វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស អាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកថ្កោលទោស យ៉ាងខ្លាំង ចំពោះចំណាត់ការ របស់ប្រទេសចិន ដើម្បីកាត់បន្ថយការចូលរួម និងការតំណាងផ្នែកនយោបាយ នៅក្នុងទីក្រុងហុងកុង និងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការពន្យារពេលលើកទី ២ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សានីតិកម្ម។ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងតាមអ៊ីមែលថា“ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរទាំងនេះ ទៅប្រព័ន្ធបោះឆ្នោតរបស់ហុងកុង...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ នាយករដ្ឋមន្រ្តីលោក Yoshihide Suga និងប្រធានាធិបតីលោក ចូ បៃដិន ដើម្បីរៀបចំកិច្ចប្រជុំកំពូល របស់មេដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី០៩ ខែមេសា។ វានឹងក្លាយជាការជួបផ្ទាល់លើកដំបូង របស់លោកបៃដិន ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា ដោយអ្នកទាំងពីរទំនងជានឹងពិភាក្សា អំពីបញ្ហាសិទ្ធិមនុស្ស...
តូក្យូ ៖ ប្រទេសជប៉ុន និងឥណ្ឌូនេស៊ី បានចុះហត្ថលេខា កាលពីថ្ងៃអង្គារលើកិច្ចព្រមព្រៀងមួយ ដែលអាចធ្វើឱ្យការនាំចេញ ឧបករណ៍ការពារជាតិ ផលិតដោយជប៉ុន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលភាគីទាំងពីរព្យាយាមជំរុញ កិច្ចសហប្រតិបត្តិការ ចំពេលដែលប្រទេសចិន បង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងដែនទឹកក្នុងតំបន់ ។ កិច្ចព្រមព្រៀង ស្តីពីការនាំចេញឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យាត្រូវបានចុះហត្ថលេខា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុននិងឥណ្ឌូនេស៊ី បានជួបគ្នានៅទីក្រុងតូក្យូ សម្រាប់កិច្ចពិភាក្សា...
តេអេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ នោះទេ រហូតដល់ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ត្រូវបានដកចេញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ មន្ត្រីដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តី ដោយលើកឡើងថា “ទីក្រុងវ៉ាស៊ីនតោន កំពុងបាត់បង់ពេលវេលា ” ហើយប្រសិនបើខ្លួនបរាជ័យ ក្នុងការដកទណ្ឌកម្ម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលបានប្រកាស បិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ នឹងដាក់វិធានការ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ត...
កោះកុង ៖ គណៈបញ្ជាការឯកភាព ខេត្តកោះកុង ដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្ត និងមានការសម្របសម្រួល ដោយលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកកម្លាំងចម្រុះ សមត្ថកិច្ច កម្លាំងប្រជាការពារស្ថាប័ន ដែលពាក់ព័ន្ធនៅថ្ងៃទី៣១ ខែមីនា...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យប្រជាពលរដ្ឋ ចេញពីក្រៅផ្ទះ បើគ្មានការចាំបាច់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ ។ ការស្នើរបស់រាជរដ្ឋាភិបាលនេះ ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី៣១ មីនានេះ ហើយនៅតែមិនទាន់ធូរស្រាលនៅឡើយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី គឺកំពុងតែចាប់ផ្តើមបង្កើនកម្លាំងទ័ព របស់ខ្លួននៅ តាមបណ្តោយព្រំដែន ជាមួយនឹងប្រទេស អ៊ុយក្រែន ហើយវាបានក្លាយ ទៅជាការគម្រាមកំហែង ដល់សន្តិសុខជាតិ របស់អ៊ុយក្រែន យ៉ាងខ្លាំងផងដែរ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយមេបញ្ជាការកងទ័ព នៃប្រទេសអ៊ុយក្រែន លោក Ruslan Khomchak...
បរទេស ៖ ប្រទេសថៃ នឹងមិនបដិសេធ ការចូលរបស់ប្រជាជន ដែលភៀសខ្លួន ពីអំពើហឹង្សា នៅក្នុងប្រទេស មីយ៉ាន់ម៉ានោះទេ ខណៈការបង្ក្រាបដ៏សាហាវ ទៅលើការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនៅទីនោះ ។ ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា «ប្រទេសថៃនឹងមិនបង្វែរពួកគេចេញទេ ។ នៅពេលពួកគេជួបបញ្ហាយើង នឹងមិនបដិសេធពួកគេចូល ប្រទេសរបស់យើងទេ»។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំស្ដីពី វិធានការ នៃការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាក ចំនួន៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរ ក្នុងប្រទេសកម្ពុជា ៕