ព័ត៌មានជាតិ

ផ្តន្ទាទោសបុរសម្នាក់ ដាក់គុក២ ឆ្នាំ និង ៦ខែ ពាក់ព័ន្ធនឹងការ ស៊ីដាច់លុយ៧ម៉ឺនដុល្លារ អាមេរិក តាមរូបភាព លក់ផ្ទះបង់រំលោះ

ភ្នំពេ ញ ៖ សាលាដំបូង រាជធានី ភ្នំពេញ កាកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ បាន ប្រកាស សាលក្រម និង សម្រេចផ្តន្ទាទោស បូរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ២ ឆ្នាំ ៦ខែ និង បង្គាប់ឱ្យសងលុយជំពាក់ ចំនួន៧ម៉ឺនដុលា្លរអាមេរិក និង សងថ្លៃជម្ងឺចិត្ត ចំនួន ៥លានរៀល ទៀត ទៅជនរងគ្រោះ ដែលជាភាគីដើមណ្តឹង ជាប់ពាក់ព័ន្ធនឹងការស៊ីដាច់លុយ របស់អតិថិជនរបស់ខ្លួន ( ជនរងគ្រោះ) តាមរូបភាព លក់ផ្ទះល្វែង និង បង់រំលោះ តែមិនមានផ្ទះល្វែង ប្រគល់អោយទៅម្ចាស់លុយ បន្ទាប់ពីទទួលបានប្រាក់កក់ ពីម្ចាស់លុយ នោះមក ។

យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនជាប់ចោ ទ មានឈ្មោះ អួង សុ ភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មាន ទីលំនៅ ផ្ទះលេខ១១បB ផ្លូវ លេខ៣១បេតេ ភូមិ សន្សំ កុសល២ ខណ្ឌមានជ័យ រាជធានី ភ្នំ ពេញ ។

នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទ ឈ្មោះ អ៊ុង សុភ័ក្តិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” រំលោភលើទំនុកចិត្ត” តាមបញ្ញត្តិមាត្រា ៣៩១ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៧។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១៕

ដោយ: លីហ្សា

To Top