បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih បានធ្វើការអំពាវនាវ ឲ្យមានការបញ្ចប់ទៅ នៃភាពតានតឹងនៅក្នុងយេរូសាឡឹម ដែលវាជាសកម្មភាពល្មើស ទៅនឹងច្បាប់អន្តរជាតិ និងក៏ដូចជាសិទ្ធមនុស្សផងដែរ ។ សេចក្តីថ្លែង របស់លោក Salih បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាគ្នា របស់លោកជាមួយនឹងមេដឹកនាំ ប៉ាឡេស្ទីន...
ភ្នំពេញ ៖ លោកស្រី មាសសាឯម ដានី អាយុ៧១ឆ្នាំ ដែលជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឆ្លងជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្ត កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃ១៣ ឧសភា។ លោកស្រី បានទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃ៣ ឧសភា។...
ភ្នំពេញ ៖ កាលពីម៉ោង ៨យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានក្មាន់កាំភ្លើង បានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន ២គ្រាប់ ប៉ុន្តែមិនបានត្រូវមន្រ្តីនោះទេ ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សុខ ទូច នៅថ្ងៃទី១៣ ឧសភា ។...
ភ្នំពេញ ៖ តាមរយៈលោកស្រី Teo Lay Chengដែលជាឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត ឲ្យថៅកែជនជាតិសិង្ហបុរីបង្កើន ការវិនិយោគនៅកម្ពុជា ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បានលើកឡើងកាលពិថ្ងៃអង្គារថា ជប៉ុន បានចាប់ផ្តើមរៀបចំ ធ្វើការចាក់វ៉ាក់សាំង ដល់មនុស្សវ័យជំទង់ ដែលមានអាយុចន្លោះពី១២ និង១៥ឆ្នាំ ប្រឆំាងនឹងជំងឺកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងងជំងឺ បានកើនឡើងក្នុងចំណោម ពលរដ្ឋវ័យក្មេង ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃ១៤-១៦ឧសភា ដោយសារកម្ពុជា នឹងមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរ គ្រប់ទីកន្លែង ។ ក្រៅពីនេះក្នុងរយៈពេល៣ថ្ងៃនេះ ក៏មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង (ខ្យល់មុខកាត់) ពី១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម ៕
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានរហូតដល់លើសពី២៥០.០០០នាក់ គឺមានចំនួនដល់ទៅ២៥៤.១៩៧នាក់ និងសរុបអ្នកឆ្លងជំងឺ គិតត្រឹមថ្ងៃពុធនេះ មានចំនួន២៣លាននាក់ ។ ខណៈដែលមានអ្នកស្លាប់ច្រើន គឺ៤.២០៥នាក់ ដែលជាតួលេខខ្ពស់បំផុត ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានលើកឡើង នៅថ្ងៃពុធនេះថា វីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ អត្តសញ្ញាណថា នៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅ ក្នុងប្រទេសចំនួន៤៤ និងមានវត្តមាន៥ប្រភេទ ដែលគេជឿជាក់ថា នឹងមានភាពធន់នឹងអង់ទីគ័រ ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងផងដែរ ។ អង្គការសុខភាពពិភពលោក...
បរទេស ៖ អគ្គនាយកមន្ទីរកែប្រែ លោក Aryut Sinthoppan បាននិយាយនៅថ្ងៃពុធថា អ្នកទោសសរុបចំនួន ២ ៨៣៥ នាក់ នៅឯពន្ធនាគារធំ ៗ ចំនួន ២ ក្នុងទីក្រុងបាងកក គឺពន្ធនាគារ Remand និងនៅវិទ្យាស្ថានកែប្រែស្ត្រី ត្រូវបានរកឃើញថា បានឆ្លងមេរោគកូវីដ-19 ។...