ព័ត៌មានជាតិ

រថយន្តមួយគ្រឿងម៉ាក GRAND CARNIVALសង្ស័យឆ្លងប្រពន្ធ័ភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្រុងស្វាយរៀង

ស្វាយរៀង ៖ រថយន្តមួយគ្រឿង ម៉ាក GRAND CARNIVAL ពណ៌សសង្ស័យឆ្លង ប្រពន្ធ័ភ្លើង បណ្ដាលអោយឆាបឆេះ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់មក អន្តរាគមន៏បាញ់ពន្លត់ ។
ហេតុការណ៍នះបានកើតឡើង កាលពីថ្ងៃទី២ខែមិនាឆ្នាំ២០២៣ នៅចំណុចក្លោងទ្វាតំបន់ សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះជុំ រក្សា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិស្វាយតឿ សងកាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ចំណែករថយន្តដែលរងការឆាបឆេះម៉ាកម៉ាក GRAND CARNIVAL ពណ៌ស មានស្លាកលេខ ភ្នំពេញ 2AL.2417 ខូចខាត់ ឆេះរថយន្ត អស់៨០% ។

ប្រភពបន្តថា ដោយមាន កម្លាំងសន្តិសុខប្រចាំការ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលថា នៅចំណុចក្លោងទ្វាតំបន់ សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីអគ្គីភ័យមួយ កើតឡើងបណ្តាលអោយឆេះ រថយន្តមួយគ្រឿងម៉ាក GRAND CARNIVAL ពណ៌ស ទើបសមត្ថកិច្ចកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយតឿ សហការជាមួយកម្លាំងជំនាញ អគ្គីភ័យក្រុងចុះដល់កន្លែងកើតហេតុបានបាញ់ពន្លត់ រលត់ទាំងស្រុង ដោយសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារ ឆ្លងប្រពន្ធ័ភ្លើង ៕

To Top