បរទេស៖ អាជ្ញាធរចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការផ្ទុះហ្គាសដ៏ធំនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែង នៅភាគពាយ័ព្យប្រទេសចិន បានសម្លាប់មនុស្ស ៣១ នាក់ និង ៧នាក់រងរបួស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សាយថា ការផ្ទុះហ្គាសនេះ បានឆាបឆេះអគារភោជនីយដ្ឋាន នៅវេលាម៉ោង៨និង៤០នាទីយប់ នៅផ្លូវដ៏មមាញឹកមួយ ក្នុងទីក្រុង Yinchuan...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអាល្លឺម៉ង់ គួរតែធ្វើការរួមគ្នា ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដើម្បីធ្វើជាគំរូមួយ និងដឹកនាំផ្លូវក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិន និងអឺរ៉ុប និងការលើកកម្ពស់ការ អភិវឌ្ឍន៍ជាសកល ។ លោក Li បានធ្វើការកត់សម្គាល់...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា ហានិភ័យនៃភាពវៃឆ្លាត បែបសិប្បនិម្មិត ឬ AI ចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច ចាំបាច់ត្រូវដោះស្រាយ ដោយលោកបន្ថែមថា លោកនឹងស្វែងរកការ ណែនាំពីអ្នកជំនាញ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ VOA News កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ហើយថានឹងធ្វើការគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងការកសាងប្រទេស អ៊ុយក្រែនឡើងវិញ ក្រោយរយៈពេល នៃការបំផ្លិចបំផ្លាញ ដោយសារប្រតិបត្តិការយោធា របស់រុស្សីអស់រយៈពេល១៦ខែ ដែលកំពុងតែនៅបន្ត នៅឡើយនេះ។...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន រយៈពេលពីរថ្ងៃកាលពីថ្ងៃចន្ទ ប៉ុន្តែវានឹងចំណាយពេលច្រើន ជាងដំណើរទស្សនកិច្ចមួយ ដើម្បីទទួលបានទំនាក់ទំនង ចិន-អាមេរិក ត្រលប់មកផ្លូវត្រូវវិញ ។ នេះគឺជាពាក្យរំលឹកឡើងវិញ ៣ចំណុចដែលទីក្រុងវ៉ាស៊ីនតោន គួរចងចាំ ក្នុងហេតុផល ទំនួលខុសត្រូវ និងលទ្ធផល។ ជាដំបូង...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជំរុញឲ្យស្នងការដ្ឋាន រាជធានីភ្នំពេញ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន តាមដែលអាចធ្វើបាន ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់ ។ លោក ឃួង ស្រេង ជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានពន្យល់ថា ក្នុងករណី សមាជិក ប.ស.ស. ទាំងអស់ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ឬហៅម្យ៉ាងទៀតថា គ្រោះថ្នាក់ការងារ អាចចូលព្យាបាល នៅមន្ទីរពេទ្យឯកជន ដែលមិនមែនជាដៃគូ របស់ ប.ស.ស. បាន តែគិតតាមបារ៉ែនបង់ប្រាក់...
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន១១៧នាក់ ចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន ៩៨៥នាក់ (ស្រី៦៨៧នាក់)...