បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានស្វាគមន៍ បទបញ្ជាប្រតិបត្តិថ្មី របស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដើម្បីបញ្ឈប់ការសាងសង់ជញ្ជាំង នៅតាមព្រំដែន រវាងអាមេរិក – ម៉ិកស៊ិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៤៨នាក់ ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរ សមុទ្រនៃប្រទេសលីប៊ី ។ អង្គការជនអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “បុគ្គលិករបស់ IOM នៅឯកំពង់ផែទ្រីប៉ូលី នឹងផ្តល់ការជំនួយបន្ទាន់ដល់ជនអន្តោប្រវេសន៍ចំនួន៤៨នាក់ ដើម្បីឲ្យវិលចូលច្រាំងសមុទ្រវិញ ដោយឆ្មាំការពារដែនសមុទ្រនៅថ្ងៃនេះ”...
វ៉ាស៊ិនតោន ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden កាលពីថ្ងៃពុធនេះ ក្នុងពេលឡើងតំណែងភ្លាម លោកបានចុះហត្ថលេខា ចេញបញ្ជាឲ្យអាមេរិក ក្នុងការវិលត្រឡប់ចូលទៅក្នុងកិច្ចព្រមព្រៀង បម្រែបម្រួលអាកាស នៃទីក្រុងប៉ារីសឆ្នាំ២០១៥ ភ្លាម។ ការធ្វើសច្ចាប្រណិធាន បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៦ លោក Biden បានចុះហត្ថលេខាលើ សេចក្តីសម្រេចចិត្ត ដើម្បីអនុញ្ញាតិឲ្យអាមេរិកក្នុងការវិលត្រឡប់ចូលទៅ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បានរៀបចំពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៦.៥៥០ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់ សាំងស៊ីណូហ្វាម ដែលប្រឆាំងជាមួយជំងឺកូវីដ-១៩របស់ចិន នឹងមកដល់ប្រទេសកម្ពុជា ហើយសម្ដេច ជាអ្នកចាក់មុនគេបង្អស់ ដើម្បីបង្ហាញគុណភាពវ៉ាក់សាំង ជូនប្រជាជនខ្មែរទូទាំងប្រទេស។ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មេបក្សប្រឆាំងធំបំផុត របស់ប្រទេសជប៉ុន បានធ្វើការរិះគន់ចំៗ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសមត្ថភាពឆ្លើយតប នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ថាមានភាពយឺតយ៉ាវ ក្នុងការបំពេញការងារ ប្រយុទ្ធប្រឆាំងនឹងវិរុសកូវីដ១៩។ មេដឹកនាំ នៃគណបក្ស CDPJ លោក...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសអះអាង ហើយថា កាលពីថ្ងៃពុធថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី នាថ្ងៃទី២៤ខែមករា នឹងដំណើរ ទៅជាធម្មតាទោះបីជាប្រទេសកំពុងស្ថិត នៅក្នុងការតំណាក់កាលបិទប្រទេសក្តី។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោកប្រធានាធិបតីបាននិយាយថាពលរដ្ឋប៉ទុយហ្គាល់ទាំងអស់គួរតែធ្វើដំណើរទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាប៉ុន្តែក្នុងគោលការណ៍សុវត្ថិភាពចំពោះសុខភាព ខណៈដែលបណ្តាប្រទេសប្រជាធិបតេយ្យ ជាច្រើនបានធ្វើរួចមកហើយហើយពួកយើង នឹងទទួលយកបទពិសោធនេះទាំងអស់គ្នា។...
បរទេស៖ ប្រេសិតកោះតៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim មានវត្តមាននៅក្នុងពិធីស្បថ ចូលកាន់តំណែងកាលពីថ្ងៃពុធ របស់លោកប្រធានាធិបតី Joe Biden ដែលជាការតំណាងជាផ្លូវការ លើកដំបូងរបស់កោះតៃវ៉ាន់ នៅទីក្រុងវ៉ាស៊ីនតោនចាប់តាំង ពីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ចំណងការទូត ជាមួយរដ្ឋាភិបាល ទីក្រុងតៃប៉ិ អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក។ យោងតាមសារព័ត៌មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចូលកាន់តំណែង ជាមួយអនុប្រធានាធិបតីស្ត្រីទីមួយ របស់ប្រទេស ដោយបានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងវិលទៅរកពហុភាគីនិយម និងធ្វើឱ្យមានសម្ព័ន្ធភាពឡើងវិញក្នុងកំឡុងពេល ៤ ឆ្នាំក្រោមរបៀបវារៈ“ អាមេរិកដំបូង” របស់លោកដូណាល់ ត្រាំ។ ថ្លែងពីវិមានកាពីតូល ដែលទើបតែ ២ សប្តាហ៍មុនត្រូវបានវាយប្រហារ ដោយហ្វូងមនុស្សគាំទ្រលោក ត្រាំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសការពារតែទឹកដីកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយបើមានអ្នកណាពូកែ ក៏សូមអញ្ជើញចេញមុខទៅទាមទារ យកទឹកដីដែលបាត់បងតាំងពី បរមបុរាណមកនោះវិញទៅ ។ ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង តែងតែលើកឡើងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលមានសម្ដេចតេជោ ជាប្រមុខ បានធ្វើឲ្យបាត់បង់ទឹកដីជាច្រើន ។ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី...