ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំគណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ក្នុងរយៈពេលជាង២ទស្សវត្សន៍កន្លងមក ទំហំឥណទានសម្បទាន ពីធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) មានចំនួនសរុបប្រមាណ៥ ៩០០លានដុល្លារ ដោយបានធ្វើហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ។ ក្នុងជំនួបជាមួយលោក Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ (29th ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណៈដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ នាឱកាសនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តោតសំខាន់លើសុវត្ថិភាព អ្នកជំងឺជាចម្បង ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកបណ្តុះបណ្តាល នាយកដ្ឋានជំនាញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការបើកកិច្ចប្រជុំនេះ ដើម្បីជំរុញការងារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ទាំងការបណ្តុះបណ្តាលមូលដ្ឋានតាមគ្រឹះស្ថានបណ្តុះបណ្តាល និងការបណ្តុះបណ្តាលបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ជាពិសេសផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺជាចម្បង។...
មណ្ឌលគិរីៈកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងកម្លាំងការិយាល័យជំនាញ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាល...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចអំពីវឌ្ឍនភាព និងភាពរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ក្រោមម្លប់សុខសន្តិភាព ។ ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដោយមានការចូលរួមពី...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Woo Hee ប្រធានមូលនិធិសុខុមាលភាពសង្គម GO & DO (GO & DO Social...
បរទេស៖ ប្រទេសចិន និងឥណ្ឌា បានព្រមព្រៀងគ្នានៅថ្ងៃអង្គារ ដើម្បីបន្តការសន្ទនា និងស្វែងរកដំណោះស្រាយ «ដោយយុត្តិធម៌ សមហេតុផល និងអាចទទួលយកបានទៅវិញទៅមក» នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចពិភាក្សារវាងអ្នកការទូតជាន់ខ្ពស់នៅទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសដែលមានប្រជាជនច្រើនបំផុតទាំងពីររបស់ពិភពលោក ដែលទាំងពីរជាមហាអំណាចនុយក្លេអ៊ែរ មានព្រំដែនប្រហែល ៣.៨០០ គីឡូម៉ែត្រ ដែលភាគច្រើនមិនមានព្រំដែនកំណត់...
បរទេស៖ ការប្រមូលរថយន្តដ៏ធំមួយនៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុន គឺមានគោលបំណងដោះស្រាយការភ័យខ្លាចយូរអង្វែងរបស់ម្ចាស់រថយន្ត EV៖ ដែលអាចជាប់នៅក្នុង រថយន្ត របស់ពួកគេនៅពេលដែលអគ្គិសនីអស់ភ្លើង។ វាក៏បង្ហាញពីរបៀប ដែលទីក្រុងប៉េកាំងឥឡូវនេះ កំពុងដឹកនាំស្តង់ដារសុវត្ថិភាពរថយន្តថ្មីសម្រាប់រថយន្តទំនើបបំផុតមួយចំនួនរបស់ពិភពលោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា ដោយសម្គាល់ការប្រមូលរថយន្តដ៏ធំបំផុត រហូតមកដល់បច្ចុប្បន្ននៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្រុមហ៊ុនផលិតរថយន្តចំនួន៩រួមមាន Tesla, Xiaomi និង...
បរទេស៖ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយប្រទេសជិតខាងគឺអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស ខណៈដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងជម្លោះកាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា អ៊ីរ៉ង់ និងអូម៉ង់ បានចរចាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ អំពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវទឹកយុទ្ធសាស្ត្រនេះ ដែលបានដោះស្រាយការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំទូទាំងពិភពលោក មុនពេលសង្គ្រាមចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ ការដឹកជញ្ជូនភាគច្រើនត្រូវបានបិទចាប់តាំងពីពេលនោះមក។ ប្រទេសទាំងពីរបានឱ្យដឹងកាលពីថ្ងៃអង្គារថា...