បរទេស ៖ ប្រទេសថៃ នឹងមិនបដិសេធ ការចូលរបស់ប្រជាជន ដែលភៀសខ្លួន ពីអំពើហឹង្សា នៅក្នុងប្រទេស មីយ៉ាន់ម៉ានោះទេ ខណៈការបង្ក្រាបដ៏សាហាវ ទៅលើការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនៅទីនោះ ។ ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា «ប្រទេសថៃនឹងមិនបង្វែរពួកគេចេញទេ ។ នៅពេលពួកគេជួបបញ្ហាយើង នឹងមិនបដិសេធពួកគេចូល ប្រទេសរបស់យើងទេ»។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំស្ដីពី វិធានការ នៃការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាក ចំនួន៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរ ក្នុងប្រទេសកម្ពុជា ៕
បរទេស ៖ ប្រទេសមីយ៉ានម៉ា នៅថ្ងៃអង្គារនេះ កំពុងតែប្រឈមមុខ នឹងការរិះគន់កើនឡើង ជុំវិញទង្វើហិង្សាលើពួកបាតុករ ប្រឆំាងរបបយោធា ដែលសម្លាប់មនុស្សជាង ១៤០នាក់ នៅក្នុងពេលតែមួយថ្ងៃ ហើយមានសំណើថ្មី ជួយជំរុញកិច្ចពិភាក្សាគ្នា ដោយប្រទេស ជិតខាង ដែលព្រួយបារម្ភពីវិបត្តិ ។ ប្រទេសមីយ៉ានម៉ា បានធ្លាក់ចុះក្នុងភាពជ្រួលច្របល់ ចាប់តាំងពីកងទ័ព បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃ ទើបបានស្នើឲ្យ ប្រទេសមីយ៉ានម៉ា ធ្វើការកាត់បន្ថយអំពើហិង្សា ក្រោយមានការបង្ក្រាប ធ្វើឡើងដោយយោធា សម្លាប់ជនស៊ីវិល ជាង១០០នាក់ កាលថ្ងៃចុងសប្ដាហ៍ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Malay Mail នៅថ្ងៃទី៣០...
ភ្នំពេញ ៖ ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនខុសច្បាប់ មកពីប្រទេសថៃ ត្រូវបានកងកម្លាំង វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើជើង លេខ៥៣ សហការជាមួយកម្លាំង នគរបាលការពារព្រំដែន គោកលេខ៨១៧ និង កម្លាំងផ្នែកសឹករង ស្រុកសំពៅលូន ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ។ ក្នុងចំណោមពលករ៤០នាក់នេះ មានបុរស១៦នាក់ ស្រី១៩នាក់...
ភ្នំពេញ ៖ រដ្ឋាភិបាលហ្វីលីពីន តាមរយៈ លោកស្រី ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំាកម្ពុជា បានការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ថែរក្សា ប្រជាពលរដ្ឋហ្វីលីពីន កំពុងស្នាក់នៅ និងបំពេញការនៅកម្ពុជា ដោយបានផ្តល់វ៉ាក់សំាងកូវីដ-១៩...
ភ្នំពេញ ៖ លោកស្រី ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី បានសន្យា នៅចំពោះមុខ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា ខ្លួននឹងខិតខំកៀរគរ អ្នកវិនិយោគសិង្ហបុរី ឲ្យមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត ។ យោងតាមគហេទំព័រហ្វេសប៊ុក របស់...
បរទេស ៖ ប្រតិបត្តិការនៅចុង សប្ដាហ៍មួយ ដែលចូលរួមដោយក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក និងយោធាឥណ្ឌា តាមសេចក្តីរាយការណ៍ រួមមានការចូលរួមពីសំណាក់យន្តហោះចម្បាំងឥណ្ឌា ដែលផលិត ដោយរុស្ស៊ីផងដែរ ។ សហសមយុទ្ធដែនសមុទ្រ រយៈពេលពីរថ្ងៃ នៅមហាសមុទ្រឥណ្ឌានោះ មានការចូលរួមដោយនាវា ផ្ទុកយន្តហោះ អាមេរិក USS Theodore...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរ បានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ សម្រាប់ក្រសួង-ស្ថាប័ន របស់ថ្នាក់ជាតិ ៕
ភ្នំពេញ ៖ អភិបាលរងក្រុងស្វាយ ខេត្តស្វាយរៀង ដែលគេដឹងថា មានឈ្មោះ សរ សុដានី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ក្រោយពីលោកបានប៉ះពាល់ផ្ទាល់ ជាមួយបុរសជនជាតិចិន២នាក់ ដែលមានវិជ្ជមានកូវីដ១៩។ បើតាមការប្រកាស របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃ៣០ មីនា អ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ និងប្រយោល...