ស្វាយរៀង៖ រយៈពេល៣ឆ្នាំនៃអាណត្តិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បានចូលរួមយ៉ាងសកម្មក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ដោយបានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនសរុបជាង ៣ពាន់នាក់ ដើម្បីឱ្យពួកគេមានជំនាញ អាចចាប់យកឱកាសការងារ និងបង្កើតប្រាក់ចំណូលសមរម្យសម្រាប់ជីវភាពរស់នៅ។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា...
ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងបន្តពង្រឹងតួនាទីរបស់ខ្លួន ជាទីផ្សារដ៏មានសក្តានុពល សម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកទិញក្នុងតំបន់ Cambodia Expo Series 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយប្រមូលផ្តុំ ពិព័រណ៍ពាណិជ្ជកម្ម B2B ឯកទេសចំនួន...
ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)” ថ្មី ស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រការធ្វើទំនើបកម្មប្រតិបត្តិការ និងការរីកចម្រើនជារួមរបស់ក្រុមហ៊ុនអាកាសចរណ៍។ មជ្ឈមណ្ឌល AOC ថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការសម្រួលប្រតិបត្តិការហោះហើរដែលមានភាពស្មុគស្មាញ ស្របពេលដែលក្រុមហ៊ុនកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ ព្រមទាំងពង្រីកបណ្តាញហោះហើរក្នុងស្រុក តំបន់...
ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាបានលើកឡើងថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលដឹកនាំរៀបចំដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាព សម្រាប់មនុស្សជាតិទូទាំងសកលលោក ។ ក្នុងឱកាសទទួល ជួបពិភាក្សាការងារជាមួយ លោក តាន់ ស្រ៊ី ដាតូ...
ភ្នំពេញ ៖ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា ការអនុវត្តរដ្ឋធម្មនុញ្ញ រយៈពេល៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផល ធម្មនុញ្ញដ៏ថ្លៃថ្លាយ៉ាងច្រើន។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញ...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាសម្រាប់ «គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាត និងសមត្ថភាពរដ្ឋាករទឹក» ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាត សមត្ថភាពប្រតិបត្តិករ និងធនធានមនុស្សនៅកម្ពុជា។ កំណត់ហេតុ នៃកិច្ចពិភាក្សានេះ ត្រូវបានចុះហត្ថលេខាដោយ...
តាកែវ៖ ស្ពានចាស់ទ្រុឌទ្រោម និងកំណាត់ផ្លូវ តភ្ជាប់ពីភូមិព្រៃស្នួល ទៅកាន់វត្តអង្គទន្លាប់ ប្រវែងជាង១៧០០ម៉ែត្រ ដែលមានទីតាំងនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នឹងត្រូវស្ថាបនាឡើងវិញ យ៉ាងយូរនៅដើមឆ្នាំ២០២៧ខាងមុខ។ នេះបើតាមការបញ្ជាក់ ពីលោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ពិត...
ភ្នំពេញ ៖ លោកស្រី Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានលើកឡើងថា បើទោះបីជាស្ថិតនៅក្នុងស្ថានភាព ជម្លោះរវាងកម្ពុជា-ថៃ យ៉ាងណាក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត ។ ការលើកឡើងរបស់រដ្ឋមន្ត្រីព្រីតថេន ក្នុងឱកាសចុះជួបសហគមន៍ ដែលរងផលប៉ះពាល់ពីភាពតានតឹង តាមបណ្តោយព្រំដែន នៅតំបន់គោកប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែសីហា...
ភ្នំពេញ ៖ កម្ពុជាបានបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ពិធីបើកសម្ពោធជានិមិត្តរូបបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា មន្ត្រីក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបើសិនជាស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន អាចនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ។ការលើកឡើង របស់លោកបណ្ឌិត ទូច សុឃៈ នេះ បន្ទាប់ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញជាគោលការណ៍ លើមន្រ្តីក្រសួងមហាផ្ទៃ...