បរទេស: លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ។យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅក្នុងជំនួបតាមទូរស័ព្ទនោះដែរ លោករដ្ឋមន្ត្រីការបរទេស Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភ របស់សហរដ្ឋអាមេរិកទាក់ទងនឹងអំពើហិង្សាជាបន្តបន្ទាប់ តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា វេលាម៉ោង ១៥:៤០នាទី យោធាថៃ បានបាញ់ផ្លោងចំការ៉ាស់សាំងតេលាមួយកន្លែង ដែលជាទីតាំងរបស់ប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិន ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានទាមទារឱ្យ វេណេស៊ុយអេឡា ប្រគល់ទ្រព្យសម្បត្តិ ដែលលោកបានចោទប្រកាន់ប្រទេស អាមេរិកខាងត្បូង ដែលសម្បូរប្រេង នេះបានប្រមូលយកពីក្រុមហ៊ុន ប្រេងអាមេរិក កាលពីប៉ុន្មានឆ្នាំមុន ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន...
បរទេស៖ មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃសុក្រ គឺបានសម្រេចចិត្ត ដើម្បីផ្តល់កម្ចីជាសាច់ប្រាក់ចំនួន ៩០ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១០៥ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់មូលនិធិការពារខ្លួន ប្រឆាំងនឹងប្រទេសរុស្ស៊ីសម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ជាជាងប្រើប្រាស់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក ដោយបោះបង់ចោលការបែងចែក លើផែនការដែលមិនធ្លាប់មានពីមុនមក ក្នុងការផ្តល់ហិរញ្ញប្បទានដល់ទីក្រុងគៀវ ជាមួយនឹងសាច់ប្រាក់អធិបតេយ្យភាពរបស់រុស្ស៊ី។...
បរទេស៖ តាមសេចក្តីរាយការណ៍ ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនចាំបាច់ត្រូវពិចារណា លើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីដែលមិនបញ្ចេញឈ្មោះ ដែលផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្រ្តី ស្តីពីសន្តិសុខជាតិ បានអះអាងថា ការពឹងផ្អែកយូរអង្វែង របស់ជប៉ុន...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាព នាខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Insulation, Accessories and Spart part ចំនួន 12មុខ (កញ្ចប់ទី២២)...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ SVR-300A, 35kV ចំនួន 02 Sets ជូន នាយកដ្ឋានផែនការយុទ្ធសាស្ត្រ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានសិស្សភៀសសឹកចុះឈ្មោះចូលរៀនបណ្តោះអាសន្នចំនួន ១៣២១០នាក់ នៅ ២០៣៣គ្រឹះស្ថានសិក្សា ២២រាជធានីខេត្ត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។ សូមរំលឹកថា គិតមកដល់ពេលនេះសាលារៀនជាប់បន្ទាត់ព្រំដែន ៧ខេត្ត បិទទ្វារសរុប ១ ០៩១សាលា...
ភ្នំពេញ ៖ ក្រសួងការពារជាតិ អំពាវនាវ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កុំបង្កើតគណនីហ្វេសប៊ុក ដោយប្រើប្រាស់ឈ្មោះ និងរូបថត ដូចគណនីផ្លូវការ របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា ដើម្បីបញ្ចៀសការភាន់ច្រឡំ ពីសាធារណជន (ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់) ៕