ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ត្រៀមខ្លួន ចូលរួមកិច្ចប្រតិបត្តិការ គ្រប់ទំរង់ជាមួយនឹង ប៉ាគីស្ថាន ដើម្បីប្រឆាំងភេវរកម្ម

ប្រភព ៖ Xinhua

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេបញ្ជាការកំពូលយោធាអ៊ីរ៉ង់ បានលើកឡើងអំពីការត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការគ្រប់ទំរង់ នៃកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសប៉ាគីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅគ្រប់សកម្មភាពទាំងអស់។

ប្រភពដដែល បានសរសេរទៀតថា ប្រធានអគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធ អ៊ីរ៉ង់លោក Mohammad Baqeri បានធ្វើការកត់សម្គាល់ នៅក្នុងសារមួយ ទៅកាន់អគ្គសេនាធិការ កងទ័ពប៉ាគីស្ថាន លោក Asim Munir ដើម្បីសម្តែងការការចូលរួរំលែកទុក ចំពោះហេតុការណ៍បំផ្ទុះគ្រាប់បែក ភេរវកម្មដ៏សាហាវ នៅឯការជួបជុំសាសនានៅខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដែលជាលទ្ធផលវាបានសម្លាប់ មនុស្សយ៉ាងហោចណាស់៥០នាក់ ។

លោកBaqeri បានចូលរួមរំលែកទុក្ខដល់ប្រមុខកងទ័ព កងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាល និង ប្រជាជនរបស់ប្រទេសប៉ាគីស្ថាន ហើយបានបួងសួងសុំ ឱ្យមានការជាសះស្បើយយ៉ាងឆាប់ រហ័សនៃអ្នករងរបួសក្នុង ឧប្បត្តិហេតុសោកនាដកម្មនេះ ។

រំលឹកដែរថាហេតុការ​ផ្ទុះ​មួយ ​បាន​កើត​ឡើង​នៅ​ជិត​វិហារ​ឥស្លាម​មួយ ​កាល​ពី​ថ្ងៃ​សុក្រ អំឡុង​ពេល​ការ​ជួបជុំ​សាសនា​នៅ​ក្នុង​តំបន់ Kora Khan នៃ​ស្រុក Mastung និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់ និងជាង៥០នាក់ ផ្សេងទៀតបានរងរបួស។

ទោះបីជាយ៉ាងណាក្តីរបាយការណ៍បឋម និងការស៊ើបអង្កេត របស់ប៉ូលិសបានបង្ហាញថា វាគឺជាការវាយប្រហារ អត្តឃាតប៉ុន្តែមកទល់ពេលនេះនៅមិនទាន់ មានក្រុមណាមួយបានចេញមកអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះនេះនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top