បរទេស ៖ ភាពតានតឹងនៅអ៊ីស្រាអែល កាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលក្រុមហាម៉ាស បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ នៅតាមបណ្តាទីក្រុងនានា របស់អ៊ីស្រាអែល ហើយកងទ័ពអាកាស របស់អ៊ីស្រាអែល បានសងសឹកវិញ ដោយវាយទៅលើទីតាំង របស់ក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមសេតវិមានអាមេរិកថា «ប្រធានាធិបតីអាមេរិក...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា បេសកកម្មស្វែងរក និងជួយសង្គ្រោះ ដោយក្រុមកងកម្លាំងជើងទឹក ឥណ្ឌាបានឈានចូល ដល់ថ្ងៃទី៣ហើយបន្ទាប៉ពីព្យុះស៊ីក្លូន ដ៏អាក្រក់មួយ បានវាយបោកបក់យ៉ាងខ្លាំង នៅភាគខាងលិចប្រទេស និងបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់នៅបន្ត បាត់ខ្លួននៅឡើយ។ ព្យុះស៊ីក្លូនដែលមានឈ្មោះថា Tauktae ត្រូវបានគេទទួលស្គាល់ថា ជាព្យុះដែលមានកម្លាំងបំផុត មិនធ្លាប់មានឡើយរបស់ឥណ្ឌា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១៥ នាក់ទៀត ជាសះស្បើយ ចំនួន៧៤៥នាក់ និងស្លាប់៥នាក់ ។ ក្នុងចំណោមអ្នកឆ្លងទាំង៤១៥នាក់ មានករណីឆ្លងសហគមន៍៤១១នាក់ និងអ្នកដំណើរពីបរទេស៤នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន២២៣៦៩៧នាក់ អ្នកជាសះស្បើយចំនួន១៥៧០០នាក់...
បរទេស ៖ មនុស្សរាប់រយនាក់ តាមសេចក្តីរាយការណ៍ បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការតវ៉ា ចំពោះការវាយប្រហារតាមអាកាសថ្មីៗនេះ លើពួកប៉ាឡេស្ទីន ក្នុងការប្រយុទ្ធគ្នា ដែលសម្លាប់មនុស្ស ជាង២០០នាក់។ ក្រុមមនុស្សទាំងនោះ បានស្រែកថា “សេរីភាព សេរីភាព ប៉ាឡេស្ទីន” និងអ្នកផ្សេងទៀតស្រែកដដែលៗ រិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះទៅជួបនិងសុំទោស ក្មេងស្រីម្នាក់ ដែលត្រូវសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ចែ្រងលក់ព្រីង បណ្ដាលឲ្យកំពប់ទៅលើដី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។ “ក្រោយបានឃើញហ្វេសប៊ុក របស់បងប្អូនដែលបានបង្ហោះ រឿងសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មួយស្រី លក់ព្រីង បណ្ដាលឲ្យ កំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់...
ពោធិសាត់ ៖ មន្ទីរសុខាភិបាល ខេត្តពោធិសាត់ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញ ករណីវិជ្ជមានជម្ងឺCovid-19ចំនួន ០៥ នាក់ស្រី ០៤ នាក់បន្ថែមទៀត ក្នុងនោះ (មកពីរាជធានីភ្នំពេញចំនួន ០១ នាក់ មកពីខេត្តព្រះសីហនុ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានស្នើដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើល នៅ តាមមូលដ្ឋាន ឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភ ទ្រព្យសម្បត្តិជាតិ ពីជនទុច្ចរិតមួយចំនួន និងពីឧកញ៉ាទុច្ចរិត ដែលសហការជាមួយអ្នកមាន អំណាច រំលោភយកទ្រព្យសម្បត្តិ ពលរដ្ឋនិងទ្រព្យសម្បត្តិជាតិខ្មែរ ។...
ភ្នំពេញ ៖ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានសម្រេចបិទខ្ទប់ “ផ្សារសំរោយ៉ោង” ជាបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១ ដោយសារ មានការពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើនអ្នក ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការ បន្តរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៧នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៤នាក់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។