ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ តំណាងផ្នែករដ្ឋាភិបាល និង លោកឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ជ” តំណាងផ្នែកឯកជន បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ ជ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃទី២៥ ខែសីហា...
យប់ថ្ងៃទី២៣ខែសីហា នៅព្រលានយន្តហោះអន្តរជាតិEjin Horoនៅក្រុងOrdosនៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោកRonald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកកាន់ប្រទេសចិនបានឱបក្រសោបលោកស្រីYin Yuzhen ដែលជាវីរនារីចិនក្នុងការបង្ការនិងគ្រប់គ្រងរហោឋានកម្ម ។ ជំនួបម្តងទៀតដែលរំលងអស់រយៈពេលជាង២០ឆ្នាំ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់លើបណ្តាញទំនាក់ទំនងសង្គម ។ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៃប្រទេសចិននិងអាមេរិកបាននាំគ្នា Commentក្នុងបណ្តាញទំនាក់ទំនងសង្គមថា “នេះគឺជាសេចក្តីស្រឡាញ់ និងការដឹងគុណរវាងគ្នានិងគ្នា” “ពិភពលោកត្រូវការរឿងរ៉ាវស្តីពីកិច្ចសហប្រតិបតិ្តការមនុស្សជាតិនិងការរួមគ្នាបង្កើតភាពល្អបវរបែបនេះកាន់តែច្រើន” ។ល។ កាលពីឆ្នាំ១៩៩៩ លោកRonald Sakolsky គ្រូបង្រៀនជនជាតិអាមេរិកដែលកំពុងបង្រៀននៅប្រទេសចិន...
នៅឯមូលដ្ឋានដំឡើង ផ្កាយរណប Jinan ក្នុងខេត្ត Shandong ដៃមនុស្សយន្តដែលអាចបត់បែន បានបានតភ្ជាប់គ្រឿងបន្លាស់ ដែលមានភាពទៀងទាត់ ០,០១ មីលីម៉ែត្រ ហើយអ្នកបច្ចេកទេសគ្រប់គ្រងការដំឡើងយ៉ាងប្រយ័ត្ន។ ក្រុមហ៊ុនដែកថែប Jinan បានធ្វើបរិវត្តកម្មបៃតងដ៏អស្ចារ្យពីការផលិតដែកថែប ទៅជាការផលិតផ្កាយរណប ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា «យើងត្រូវផ្តោតលើការជំរុញការធ្វើឲ្យប្រសើរឡើងនូវឧស្សាហកម្ម ជំរុញការអភិវឌ្ឍតាមរយៈ នវានុវត្តន៍ និងដើរតាមមាគ៌ា នៃការអភិវឌ្ឍបៃតង»។នៅឆ្នាំ ២០១៧ ដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ក្រុមហ៊ុនដែកថែប Jinan បានបិទខ្សែសង្វាក់ផលិតកម្មដែកថែបរបស់ខ្លួន ទាំងស្រុងនៅក្នុងទីក្រុង Jinan ដែលបានក្លាយ ជាសហគ្រាសដែកថែបស្ថិតនៅទីក្រុងដំបូងគេ ដែលមានសមត្ថភាពផលិតដែកថែប លើសពី ១០ លានតោន ដែលបានដកខ្លួនចេញពីអាជីវកម្មដែកថែប...
មហោស្រពភាពយន្តចិន Changchun លើកទី២១ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្តJilin បានបើកសម្ពោធនៅទីក្រុងChangchunខេត្តJilinនៅយប់ថ្ងៃទី២៣ខែសីហា។ លោកYu Junsheng អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើមបានអញ្ជើញចូលរួមពិធីបើក ។ មហោស្រពភាពយន្តលើកនេះ បន្តធ្វើក្រោមប្រធានបទ”យុគសម័យថ្មី ប្រភពដើមថ្មី កម្លាំងថ្មី” ដើម្បីរំលេចពីលក្ខណៈពិសេសនៃយុវភាពនិងកម្លាំងថ្មីនៃភាពយន្ត។ មហោស្រពភាពយន្តចិនChangchunលើកទី២១ នឹងបិទបញ្ចប់នៅថ្ងៃទី២៨ខែសីហា ដែលនៅពេលនោះពានរង្វាន់ទាំងដប់ បូករួមទាំងពានរង្វាន់Golden Deerសម្រាប់ភាពយន្តឆ្នើមបំផុត...
ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ទំហំនាំចេញ-នាំចូលទំនិញរបស់ចិនបានកើនឡើង១៧,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចូលបានកើនឡើង២២ភាគរយ ហើយល្បឿនកំណើនបានលើសពីការនាំចេញក្នុងរយៈពេល៥ខែជាប់ៗគ្នា ។ សព្វថ្ងៃនេះ ចិនមិនត្រឹមតែជា“អ្នកលក់កំពូលផុតលេខ”លើទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជា“អ្នកទិញកំពូលផុតលេខ”ផងដែរ ។ តាំងពីចូលឆ្នាំនេះមក របាំងពាណិជ្ជកម្មសកលបានកើនឡើង ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែធ្ងន់ធ្ងរ ហើយខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានបន្តរងសម្ពាធ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍នាពេលថ្មីៗកន្លងទៅនេះថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំ២០២៦នឹងបង្អង់ល្បឿនពី៥ភាគរយនៅឆ្នាំ២០២៥មកនៅត្រឹម៣,៥ភាគរយ ។ ក្នុងបរិបទបែបនេះ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “ផលប៉ះពាល់ពីចិន២.០”និង”ពាក្យសម្តីស្តីពីការបង្កជាសម្ពាធពីចិន” ដោយអះអាងថា អតិរេកពាណិជ្ជកម្មរបស់ចិនកំពុងបង្កជា”ផលប៉ះពាល់”និង”សម្ពាធ”ដល់ទីផ្សារសកល ហើយថាការអភិវឌ្ឍនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនបានរំលោភបំពានទៅលើលំហអភិវឌ្ឍន៍នៃការធ្វើឧស្សាហូបនីយកម្មរបស់ប្រទេសសកលខាងត្បូង ។ ពាក្យសម្តីទាំងនេះផ្ទុយនឹងក្រឹត្យក្រមសេដ្ឋកិច្ចនិងការពិតជាមូលដ្ឋាន វាពោរពេញទៅដោយស្តង់ដារពីរនិងការព្រួយបារម្ភពីអនុត្តរភាព...
ពោធិ៍សាត់ ៖ នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ ។ សិក្ខាសាលានេះ...
បរទេស៖ កាលពីថ្ងៃទី២៤ ខែសីហា រដ្ឋសភាវៀតណាម បានអនុម័តវិសោធនកម្មច្បាប់ចំនួនបី ដែលគ្រប់គ្រងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយបន្ថែមបទប្បញ្ញត្តិស្តីពីសូចនាករគួរឱ្យសង្ស័យទាក់ទងនឹងទ្រព្យសកម្មគ្រីបតូ ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់កំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងហានិភ័យនៃការលាងលុយកខ្វក់នៅក្នុងវិស័យនេះ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា ក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញលើកដំបូងរបស់រដ្ឋសភា សមាជិកសភាចំនួន 94.6 ភាគរយបានបោះឆ្នោតគាំទ្រវិសោធនកម្មច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម...
បរទេស៖ ប្រទេសសិង្ហបុរី បានបង្ហាញគោលនយោបាយគាំទ្រថ្មី ដែលនឹងផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដល់កុមារសិង្ហបុរីម្នាក់ៗដែលមានសិទ្ធិទទួល បានលុយជិត ៧០.០០០ ដុល្លារសិង្ហបុរី ស្មើនឹងប្រហែល ៥៥.១៥០ ដុល្លារអាមេរិក ចាប់តាំងពីចាប់កំណើតរហូតដល់អាយុ ១៧ឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា ទឹកប្រាក់ចំនួនសរុបមានរហូតដល់ ៦២.០០០ដុល្លារសិង្ហបុរីក្រោមកញ្ចប់ជំនួយកុមារសិង្ហបុរីថ្មី និងប្រហែល...
បរទេស៖ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានដាក់នាវាដឹកប្រេងចំនួន ៤៥ គ្រឿងក្នុងបញ្ជីខ្មៅ ដែលបានបំពានច្បាប់របស់ខ្លួនចំពោះការឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនឹងចាត់វិធានការប្រឆាំង នឹងនាវាណាមួយដែលផ្ទេរទំនិញជាមួយពួកគេ ដែលបង្កើនការគំរាមកំហែងរបស់ខ្លួន លើផ្លូវទឹកសំខាន់នេះក្នុងរយៈពេលប្រាំមួយខែ ចូលទៅក្នុងសង្គ្រាម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា យោងតាមការបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យពីអាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្ស ដែលជាស្ថាប័នថ្មីមួយដែលបង្កើតឡើងដោយអ៊ីរ៉ង់ដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ នាវាទាំងនោះអាចត្រូវបានពិន័យ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា...