វ៉ាស៊ីនតោន ៖ សេតវិមានអាមេរិក បានប្រកាសពីការរឹតត្បិត ការធ្វើដំណើរលើប្រទេសឥណ្ឌា ដែលមានប្រសិទ្ធភាព នៅថ្ងៃទី០៤ ខែឧសភា ដោយសារការផ្ទុះឡើង ជាថ្មីនូវជំងឺកូវីដ-១៩ទម្រង់ថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍ខ្លីមួយថា “តាមដំបូន្មានរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ រដ្ឋបាល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ នេះ ខណៈពេលចុះពិនិត្យ តំបន់មួយចំនួន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ បានចេញបទបញ្ជាដាច់ខាត មិនអនុញ្ញាតឲ្យមានការចេញ-ចូល នៅក្នុងភូមិ-ឃុំ បិទខ្ទប់ទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩...
កំពង់ចាម ៖ ខណៈពេលមន្ទីពេទ្យ មេគង្គកំពង់ចាម ដំណើរការជួសជុលបាន ៩៥% នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភគ្រែចំនួន ១០០ គ្រែ និងលោក ហ៊ុន ម៉ានិត បានឧបត្ថម្ភគ្រែចំនួន ១៥០គ្រែ...
បរទេស ៖ ប្រទេសថៃ នៅថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ១ ៩៤០ នាក់ ចំពេលមានរលកស្លាប់ទី៣នៃវីរុស។ ក្រសួងសុខាភិបាលថៃ បានកត់ត្រាថ្ងៃទី ២ នៃការស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន២១ នាក់ ដែលជាចំនួនអ្នកស្លាប់ ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការរាតត្បាតផ្ទុះឡើង ក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Bangkok...
កំពង់ចាម ៖ លោកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាអង្ករ ២០តោន និងមីចំនួន ១៥០កេស ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
អាប៊ូចា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបានប្រកាស ដោយរដ្ឋាភិបាលកាលពីថ្ងៃសុក្រ បានបង្ហាញឲ្យដឹងថា សរុបពលរដ្ឋចំនួន៣២៣នាក់ បានបាត់បង់ជីវិត និង៩៤៩នាក់ផ្សេងទៀត បានត្រូវចាប់ជំរិត ក្នុងអំឡុងពេល៣ខែ នៅក្នុងពេលវាយប្រហារ មួយដោយក្រុមខ្មាន់កាំភ្លើង ដែលបានបង្កឡើងនៅរដ្ឋ Kaduna ស្ថិតនៅភាគពាយព្យ នៃប្រទេស នីហ្សេរីយ៉ា...
ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមមន្ត្រីចំនួន០៨រូប មកពីអង្គភាព របស់សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក ត្រូវបានហាមប្រាម ចូលមកក្នុងប្រទេស រុស្ស៊ី ដែលនេះជាការសងសឹក ។ តួលេខនៃការដាក់ទណ្ឌកម្ម ក្នុងនោះបូករួមទាំង លោក...
ភ្នំពេញ ៖ ខណៈកំពុងដំណើរការចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម នាថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋ លេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងសារដាស់តឿន ឲ្យពលរដ្ឋមកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយសុវត្ថិភាពមិនត្រូវមកទទួល យកការចម្លងវីរុសកូវីដ-១៩...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច ឲ្យផ្អាកអាជីវកម្ម រោងចក្រចំនួន៣កន្លែង ក្នុងរយៈពេល២ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ។ រោងចក្រទាំង៣នោះរួមមាន៖ រោងចក្រ Nature Flooring មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមាន ជាលើកដំបូង នៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លើស្រីម្នាក់អាយុ២៤ឆ្នាំ ៕