បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភា សហរដ្ឋអាមេរិកលោកស្រី Marjorie Taylor Greene បានស្នើរសុំដកជំនួយ ៦០០ លានដុល្លារនៅអ៊ុយក្រែន ចេញពីសេចក្តីព្រាងច្បាប់ ចំណាយរបស់មន្ទីរបញ្ចកោណ ដោយលើកហេតុផលថា ប្រាក់ដែលប្រមូលបានពីពន្ធ របស់ជនជាតិអាមេរិកមិន គួរផ្តល់ឲ្យជាជំនួយបរទេសទេ។ សមាជិកសភាមកពីគណបក្សរដ្ឋ Georgiaរូបនេះ បានស្នើឱ្យលុបចោលការបែងចែក មូលនិធិទាំងនេះក្នុងឆ្នាំសារពើពន្ធ២០២៦និង២០២៧...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំ រថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ តាមរយៈបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស៖ បុគ្គលិកសួនសត្វ ក្នុងទីក្រុង បាងកក ប្រទេសថៃម្នាក់ ត្រូវបានសត្វតោ ជាច្រើនក្បាលខាំហែកស៊ី បណ្តាលឱ្យស្លាប់ នៅថ្ងៃពុធនេះ បន្ទាប់ពីបុគ្គលិករូបនេះបានបំពានលើពិធីសារ សុវត្ថិភាពរបស់ក្រុមហ៊ុន ។ នេះបើតាមប៉ូលីសបានបង្ហាញ បន្ទាប់ពីការស៊ើបអង្កេតរបស់ពួកគេ លើឧប្បត្តិហេតុសោកនាដកម្មនេះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា...
បរទេស៖ ប្រទេសនេប៉ាល់ ស្ថិតក្នុងភាពចលាចលក្នុងសប្តាហ៍នេះ ខណៈដែលនាយករដ្ឋមន្ត្រី KP Sharma Oli បានចុះចេញពីដំណែង បន្ទាប់ពីការតវ៉ាដ៏ហិង្សាបំផុត ដែលប្រជាជាតិមួយនេះ បានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បាតុកម្មនៅប្រទេសនេប៉ាល់បានប្រែក្លាយជាហិង្សានៅថ្ងៃអង្គារទី 9 ខែកញ្ញាឆ្នាំ 2025 ដែលនាំទៅដល់ការស្លាប់របស់លោកស្រី Rajyalaxmi Chitrakar ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Jhalanath Khanal...
កណ្តាល ៖ បន្ទាប់ពីបានដាក់ដំណើរការនូវ អាកាសយានដ្ឋានអន្ដរជាតិតេជោ មានប្រជាពលរដ្ឋអញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ នាំឱ្យមានការកក់ស្ទះចរាចរណ៍នោះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ។ កិច្ចប្រជុំនេះមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងបិទទាំងស្រុងព្រំដែនរបស់ខ្លួន ជាមួយបេឡារុស្ស ចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Tusk បានឲ្យដឹងនៅមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃអង្គារថា “សម្រាប់ហេតុផលសន្តិសុខជាតិ យើងនឹងបិទព្រំដែនជាមួយប្រទេសបេឡារុស្ស រួមទាំងផ្លូវដែកឆ្លងកាត់ នៅថ្ងៃព្រហស្បតិ៍ពាក់កណ្តាលអធ្រាត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ”...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានថ្កោលទោសការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីថ្ងៃអង្គារ។ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលអូស្ត្រាលីជឿថា ការវាយប្រហារនេះ គឺជារឿងខុសមួយ ដែលអ៊ីស្រាអែលបានធ្វើ ។ លោកស្រីបានប្រាប់ សាជីវកម្មផ្សព្វផ្សាយ អូស្ត្រាលី (ABC) ថា...
បាត់ដំបង ៖ ចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី១ កាលពីថ្ងៃចន្ទទី៨ខែ កញ្ញាឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ ស្ថានភាពទូទៅ នៅតាមទីអារាម និងកន្លែងកំសាន្តសប្បាយនានា របស់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសេីរ។ យោងតាមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រៅពីកម្លាំងត្រៀម ចេញអន្តរាគមន៍ កងកម្លាំងនគរបាលបានសហការជាមួយកងប្រជាការពារឃុំ សង្កាត់នៅមូលដ្ឋានបាន ចុះការពាររក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ កម្ពុជា-ថៃបានឯកភាពគ្នាពង្រឹង កិច្ចសហការទប់ស្កាត់បទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scams) ។ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅលើទឹកដីខេត្តកោះកុង ជាប់ព្រំដែនថៃ ។ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី...