ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រធានរដ្ឋចិន សរសេរសំបុត្រ ឆ្លើយតបជូនសាស្រ្តាចារ្យ ចាស់ នៃសកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ថ្ងៃទី២១ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិន បានសរសេរសំបុត្រ ឆ្លើយតបជូនសាស្ត្រាចារ្យចាស់ នៃសកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង ដោយបានសំដែងការរំពឹងទុកយ៉ាងខ្លាំងក្លា ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស មានគុណភាពខ្ពស់កាន់តែច្រើន ជំរុញការអភិវឌ្ឍ និងប្រឌិតថ្មី ផ្នែកឧស្សាហកម្មដែកថែប ការអភិវឌ្ឍន៍ កាបូនទាបនិងបៃតង ។

លោកបានសរសេរ ក្នុងសំបុត្រថា ការស្តារប្រជាជាតិចិន ឡើងវិញត្រូវការជាបន្ទាន់ នូវការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសីលធម៌ខ្ពស់ និងសមត្ថភាពខ្លាំងជាច្រើន សង្ឃឹមសាស្ត្រាចារ្យទាំងឡាយ នឹងអាចបន្តបណ្តុះបណ្តាល ធនធានមនុស្សមានគុណភាពល្អ ដែលចូលរួមកសាងប្រទេសជាតិ ដើម្បីរួមចំណែកកាន់តែច្រើន នៅក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់កសាងប្រទេសខ្លាំង ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងប្រទេសខ្លាំងខាងផលិតកម្ម ។

ពេលថ្មីៗ កន្លងទៅនេះ សាស្រ្តាចារ្យចាស់ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងចំនួន១៥រូប បានសរសេរសំបុត្រ ជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីរាយការណ៍អំពី សមិទ្ធិផលអភិវឌ្ឍន៍ របស់សកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង ដែលបានទទួលបានក្នុងអំឡុង ពេលសាលា បានបង្កើតឡើង៧០ឆ្នាំ កន្លងមក ហើយបាន សំដែង ការប្តេជ្ញាចិត្ត ដ៏មុតមាំ នៅក្នុងការបណ្តុះបណ្តាល ធនធានមនុស្សមានគុណភាពខ្ពស់ កាន់តែច្រើនសម្រាប់ អភិវឌ្ឍឧស្សាហកម្ម ដែកថែបដោយគុណភាពល្អ ៕

To Top