ព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីសម្ពោធដ៏សំខាន់នៃ ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ រវាងក្រុមហ៊ុន City Rice និង Dilai...
ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះផ្ទាល់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការចាក់ដីបំពេញទីធ្លា និងការស្ថាបនារបងព័ទ្ធជុំវិញ សម្រាប់គម្រោងផ្លាស់ប្តូរទីតាំងថ្មី នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត៦ហិកតា ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង...
មណ្ឌលគិរី៖ បុរសវ័យ២៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីកាំភ្លើងកែច្នៃ ដែលដឹកតាមម៉ូតូបានផ្ទុះ បណ្តាលឱ្យគ្រាប់ត្រូវក្បាល ខណៈជនរងគ្រោះ និងជនសង្ស័យកំពុងធ្វើដំណើរទៅមើលអន្ទាក់សត្វព្រៃ។ហេតុការណ៍នេះ កើតឡើងនៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិពូជ្រៃចុងផាង (ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកពេជ្រាដា ជនរងគ្រោះឈ្មោះ សាណី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីនឹងនៅតែជាអ្នកធានាសម្រាប់សន្តិសុខថាមពលអន្តរជាតិ ហើយមិនអាចដកចេញពីខ្សែសង្វាក់ ផ្គត់ផ្គង់ពិភពលោកបានទេ នេះបើយោងតាមរដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Sergey Tsivilev បានប្រាប់ TASS កាលពីថ្ងៃអង្គារ។ បទសម្ភាសន៍នេះបានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល G20 រយៈពេលបីថ្ងៃនៅរដ្ឋតិចសាស់ ដែលគ្រោងនឹងដំណើរការពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។ លោក Tsivilev បានប្រាប់ TASS ថា៖ការពិតគោលបំណងគឺថា ប្រទេសរបស់យើងមិនអាចដកចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានទេ។ លោកបានបន្ថែមថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងច្បាស់ៗថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់កម្ពុជា នៅតែបន្តសកម្មភាពបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនឱ្យមានឡើងវិញឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី មានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធអនឡាញនៅតែបន្តបង្ក្រាបដោយគ្មានការដកដៃឡើយ ដើម្បីសុខសុវត្ថិតកម្ពុជាទាំងមូល ។ សម្តេចធិបតីបន្តថា “Scam...
ហាណូយ ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) រួមជាមួយនឹងភរិយា កាលពីរាត្រីថ្ងៃអង្គារ បានរៀបចំពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋ (State Banquet) ថ្វាយព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានី សុទិតា (Suthida)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាល់ការស្នើសុំអាជ្ញាបណ្ណពីអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ដើម្បីបើកកាស៊ីណូនៅខេត្តសៀមរាប គឺមិនអនុញ្ញាតឱ្យជាដាច់ខាត។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី មានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ហើយសម្បូរណ៍ទៅដោយ សម្បត្តិបេតិកភណ្ឌពិភពលោកនោះ គឺមិនអនុញ្ញាតឱ្យបើកអាជីវកម្មកាស៊ីណូទេ ។ សម្តេចធិបតីបន្តថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញអាចនឹងលែងមានរូបរាងជារដ្ឋក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រសិនបើខ្លួនហ៊ានចូលក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ ការលើកឡើងបែបនេះត្រូវបានធ្វើដោយ លោក Nikolay Patrushev ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putinដែលបានព្រមានជាការឆ្លើយតបនឹងការអះអាងរបស់ក្រុង Warsaw ដែលថា NATO អាចកម្ចាត់ប្រទេសរុស្សីបានយ៉ាងឆាប់រហ័ស។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយកាលពីចុងសប្តាហ៍ថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អាវុធមិនគួរត្រូវបានដាក់ពង្រាយក្នុង លំហអាកាសទេ ដោយឆ្លើយតបទៅនឹងការប្រកាសរបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកបានដាក់ប្រព័ន្ធសព្វាវុធនៅក្នុងគន្លងគោចរ ។ រដ្ឋមន្ត្រីទ័ពអាកាសអាមេរិកលោក Troy Meink បានបង្ហាញអំពីការដាក់ពង្រាយកាលពីថ្ងៃចន្ទ ដោយនិយាយថា កងកម្លាំងអវកាសអាមេរិក ឥឡូវនេះមានអាវុធគ្រប់គ្រងលំហរនៅលើគន្លង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងរតនាគារជាតិបានប្រកាសថា អាហ្រ្វិកខាងត្បូងបានទទួលប្រាក់កម្ចីចំនួន១ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលបង្កើតដោយ BRICS ដើម្បីកែទម្រង់សេវាកម្មទឹក អគ្គិសនីនិងកាកសំណល់ដែលរក្សាទុក នៅទូទាំងក្រុងទាំង៨របស់ប្រទេសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ រតនាគារជាតិបាននិយាយថាប្រាក់កម្ចីនេះនឹងគាំទ្រដល់កម្មវិធីកំណែទម្រង់សេវាពាណិជ្ជកម្មមេត្រូដែលដឹកនាំដោយរដ្ឋាភិបាល ដែលផ្តោតលើការកែលម្អអភិបាលកិច្ច និរន្តរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការនៃសេវាកម្មក្រុងផង។ កម្មវិធីនេះគ្របដណ្តប់លើសេវាកម្មពាណិជ្ជកម្មសំខាន់ៗ រួមមានទឹក និងអនាម័យ អគ្គិសនី និងថាមពល...