ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋសភាម៉ាឡេស៊ី បានឯកភាពគ្នាលើសារៈសំខាន់ នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ ប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែក ដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែសីហា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព។ របៀបវារៈចំនួន៥ នោះ រួមមាន ៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន...
ភ្នំពេញ ៖ ជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ សីហា លោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន បានឱ្យដឹងថា ព្រីតថេន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកស្រី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់សមាជិកសភាសហរដ្ឋអាម៉េរិក អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ ការថ្លែងប្រាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែសីហា...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារនៅថ្ងៃព្រហស្បតិ៍ ដែលបន្តការចុះថ្លៃជាបន្តបន្ទាប់ ដោយសារការរំពឹងទុកថា ការចរចារវាងអ៊ីរ៉ង់ និងកាតា អាចបើកច្រកសមុទ្រហ័រមូស និងកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ពីសង្គ្រាមមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣៦ ដុល្លារ ឬ ១,៥៥%...
បរទេស៖ នាយករដ្ឋមន្ត្រីកាតានឹងធ្វើទស្សនកិច្ច ទីក្រុងតេហេរ៉ង់នៅថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមការទូតឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការសន្យារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ដោយកំណត់គោលដៅដៃគូពាណិជ្ជកម្មរបស់ខ្លួនសម្រាប់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា កាតា ដែលជាប្រទេសជិតខាងឈូងសមុទ្រពែក្សរបស់អ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានបម្រើការជាអ្នកចរចានៅពីក្រោយឆាកសម្រាប់ភាគីជម្លោះ និងបានដើរតួនាទីដោយផ្ទាល់ក្នុងការធានាបទឈប់បាញ់ខែមិថុនា ដែលនាំឱ្យមានការបញ្ឈប់អរិភាពមួយរយៈខ្លី។ ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលសង្គ្រាមជិតដល់ខែទីប្រាំមួយ ដោយការប្រយុទ្ធគ្នាភាគច្រើនត្រូវបានផ្អាក...
បរទេស ៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោស ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តការលក់មីស៊ីល និងឧបករណ៍ពាក់ព័ន្ធទៅឱ្យកូរ៉េខាងត្បូង ដោយសន្យាថានឹងឆ្លើយតប “យ៉ាងខ្លាំង និងភ្លាមៗ” ចំពោះសកម្មភាពអរិភាពនៅក្នុងតំបន់ផ្សេងៗ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា ការកត់សម្គាល់នេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ភាពយន្ត គឺជាសិល្បៈសកលមួយ អាចស្វែងយល់ពីគ្រប់សម័យកាល និងគ្រប់ទីកន្លែង ហើយក៏ជាស្ពានតភ្ជាប់ទំនាក់ទំនង នៃប្រជាជាតិមួយទៅកាន់ពិភពលោក។ ក្នុងពិធីប្រគល់ពានរង្វាន់ «មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤» នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ លោកស្រីបណ្ឌិតសភាចារ្យ...
ភ្នំពេញ៖លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពីទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយ ការងារ ក្រោមប្រធានបទ “កិច្ចការពារដែលមាន ភាពធន់នៅក្នុងអន្តរកាលប្រកបដោយយុត្តិធម៌” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាព សហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) សហការជាមួយមូលនិធិការងារ អន្តរជាតិជប៉ុន...
បរទេស៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរារាំងដល់ប្រតិបត្តិការលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ចិន ដែលទទួលខុសត្រូវចំពោះការលួចចូល និងការប៉ុនប៉ងលើក្រសួងយុត្តិធម៌ អង្គការ NASA ធនាគារសហព័ន្ធ ព្រឹទ្ធសភា និងទីភ្នាក់ងាររដ្ឋាភិបាលដ៏រសើបផ្សេងទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ខ្លួនបានរឹបអូសយកដែនដែលប្រើប្រាស់ដោយវេទិកាលួចចូលប្រព័ន្ធកុំព្យូទ័រពីរ ដែលមានឈ្មោះថា QScan និង QTRouter...