បរទេស៖ យោងតាមតួលេខដែលធ្វើឡើងដោយទូរទស្សន៍ CNN នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាចំនួនអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ទឹកជំនន់និងបាក់ដីនៅព្រំដែនចិននេប៉ាល់ ដ៏គួរឲ្យភ្ញាក់ផ្អើលកន្លងមកនេះ បានឡើងទៅដល់១៥០នាក់ហើយ។ ប្រភពដដែលជឿជាក់ថាយ៉ាងណាក្តីមនុស្សជាច្រើនរយនាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយដោយក្នុងនោះក៏មានជនជាតិអាមេរិកប្រហែលជា៤៧នាក់ផងដែរដែលស្ថិតនៅក្នុងចំណោមអ្នកទេសចរបរទេសដែលកំពុងធ្វើដំណើរកំសាន្តក្នុងតំបន់ប្រមាណជាជាង៣០០នាក់។ គួរឲ្យដងដែរថាទឹកជំនន់ដ៏ធំមួយបានវាយប្រហារតំបន់ព្រំដែននេប៉ាល់-ចិនភ្លាមៗនៅព្រឹកព្រលឹមថ្ងៃពុធម្សិលមិញ។ វិដេអូដែលបានបង្ហោះលើបណ្តាញ សង្គមក៏មានទាំងការរអិលបាក់ដីបានវាយប្រហារ កំពង់ផែ Gyirongរបស់ប្រទេសចិនផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ផ្ទាំងដីដ៏ធំមួយអាចប្រហែលជាដាច់បែកចេញពីផ្ទៃភ្នំ និងធ្លាក់ចូលទៅក្នុងជ្រលងភ្នំខាងក្រោម ដែលវាបានបង្កទៅជាការរអិលបាក់ដី មុនពេលដែលទឹកជំនន់ក៏ចាប់ផ្តើមហូរចោះតាមក្រោយ៕
ពោធិ៍សាត់÷ ក្រោយពីបានបញ្ចប់កម្មវិធីជួបសំណេះសំណាល និងនាំយកអំណោយ មកប្រគល់ជូនដល់វីរកងទ័ពជួរមុខរួចមក នារសៀលថ្ងៃដដែលនេះ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ក៏បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់លើស្ថានភាពការងារត្រាស្សេរ និងការស្ថាបនាផ្លូវ ដែលត្រូវតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មចាំង ដែលស្ថិតនៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់នេះ កំពុងត្រូវបានពង្រឹង ដើម្បីតភ្ជាប់ទៅកាន់ គោលដៅទេសចរណ៍ធម្មជាតិ ជាច្រើនទៀតក្នុងស្រុកវាលវែង ជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ...
ពេលថ្មីៗនេះ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើឡើងចំពោះអ្នកលេងបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨៧ ភាគរយសម្គាល់ឃើញថា ប្រឈមមុខនឹងពិភពលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ប្រទេសចិនកំពុងបំពេញបន្ថែមនូវភាពប្រាកដប្រជាយ៉ាងខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មសកលតាមរយៈការដើរតួជា”អ្នកទិញកំពូលផុតលេខ+អ្នកលក់កំពូលផុតលេខ” ។ អ្វីដែលហៅថា ”ផលប៉ះពាល់ពីចិន”និង”ការដាក់សម្ពាធពីចិន” វាគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨៩,២ ភាគរយសម្គាល់ឃើញថា ទំនិញដែលនាំចេញពីប្រទេសចិនមានកម្លាំងប្រកួតប្រជែង ក្នុងទីផ្សារសកល អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨០,៤ ភាគរយសម្គាល់ឃើញថា ក្នុងនាមជាប្រទេសឧស្សាហកម្មកម្មន្តសាលធំទីមួយលើពិភពលោក ការនាំចេញរបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងៗដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោក ។ ការស្ទង់មតិនេះបានធ្វើឡើងជា ៥ ភាសា ដូចជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ។ ក្នុងអំឡុងពេល ២៤ ម៉ោងមានអ្នកលេងបណ្តាញ អ៊ីនធឺណិតចំនួន ៨៨៦៤ នាក់បានចូលរួមការ បោះឆ្នោតព្រមនិងបញ្ចេញមតិ ៕
នៅក្នុងរដូវក្តៅឆ្នាំនេះ មិនត្រឹមតែមានរលកកម្តៅ ខាងធាតុអាកាសប៉ុណ្ណោះទេ ប៉ុន្តែ«រលកកម្តៅ» នៃការទៅទស្សនាប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពិសេសទេសចរដែលមកពីប្រទេស ដែលមានសីតុណ្ហភាពក្តៅខ្លាំងបាននាំគ្នាសម្រុក ចូលប្រទេសចិនដើម្បីទទួលយកភាពត្រជាក់ស្រួលក្នុងរដូវក្តៅ ដែលពួកគេបានហៅថា«China Cool»។ គោលនយោបាយលើកលែងទិដ្ឋាការរយៈពេល២៤០ ម៉ោងសម្រាប់ការឆ្លងកាត់ដែនចិនបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ ពោលគឺប្រជាពលរដ្ឋនៃប្រទេសដែលទទួលបានការអនុគ្រោះពីគោលនយោបាយនេះបើគិតចង់ទៅលេងប្រទេសចិន មិនបាច់គិតគូរពីអ្វីច្រើននោះឡើយ ទិញតែសំបុត្រយន្តហោះ អូសតែវ៉ាលិសក៏ចេញដំណើរបានភ្លាម។ ភាពងាយស្រួលនៃការធ្វើដំណើរចូលប្រទេសចិនបានជំរុញឱ្យ«China Travel»ក្លាយជារឿងទាន់សម័យមួយសម្រាប់ទេសចរអន្តរជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់ ស្របនឹង ការពេញនិយមខ្លាំងឡើងៗនៃ«China...
ភ្នំពេញ ៖ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន បង្កើនគម្របបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្រ្តីឧទ្យានុរក្សនៅតាមមន្ទីរបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ រួមជាមួយប្រជាពលរដ្ឋ អ្នកស្រឡាញ់បរិស្ថាន និងអង្គការសមាគមសង្គមស៊ីវិល បានបង្ក្រាប បទល្មើសក្នុងតំបន់ការពារធម្មជាតិ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចំនួន ៣៣ករណី និងបានកសាងសំណុំរឿង ចំនួន៤ករណី...
ភ្នំពេញ ៖ ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍ ។ ជាក់ស្ដែង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ពោធិ៍សាត់ ÷ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានឃុំស្នាមព្រះ ចូលរួមក្នុងពិធីសែនព្រេន បួងសួងសុំលាភជ័យ សេចក្តីសុខ សិរីសួស្តី និងសុំទឹកភ្លៀង ដើម្បីបម្រើដល់ជីវភាព និងការប្រកបរបរ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន។ ពិធីនេះបានប្រារព្ធឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រទេពឧកញ៉ា ឃ្លាំងមឿង...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការកងទ័ពជើងគោកភូមិភាគ៤ បានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ដែលថា បុគ្គលិកសន្តិសុខបានបាញ់ ទៅលើមនុស្សពីលើឧទ្ធម្ភាគចក្រ ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះនៅក្នុងខេត្តព្រំដែន ភាគខាងត្បូងនៃប្រទេសថៃ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា លោក អនុទីន បាននិយាយថា ការអះអាងនេះ...
មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ី ច្រានចោលការចោទប្រកាន់ អំពីការវាយប្រហារ តាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង នាពេលខាងមុខ។ លោកស្រី Zakharova បានពិពណ៌នាអំពីការអះអាងទាំងនេះថាគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ។ លោកស្រី បានបន្ថែមថា “យើងឃើញថា សម្រាប់បេក្ខជនជាច្រើន...