បរទេស÷ ក្រសួងធនធានរ៉ែ (DMR) របស់ថៃ បានចេញការព្រមានជាបន្ទាន់សម្រាប់ខេត្តភាគខាងត្បូងចំនួន ១០ ដើម្បីត្រៀមខ្លួនសម្រាប់ការបាក់ដី និងទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយលើកឡើងពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យដីភ្នំសើមយ៉ាងខ្លាំង។យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការ...
ខេត្តពោធិ៍សាត់ ÷ ដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាកលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់លោកអភិបាលខេត្ត ចុះចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន១២១គ្រួសារ ក្នុងឃុំអន្លង់វិល និងឃុំស្យា...
បរទេស ÷ បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់ មួយគ្រាប់ត្រូវបានបាញ់ឆ្លងកាត់ព្រំដែនចេញពីប្រទេសមីយ៉ាន់ម៉ា ហើយបានធ្លាក់ចូលទៅក្នុងភូមិថៃមួយ ក្នុងប្រទេសថៃ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងជំរុញឱ្យមនុស្សជាង ១០០ នាក់ម កពីប្រទេសមីយ៉ាន់ម៉ា រត់គេចខ្លួនចូលទៅក្នុងប្រទេសថៃ ក្រោយមក ទាហានថៃក៏បានបាញ់ព្រមានមួយគ្រាប់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ។យោងតាមសារព័ត៌មាន Khaosod English ឧត្តមសេនីយ៍ដែលជា មេបញ្ជាការភូមិភាគកងទ័ពបី របស់ប្រទេសថៃ បាននិយាយថា...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង «ពេលវេលាដ៏លំបាកបំផុតមួយ» នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈដែលខ្លួនកំពុងពិចារណាលើផែនការ សន្តិភាព ២៨ចំណុចដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ លោក ហ្សេឡិនស្គី បានឧ្យដឹងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់ប្រជាជាតិថា “ឥឡូវនេះយើងកំពុង ស្ថិតក្នុងពេលវេលាដ៏លំបាកបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង ។ សម្ពាធលើអ៊ុយក្រែនគឺធ្ងន់ធ្ងរបំផុត។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ការចូលរួមរបស់យុវជន ពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញ សម្រាប់តំបន់អាងទន្លេមេគង្គ ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពិភាក្សាយ៉ាងស៊ីជម្រៅ អំពីព័ត៌មានលម្អិត នៃផែនការសន្តិភាពថ្មីចំនួន ២៨ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិកលើអ៊ុយក្រែន។ លោក ពូទីន បានឧ្យដឹងថា រុស្ស៊ីបានទទួលផែនការនេះ តាមរយៈបណ្តាញទំនាក់ទំនងដែលមានស្រាប់ ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ វាអាចបង្កើតជាមូលដ្ឋាន នៃដំណោះស្រាយសន្តិភាពចុងក្រោយ ប៉ុន្តែអត្ថបទនេះមិនទាន់ត្រូវបានពិភាក្សា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ២,៦៨០នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ...
បរទេស÷ អគ្គីភ័យបានឆាបឆេះ នៅកន្លែងតាំងបង្ហាញរថយន្តមួយកន្លែងនៅលើផ្លូវរាមាទី២ ក្រុងបាងកក ប្រទេសថៃ ដោយបានឆេះបំផ្លាញរថយន្ត ចំនួនបីគ្រឿងនៅព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ២ ទៀបភ្លឺ នៅមជ្ឈមណ្ឌលផលិតរថយន្តមួយកន្លែង ជិតផ្លូវរាមាទី២ សៃ៣៣ ក្នុងទីក្រុងបាងកក។ក្រុមពន្លត់អគ្គីភ័យ បានប្រយុទ្ធប្រឆាំងនឹងផ្សែងក្រាស់ៗចេញពីបន្ទប់តាំងបង្ហាញជាន់ផ្ទាល់ដីអស់រយៈពេលជាង ៣០...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃសុក្របានព្រមានអ្នកបើកយន្តហោះទាំងអស់ឱ្យ “អនុវត្តការប្រុងប្រយ័ត្ន” នៅពេលហោះហើរក្នុងដែនអាកាសលើប្រទេសវេណេហ្ស៊ុយអេឡា “ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងសកម្មភាពយោធាកើនឡើង” នៅជុំវិញប្រទេសនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សារព្រមានបាននិយាយថា ការគំរាមកំហែងដែលមិនបានបញ្ជាក់ “អាចបង្កឱ្យមានហានិភ័យដែលអាចកើតមានចំពោះយន្តហោះនៅគ្រប់កម្ពស់” ក៏ដូចជាយន្តហោះដែលហោះឡើង និងចុះចតនៅក្នុងប្រទេស និងសូម្បីតែយន្តហោះនៅលើដី។ ការព្រមាននេះធ្វើឡើងខណៈរដ្ឋបាលលោក...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីរដែលដឹងអំពីបញ្ហានេះថា សហរដ្ឋអាមេរិកបានគំរាម កាត់ផ្តាច់អ៊ុយក្រែនចេញ ពីការស៊ើបការណ៍សម្ងាត់ និងសព្វាវុធក្នុងគោលបំណងជំរុញឱ្យប្រទេសអ៊ុយក្រែន ទទួលយកផែនការសន្តិភាព ដែលបានស្នើឡើង របស់លោកប្រធានាធិបតី Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ទីភ្នាក់ងារថា...