧបត្ថម្ភធនទាំងនោះ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាមេរិក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ទើបត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត...
កំពង់ស្ពឺ: លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសឱ្យបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។ នេះបើយោងតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១១...