មណ្ឌលគិរីៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន ដែលរួមមានថ្នាក់ភូមិ ឃុំស្រែខ្ទុមនិងឃុំស្រែព្រះ និងស្រុកកែវសីមា ដើម្បីចាត់ការទប់ស្កាត់ជាបន្ទាន់នូវរថយន្តដឹកលើសទំងន់កំណត់លើស្ពាន ផ្លូវជនបទស្ថិតក្នុងឃុំស្រែខ្ទុម ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១វិច្ឆិកានេះ។ លោកធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ក្រោយមានសេចក្តីរាយការថាមានរថយន្តធន់ធំដឹកលើសទំងន់លើផ្លូវជនបទមួយនេះ ក៏បានដឹកនាំមន្ត្រីជំនាញមានសមាសភាព លោក កឹង ឈាន អនុប្រធានមន្ទីរ លោក សួង...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន...
ប៉េកាំង៖ ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកត់សម្គាល់ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទាក់ទងនឹងតៃវ៉ាន់ ហើយបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅទីក្រុងប៉េកាំង។ អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីការកត់សម្គាល់ថ្មីៗរបស់លោកស្រី Takaichi ថាការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចជា “ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ដែលធានានូវការអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសចិន ទាក់ទងនឹងការគំរាមកំហែងដោយហិង្សាដែលធ្វើឡើងដោយអ្នកការទូតចិនម្នាក់...
ប៉ារីស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងប៉ារីស បន្ទាប់ពីចំណាយពេលប្រហែល ២០ថ្ងៃក្នុងការឃុំខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការឧទ្ធរណ៍ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដែលបានបញ្ជាឱ្យដោះលែងរូបលោកក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់តុលាការ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកត្រូវបានគេឃើញកំពុងចាកចេញពីពន្ធនាគារ។ នៅថ្ងៃទី២៥ ខែកញ្ញា តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស បានកាត់ទោសលោក Sarkozy ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទឃុបឃិតព្រហ្មទណ្ឌទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានដល់លីប៊ី សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០០៧ របស់លោក។...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។ ការធ្វើជំរឿន នាថ្ងៃនេះ ទទួលបានការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈដំបូងគេ។ ការធ្វើជំរឿននាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន...
ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះជាច្រើនរូប ចុះសម្អាត និងរៀបចំអនាម័យបរិស្ថាននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដែលស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការសម្អាតនេះ ធ្វើឡើងក្នុងគោលបំណងស្ដារទីតាំងអតីតមណ្ឌលសុវត្ថិភាពនេះ ឱ្យមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួន បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញប្រកបដោយសុវត្ថិភាពនោះរួចមក ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីរកសុខសន្តិភាពជូនពលរដ្ឋទាំងពីរប្រទេសគឺកម្ពុជា-ថៃ៕ ដោយ...
កម្ពុជា-កូរ៉េ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ ពិសេសផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសនានា លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកា ចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែង នយោបាយប្រជាភិថុតិ នាយករដ្ឋមន្ដ្រីកម្ពុជា ៖ សុខសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជនកូរ៉េ កំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់...
ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ អំពីវឌ្ឍនភាពការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះបានការចូលរួម...
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបន្តចុះអនុវត្តវិធានការ អប់រំ និងណែនាំបន្ថែម ជាថ្មីម្តងទៀត ចំពោះបងប្អូនអាជីវករមួយចំនួនតូច ដែលនៅតែបន្តដាក់តាំងលក់ដូរនៅតំបន់ហាមឃាត់សាធារណៈ។ អាជ្ញាធរក្រុងសូមរំលឹក និងបញ្ជាក់សាជាថ្មីថា តំបន់ហាមឃាត់ សម្រាប់ការលក់ដូរដោយដាក់រទេះ ម៉ូតូ ឬរថយន្ត គឺចាប់ផ្តើមពីចំណុច មុខវេទិកាអុំទូក រហូតដល់...
កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវសំដៅរក្សាលំនឹងថ្លៃស្រូវ នៅក្នុងរដូវប្រមូលផលនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក នួន ផារ័ត្ន បានលើកឡើងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់ប្រជាកសិករ ដែលឈ្មួញកណ្តាលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ...