កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម បើកជំរំ យុវជនក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន...
អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា ៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការ អន្តរជាតិ លើបញ្ហាកោះគុត ស្អែករដ្ឋសភា បើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សានិង អនុម័តសេចក្តីច្បាប់ចំនួន២ ព្រះមហាក្សត្រ ៖ សម្ដេចធិបតី ការពារព្រះពុទ្ធសាសនា មិនអាចមានបុគ្គលណា ប្រមាថឬប្រទូសរ៉ាយ នៅក្នុងសម័យកាល សន្តិភាពបានឡើយ ព្រះមហាក្សត្រ ៖ តួនាទីដ៏លេចធ្លោ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។ ដំណើរទស្សនកិច្ចនេះ...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលដែលភាគីទាំងពីរបានអះអាងឡើងវិញនូវការគាំទ្ររបស់ពួកគេ ចំពោះដំណោះស្រាយរដ្ឋទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក អាបាស បានអះអាងជាថ្មីនូវការបដិសេធទាំងស្រុងរបស់គាត់ចំពោះការប៉ុនប៉ងណាមួយ ដើម្បីបញ្ចូលទឹកដី និងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់ West Bank...
ប្រទេសចិន នៅតែជាកម្លាំងស្ថាបនា ក្នុងការផ្លាស់ប្តូរ ពិភពលោក ប៉ូឡូញ បដិសេធមិនគាំទ្រ គំនិតរបស់មេដឹកនាំអ៊ុយក្រែន ក្នុងការបង្កើតប្លុកយោធា ផ្ទាល់ខ្លួនសម្រាប់អឺរ៉ុប កិច្ចប្រជុំកំពូលជំនួបរវាងលោក Putin និងលោក Trump រំពឹងទុកថា នឹងធ្វើឡើងនៅក្នុងខែកុម្ភៈនេះ កូរ៉េខាងត្បូង ដកកម្មវិធី DeepSeek របស់ចិន ចេញពីកម្មវិធីទូរស័ព្ទក្នុងស្រុក លោក ត្រាំ...
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើត “កងកម្លាំងប្រដាប់អាវុធអឺរ៉ុប” ដែលជាកម្លាំងយោធាទូទាំងទ្វីប ដែលអាចទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមាននាពេលអនាគត ដោយគ្មានជំនួយពីសហរដ្ឋអាមេរិក ឬណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបានផ្សព្វផ្សាយគំនិតនេះនៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ ដោយបានរំលឹកឡើងវិញនូវការព្រមានពីមុនរបស់លោកថា រុស្ស៊ីអាចវាយប្រហារសហភាពអឺរ៉ុប...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានព្រមានថា អត្រាកើតជំងឺផ្ដាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយខេត្តចំនួន៤ ហើយនៅតំបន់ភូមិភាគឦសានរងគ្រោះខ្លាំងជាងគេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Somsak Thepsutin បាននិយាយថា មានការឆ្លងកើនឡើងយ៉ាងខ្លាំងនៅក្នុងខែនេះ។ មន្ត្រីសុខាភិបាលកំពុងពន្លឿនការផ្តល់វ៉ាក់សាំងដល់ក្រុមដែលងាយរងគ្រោះ ជាពិសេសកុមារ...
លោក ទូច សុឃៈ ឆ្លើយតបទៅបុរសម៉ាឡេស៊ីដែល លើកឡើងថា ចាញ់បោកគេមកកម្ពុជា ហើយចាប់បង្ខាំងកន្លះឆ្នាំហូបតែសាច់កណ្តុរ តុលាការបង្គាប់ឲ្យលោក រ៉ុង ឈុន និងមនុស្ស២នាក់ទៀត សងសំណង៤០០លានរៀល ទៅគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន សម្តេចធិបតី ៖ ចម្រៀងរបស់លោក សម រង្ស៊ី ខ្លឹមសារដដែលៗ គ្មានអ្វីក្រៅពីវាយប្រហារ និងមើលងាយអ្នកផ្សេង...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំនួន ៥ខេត្ត។ ខេត្តចំនួន ៥នោះ រួមមាន ៖១/ រដ្ឋករទឹកកំពត ខេត្តកំពត ,២/ រដ្ឋករទឹកស្វាយរៀង...
លោក Donald Trump កាត់ជំនួយ ដែលផ្តល់ឱ្យជំរក សម្រាប់ជនភៀសខ្លួន នៅក្នុងប្រទេសថៃ រយៈពេល ២៦ឆ្នាំមកនេះ សហរដ្ឋអាមេរិក ចំណាយប្រាក់សរុប ២៥,៤ លានដុល្លារ សម្រាប់ការឆ្លងកាត់របស់នាវាចម្បាំង និងនាវាមុជទឹក នៅព្រែកជីកប៉ាណាម៉ា អនាគតមាស បានបន្តដំណើរការយ៉ាងល្អ ដោយកើនឡើង ប្រចាំសប្តាហ៍ ទីប្រាំមួយជាប់គ្នា សមាជិក...