ភ្នំពេញ ៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី ប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតាំងពីបុរាណ កាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ ។...
ការ៉ាកាស ៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡា កំពុងរារាំងកម្មវិធីកិច្ច សហប្រតិបត្តិការបច្ចេកទេស របស់ខ្លួនជាមួយទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) ។ លោកស្រី Tania Masea អនុរដ្ឋមន្រ្តី នៃប្រភពថ្មី និង ការប្រើប្រាស់ ថាមពលអគ្គិសនី...
យូអិន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ នៅឯអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក កំពុងបើកទំព័រការទូតថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាម អាហ្វហ្គានីស្ថាន អស់រយៈពេលពីរទសវត្សរ៍ ដោយសន្យាពីការធ្វើការ ទូតមិនចេះរីងស្ងួត ចំពេលកំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្ត។ លោកបៃដិន បានថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិថា“ យើងបានបញ្ចប់ ជម្លោះរយៈពេល...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៧នាក់ទៀត ជាសះស្បើយចំនួន៤៦៩នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៣៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៥ ៩៨១នាក់ អ្នកជាសះស្បើយចំនួន៩៨ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន២ ១៥៤នាក់៕
ប៉េកាំង ៖ ទោះបីជាមានការប៉ះទង្គិចពាណិជ្ជកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការអំពាវនាវ ឥតឈប់ឈរសម្រាប់“ ការផ្តាច់ទំនាក់ទំនងជាមួយចិន” ពីមន្រ្តីអាមេរិកខ្លះ ក៏ដោយនិន្នាការថ្មី ដែលកំពុងលេចចេញ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បង្ហាញពីកន្លែងដែលសន្ទុះ ពិតជាសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត ទាំងពីររបស់ពិភពលោក។ យោងតាមទិន្នន័យផ្លូវការ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ជាជាងធ្លាក់ចុះបានកើនឡើង...
ភ្នំពេញ ៖ គណៈកម្មាធិការ តំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន ចំនួន៣បន្ថែមទៀត ដើម្បីបង្កើតរោងចក្រចំនួន៣កន្លែងផ្សេងគ្នា ក្រោមទុនវិនិយោគជាង១៥លានដុល្លារ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ កញ្ញា បានឲ្យដឹងថា ក្រុមហ៊ុនដែលបានស្នើសុំវិនិយោគទាំង ៣នោះរួមមាន៖ ១- “MOUNTAIN FOREST...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសនោះ ពលរដ្ឋ បន្ដអនុវត្តវិធានការសុខាភិបាល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះបានណែនាំដល់ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យស្របទៅតាមបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខ ក្នុងកិច្ចការងារទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ការតែងតាំងមន្ត្រីរដ្ឋបាល...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១.៩៣២នាក់ គិតក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤.១៩២.៦៩៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ១៦៦នាក់កើនដល់១៤០.៦៣៤នាក់ ។ យោងតាមក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៦.៧៩៩នាក់បានចាកចេញពីមន្ទីរពេទ្យ...
ភ្នំពេញ ៖ សហភាពការងារកម្ពុជា ហៅកាត់ថា CLC បានបង្ហាញថា កិច្ចប្រជុំនៅថ្ងៃចុងក្រោយដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី២៨ កញ្ញា ខាងមុខ ពោរនឹងត្រូវធ្វើឲ្យបានមុនថ្ងៃភ្ជុំធំ។ CLC បន្តថា ការកំណត់យកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនោះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា...