ភ្នំពេញ ៖ ឈ្វេងយល់ ពីសិល្បៈការច្នៃផលិតផល ធ្វើពីស្បែកប្រណីត ក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ។ យីហោល្បីៗរបស់ប្រទេស សិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ វាយកំទេច របងចាស់ប្រវែង 102m, សាងសង់ទ្វារចូល និងរបងខាងមុខកម្ពស់ 2.50m ប្រវែង 47.50m...
ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការកោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។ លោក កែវ ឈា ឯកអគ្គរាជទូត...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាគីថៃ បានទម្លាក់កំហុសទាំងងងឹតងងើលើកម្ពុជាថា ជាអ្នកបាញ់គ្រាប់ផ្លោង ចូលក្នុងទឹកដីប្រទេសឡាវ ចំនួន១០គ្រាប់ ។ លោកស្រី ម៉ាលី សុជាតាមានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាននារសៀលថ្ងៃ២៦ កក្កដា ថា ចំពោះការបាញ់គ្រាប់របស់ភាគីថៃចូលក្នុងទឹកដីឡាវនោះ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានធ្វើការទាត់ចោល ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជាថា បានប្រើប្រាស់អាវុធ PHL -03 បាញ់រយៈចម្ងាយឆ្ងាយចូលទឹកដីថៃ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ ដែលជាការរំលោភបំពាន លើកិច្ចព្រមព្រៀងនៃការចុះMOU ឆ្នាំ២០០០ ៕
ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណៈ បានរួមគ្នាចេញ ញត្តិថ្កោលទោស ចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិលនៅលើទឹកដីកម្ពុជា ៕
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានជនភៀសសឹក បានកើនឡើង ដល់ជាង៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ដែលបានមកដល់ទីតាំងសុវត្ថិភាពចំនួន ៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ៕
ភ្នំពេញ៖ កម្ពុជា ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ការពារតំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងការថ្កោលទោសជាអន្តរជាតិ លើប្រទេសថៃ ដែលបានប្រែកា្លយប្រាសាទ ជាតំបន់សង្គ្រាម។ យោងតមលិខិត របស់ក្រសួងទេចរណ៍ បានពញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអង្គការ ទេសចរណ៍សហប្រជាជាតិ ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ធ្វើការថ្កោលទោសការទំលាក់គ្រាប់បែក របស់ប្រទេសថៃនាពេលថ្មីៗ នេះ ដែលបានប្រែក្លាយប្រាសាទព្រះវិហារ...