បរទេស៖ នាយករដ្ឋមន្ត្រី អូស្រ្តាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃអង្គារថា ប្រទេសអូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះឈ្លប យកការណ៍យោធាទៅកាន់មជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់ប្រទេសអារ៉ាប់រួម ប៉ុន្តែនឹងមិនដាក់កងទ័ពនៅលើដីនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា លោក Albanese បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីក្រុមប្រទេសឧស្សាហកម្មធំៗទាំងប្រាំពីរ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយសន្យាថា នឹងដោះស្រាយការកើនឡើង នៃតម្លៃប្រេងឆៅ ចំពេលមានជម្លោះជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន THE JAPAN TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 បាននិយាយបន្ទាប់ពីពិភាក្សា អំពីស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ានៅក្នុងកិច្ចប្រជុំបន្ទាន់តាមអ៊ីនធឺណិតថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់...
កំពង់ឆ្នាំង-កំពង់ធំ៖ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់គ្នានោះ មានឱកាសការងារប្រមាណ ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ៤ ៩១៥កន្លែង និងខេត្តកំពង់ធំ មានឱកាសការងារចំនួន ៦២៧កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម...
សៀមរាប ៖ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ២០៩កញ្ចប់ ផ្ដល់ជូនសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូ-អ្នកគ្រូចំនួន១០នាក់ នៅសាលាបឋមសិក្សាស្វាយជ័យ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង...
ភូមិភាគឦសាន្ត ៖ បណ្ដាខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តដែលស្ថិតនៅភូមិភាគឦសាន្ត...
ភ្នំពេញ ៖ លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង នាថ្ងៃទី៩ មីនា បានចុះពិនិត្យតាមដានការអនុវត្តគម្រោង និងការចាប់ផ្តើមដឹកជញ្ជូន ធ្នឹមស្ពាន ទៅត្រើយខាងកើត ដែលគិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ សម្រេចបាន ៦២ % ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អំពីវិធានការមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរ មានតម្រូវការស្នើសុំសេវា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ យោងតាមសារាចរអន្តរក្រសួង ស្តីពី ការប្រើឯកសារសម្រាប់សម្គាល់អត្តសញ្ញាណបុគ្គល របស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនាថ្ងៃទី៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24kV Series Reactor Unit & Capacitor Unit of 24kV...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៤៥.៥៥៩នាក់ទៀត (ស្ត្រី២៣.៨៨១នាក់ និងកុមារ ១៥.០៨៣នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ក្រុមគ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងកិត្តិយស ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង...