តេអេរ៉ង់៖ ប្រធានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឧ្យដឹងថា ការត្រួតពិនិត្យដោយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ មិនអាចដំណើរការឡើងវិញ បានពេញលេញនោះទេ រហូតទាល់តែ “ការប្រុងប្រយ័ត្នពិសេស” ត្រូវបានធ្វើឡើងបន្ទាប់ពី មានការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ លោក Mohammad Eslami ដែលដឹកនាំអង្គការ ថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាអនុប្រធានាធិបតី មួយរូបរបស់ប្រទេសនេះ បាននិយាយ នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរថា ស្ថានភាពសន្តិសុខបច្ចុប្បន្ន ចំពេលមានហានិភ័យនៃការវាយប្រហារនាពេលខាងមុខដោយអ៊ីស្រាអែលនៅតែ “ស្រដៀងទៅនឹងសម័យសង្រ្គាម”...
ភ្នំពេញ ៖ ខណៈថៃបានចាប់ឃុំខ្លួនទាហានកម្ពុជាទាំង១៨រូប អស់រយៈពេល៥១ថ្ងៃមកនោះ កម្ពុជាបានអំពាវនាវសាជាថ្មី ឲ្យភាគីថៃដោះលែងទាហានខ្មែរ មកវិញឲ្យបានឆាប់ៗ ។ យោងតាមការផ្សព្វផ្សាយ របស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី១៨ កញ្ញា បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី៥១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្រោមការឃុំគ្រង របស់យោធាថៃ ។ជាមួយគ្នានេះ កម្ពុជាអំពាវនាវឲ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យពួកគាត់អាចវិល...
ភ្នំពេញ៖ ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ។ អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារ ជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី...
ព្រះវិហារ ៖ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវប្រតិភូ កាកបាទក្រហមអន្តរជាតិ ICRC ដែលដឹកនាំដោយលោក Stephane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។ គោលបំណងសំខាន់នៃជំនួបនេះ...
ភ្នំពេញ ៖ ក្រោយថៃបំពានបាញ់ផ្សែង និង កាំភ្លើងបាញ់គ្រាប់ជ័រមកលើពលរដ្ឋកម្ពុជា អ្នកតាមដានស្ថានការណ៍កម្ពុជា លោកបណ្ឌិត យង់ ពៅ បានបញ្ចេញទស្សនថា កម្ពុជាបានរក្សា ភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែក៏គួរមានមធ្យោបាយគាំទ្រ ពលរដ្ឋជួរមុខផងដែរ ។ ការគាំទ្រពលរដ្ឋជួរមុខដែលលោកបណ្ឌិតលើកឡើងនេះ គឺធ្វើឡើងតាមរយៈការផ្តល់កន្ត្រៃយ៍កាត់ដែកលួស , ម៉ាស់ មួកសុវត្ថិភាព , វ៉ែនតាការពារផ្សែង...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានអំពាវនាវ ដល់ក្រុមសង្គមស៊ីវិលមួយចំនួន កុំយកបញ្ហាប្រាក់ឈ្នួល របស់កម្មករទៅធ្វើជាអាវុធ ពោលគឺកុំដុតឱ្យខ្លោចកុំរោចឱ្យឆៅ ខណៈការដំឡើងប្រាក់ ឈ្នួលអប្បបរមាជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ ធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ច សង្គមជាក់ស្ដែង។ លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលមួយ ចំនួនតែងតែរកវិធីរិះគន់ ឬហៅថា «កុំដុតឱ្យខ្លោច...
On September 17, local time, the minutes of the Federal Open Market Committee (FOMC) monetary policy meeting of the Federal Reserve showed...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ៣៩មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំការមន និង ខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ទីតាំងចំនួន០២កន្លែង ដែលសង្ស័យ Online Scames។ ទីតាំងទី១ស្ថិតនៅ ផ្ទះលេខC12...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំង ប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស...